​ជប៉ុនដាក់រដ្ឋ​ក្នុង​គ្រាអាសន្ន​រយៈពេល​១​ខែ​ដោយសារតែ​ជំងឺ COVID-19

ព័ត៌មានអន្តរជាតិ
0
1090
[wai id="6"]

[wai id="7"]
​នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ហ្ស៊ី​ន​ហ្សូ អា​បេ បាន​និយាយថា លោក​បានស្នើ​ឲ្យ​ប្រទេស​របស់លោក ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​នៅក្នុង​ទីក្រុង​តូ​ក្យូ និង​ខេត្ត​៦​ផ្សេងទៀត ដើម្បី​បញ្ឈប់​ការរីករ​ដាល​ឆ្លង​នៃ​ជំងឺ COVID-19 ក្នុងនោះ​រដ្ឋាភិបាល ត្រៀមខ្លួន​រួចរាល់​នូវ​កញ្ចប់​ថវិកា​សង្គ្រោះ ដើម្បី​បន្ធូរបន្ថយ​ផលប៉ះពាល់​មកលើ​សេដ្ឋកិច្ច​។​

​មនុស្ស​ជាង​៣.៥០០០​នាក់ បានធ្វើ​តេស្ត​វិជ្ជមាន​នៃ​ជំងឺ COVID-19 នៅក្នុង​ប្រទេស​ជប៉ុន ក្នុងនោះ​មនុស្ស​៨៥​នាក់ បាន​ស្លាប់ ជាហេតុ​ធ្វើ​ឲ្យ​មានការ​ព្រមាន​ជាពិសេស​នៅក្នុង​ទីក្រុង​តូ​ក្យូ ដែលមាន​ករណី​ឆ្លង​ជាង​១​ពាន់​នាក់ ដែល​រួមទាំង​ករណី​ឆ្លង​ថ្មី​៨៣​នាក់ នៅ​ថ្ងៃ​ចន្ទ​នេះ​។​
​លោក​អា​បេ បានធ្វើ​សេចក្តីប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​បែបនេះ នៅក្នុង​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​។​
​ការដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ដែល​លោក​បាន​អា​បេ បាន​និយាយថា វា​មាន​រយៈពេល​ប្រហែល​១​ខែ​នេះ នឹង​ផ្តល់​សិទ្ធិអំណាច​ដល់​អភិបាល​ក្រុង និង​អភិបាលខេត្ត អំពាវនាវ​ឲ្យ​ពលរដ្ឋ​នៅក្នុង​ផ្ទះ និង​បិទមុខ​ជំនួញ ប៉ុន្តែ​លោក​មិន​បញ្ជា​ឲ្យ​មាន​ការបិទ​ប្រទេស ដូចជា​បណ្តាល​ប្រទេស​ផ្សេងទៀត​នោះទេ​។​
ពាណិជ្ជកម្ម

​ការប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​នេះដែរ បាន​កើតមានឡើង​បន្ទាប់ពី ការមើលឃើញ​ពី​ករណី​ឆ្លង និង​ករណី​ស្លាប់ បាន​ហក់​ឡើង​ខ្ពស់​គួរ​ឲ្យ​គ្រោះថ្នាក់ នៅ​សហរដ្ឋអាមេរិក ។​
​ខណៈពេល​នោះដែរ ចិនដីគោក​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​COVID -19 ចំនួន ៣៩ ករណី​កាលពី​ថ្ងៃអាទិត្យ (​ថ្ងៃទី ៥ ខែមេសា​) ដែល​មានតែ មួយ​ករណី​ក្នុងចំណោម​នោះ ដែល​ដែលជា​ការឆ្លង​នាំចូល​ពី​បរទេស ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ដល់​ទៅ ៨១.៧០៨ នាក់​។​
​ទិន្នន័យ​ថ្មី​បានបង្ហាញ​ថា​មាន​ករណី​ស្លាប់​ថ្មី​តែមួយ​ប៉ុណ្ណោះ ដែល​ត្រូវបាន​កត់ត្រា​កាលពី​ថ្ងៃទី ៥ ខែ មេសា​ដែលនាំឱ្យ​ចំនួន​អ្នកស្លាប់​សរុប​នៅ​ប្រទេស​ចិន​ឡើងដល់ ៣.៣៣១ នាក់​។​

​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​កូរ៉េខាងត្បូង បាន​និយាយថា កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​ថ្មី​ជំងឺ​COVID-19 តិចជាង ៥០​នាក់ នៅ​ថ្ងៃ​ច័ន្ទ (​ថ្ងៃទី ៦ ខែមេសា​)​នេះ ជា​លើកដំបូង​ចាប់តាំងពី​ថ្ងៃ​ផ្ទុះឡើង​ខ្លាំង​បំផុត​របស់ខ្លួន​កាលពី​ថ្ងៃទី ២៩ ខែកុម្ភៈ​។
​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​កូរ៉េខាងត្បូង បាន​រាយការណ៍​ពី​ការឆ្លង​ថ្មី​ចំនួន ៤៧ នាក់ ដែល​នាំ​ឲ្យ​ចំនួន​ឆ្លង​សរុប​កើន​ដល់​ទៅ ១០. ២៨៤ នាក់ ។ ចំនួន​អ្នកស្លាប់​បាន​កើនឡើង ៣​នាក់​ទៀត​ដែល​នាំ​ឲ្យ​ចំនួន​អ្នកស្លាប់​សរុប​កើនឡើង​ដល់ ១៨៦ នាក់​។​

​កាលពី​ថ្ងៃ​សៅរ៍​ប្រទេស​កូរ៉េខាងត្បូង​បាន​និយាយថា​ខ្លួន​នឹង​បន្ថែម​យុទ្ធនា​ការរក្សា​គម្លាត​សុវត្ថិភាព​ដ៏​តឹងរ៉ឹង​របស់ខ្លួន​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ច័ន្ទ​ដែលមាន​រយៈពេល​ពី​រស​ប្តា​ហ៍​ទៀត ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​អត្រា​នៃ​ការឆ្លង​ជំងឺ ដែលមាន​រង្វង់​តែ ៥០ នាក់​ក្នុង​មួយថ្ងៃ​។​
​ដោយឡែក យោងតាម​ការសិក្សា​រប​ស់​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​ហុងកុង (HKU) បានអោយដឹងថា​វីរុស​ដែល​បង្ក​ទៅជា​ជំងឺ COVID -19 អាច​ជាប់​នៅលើ​ផ្ទៃ​ដែកថែប​ដែល​គ្មាន​ច្រេះ និង​ប្លា​ស្ទិ​ក​រហូតដល់ ៤ ថ្ងៃ និង​នៅលើ​ស្រទាប់​ខាងក្រៅ​នៃរ​ម៉ាស់​មុខ​រយៈពេល​មួយ​សប្តាហ៍​។​
​ក្រុម​អ្នកស្រាវជ្រាវ​ក៏បាន​រកឃើញ​ផងដែរ​ថា ថ្នាំ​បាញ់សម្លាប់​មេរោគ ក្នុង​គ្រួសារ​រួមទាំង​សារធាតុ​គីមី មាន​ប្រសិទ្ធភាព​ក្នុងការ​សម្លាប់​មេរោគ​នេះ ។​
​របាយការណ៍​ដែល​ត្រូវបាន​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ The Lancet កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បន្ថែម​លើ​ការស្រាវជ្រាវ​អំពី​ស្ថេរភាព​នៃ​វីរុស SARS-CoV-2 ឬ​គេ​ស្គាល់​ជាទូទៅ​ថា ជំងឺ​COVID-19 ៕
[wai id="5"]