សហរដ្ឋអាមេរិក ស្ងាត់ឈឹង​ជុំវិញ​ការចោទប្រកាន់​ជា​ចោរ​ទំនើប​សម័យថ្មី​

ព័ត៌មានអន្តរជាតិ
0
8249
[wai id="6"]

[wai id="7"]
​ម៉ាស​សម្រាប់​ប្រើប្រាស់​នៅ​ចំពោះ​មុខការ​រាតត្បាត​នៃ​ជំងឺ COVID-19 ដែល​បារាំង បាន​បញ្ជា​ទិញ​ពី​ចិន​នោះ ត្រូវបាន អាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ទិញ​យកទៅ​បាត់​នៅ​នាទីចុងក្រោយ គឺ​នៅពេល​ប្រអប់​ស្តុក​ម៉ាស​ទាំងនោះ កំពុងស្ថិត​ក្រោម ការរង់ចាំ​ជញ្ជូន​ទៅ​ដា​ក់លើ​យន្តហោះ ដើម្បី​ដឹក​ទៅ​ប្រទេស​បារាំង​។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​សារព័ត៌មាន RT ។​

​តាំងពី​ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​សំឡេង​អ្នកនយោបាយ​បារាំង​ជាច្រើន បានធ្វើការ​ចោទប្រកាន់​សហរដ្ឋអាមេរិក ថា​បាន​ពង្វាង​យន្តហោះ​ដឹក​ម៉ាស់​ដែល​បារាំង​បញ្ជា​ទិញ​ពី​ចិន ឱ្យ​តម្រង់ទិស​ទៅ​សហរដ្ឋអាមេរិក​វិញ​។ បើតាម​អ្នកទទួល​ត្រូវ​បារាំង អាមេរិក​បាន​ដំឡើងថ្លៃ​ម៉ាស់​និង​បង់់់លុយ​សុទ្ធភាព​ទិញ​ម៉ាស​ចិន​កាត់មុខ​បារាំង​។ កាលពី​ប៉ុន្មាន​សប្តាហ៍​មុន នាយករដ្ឋមន្ត្រី​កាណាដា បានបង្ហាញ​ភាព សង្ស័យ​ដូចគ្នា​ថា​ម៉ាស់​ដែល​កាណាដា​បាន​បញ្ជា​ទិញ​ពី​ចិន មិនបាន​គ្រប់​ចំនួន​ទេ ដោយ​ទំនងជា​ត្រូវ​អាមេរិក​កាត់មុខ​យក​ខ្លះ​។ នៅ​ថ្ងៃ​សៅរ៍​ទី​៤​មេសា​នេះ​ទៀត អាល្លឺម៉ង់​បានធ្វើការ​ចោទប្រកាន់​ដោយ​ចំៗ​តែ​ម្តងថា រដ្ឋាភិបាល​លោក​ដូ​ណា​ល់​ត្រាំ ជា​ចោរ​ទំនើប​សម័យថ្មី​។
ពាណិជ្ជកម្ម

កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ម៉ាស់​ជាង​២០​ម៉ឺន​ដែល​អាល្លឺម៉ង់​បញ្ជា​ទិញ​និង​បង់ថ្លៃ​រួច ត្រូវបាន​រិ​ប​អូ​សយ​កនៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​បាក​កក​។ ប៊ែ​រ​ឡាំង​មិនបាន​បញ្ជាក់ថា​ម៉ាស់​នោះ​ធ្វើដំណើរ​មកពីណា​ទើបត្រូវ​ចាប់​នៅ​ថៃ​ទេ តែបើ​តាម​សារព័ត៌មាន​អាល្លឺម៉ង់ ម៉ាស់​ទាំងនោះ​ទំនងជា​ផលិត​នៅ​ចិន ដោយ​ក្រុមហ៊ុន​អាមេរិក​។​

​យោងតាម​សារព័ត៌មាន RT អាជ្ញាធរ​នៅ​ប្រទេស​បារាំង​បាន​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​បាន​ប្រើ​លុយ លើស​បារាំង​បី​ទៅ​បួន​ដង ក្នុង​ទម្រង់​ជា​សាច់​ប្រាក់សុទ្ធ ដើម្បី​កាត់មុខ ទិញយក ម៉ាស​ប្រមាណ​៦០​លាន បន្ទះ ដែល​កំពុងស្ថិត​ក្រោម​កា​រ​រង់ចាំ​ជញ្ជូន​ទៅ​ដាក់ លើ​យន្តហោះ ដែល​ត្រៀម​នឹង​ហោះ​មកកាន់​ប្រទេស បារាំង​ទៅហើយ​។ ហេតុការណ៍​នោះ បាន​កើតឡើង​ក្នុង​សប្តាហ៍​នេះ ប៉ុន្តែ​ពុំ មានការ​បញ្ជាក់​ឲ្យ​ច្បាស់​ថា កាលពី​ថ្ងៃ​ណា​ឡើយ​។​
​គួរ​បញ្ជាក់ដែរថា​ចំពោះ​ព័ត៌មាន​នេះ​ពុំទាន់​មិន​ការ​ប្រតិកម្ម​យ៉ាងណា​នៅឡើយ​ទេពី​សហរដ្ឋអាមេរិក ចំពោះ​ការចោទប្រកាន់​នេះ ៕
[wai id="5"]