WHO ៖ ពុំទាន់​បញ្ជាក់បាន​ថា អ្នក​ធ្លាប់​កើត​ជំងឺ​កូ​វីដ​១៩ នឹង មិន​ឆ្លង​ជា​លើក​ទី​ពីរ នោះទេ​

ព័ត៌មានអន្តរជាតិ
0
1024
[wai id="6"]


​អង្គការ​សុខភាព​ពិភពលោក WHO នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​បាន​ព្រមាន​ថា ជំងឺ COVID-19 គឺ​នៅតែ​ជា «​បញ្ហា​ដ៏​គ្រោះថ្នាក់​បំផុត​» ខណៈ​វិធានការ​រឹតត្បិត​លើ​ការដើរ​ហើរ ពិតជា​អាចជួយ​កាត់បន្ថយ​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​បាន​ពិតមែន​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ នា​រសៀល​ថ្ងៃ​អង្គារ ទី​២៨ ខែមេសា ឆ្នាំ​២០២០​។​

​យ៉ាងណាមិញ​ប្រទេស​ចំនួន​៦​ដែល​រងគ្រោះ​ខ្លាំង ដោយសារតែ​វីរុស​កូ​រ៉ូ​ណា​ឬ​កូ​វីដ​-១៩​បច្ចុប្បន្ន​មានដូចជា អាមេរិក អេ​ស្ប៉ា​ញ អ៊ីតាលី បារាំង អាល្លឺម៉ង់ និង​អង់គ្លេស​។ ក្នុងចំណោម​ប្រទេស​ទាំងនេះ រួមមាន​អាមេរិក អេ​ស្ប៉ា​ញ​និង​អ៊ីតាលី បានសម្រេច​បន្ធូរបន្ថយ​វិធានការ​រឹតបន្តឹង ដែល​បានដាក់​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា​នោះ ជា​បណ្តើរៗ​ហើយ ក្រោយ​ករណី​ឆ្លង​បាន​ធ្លាក់ចុះ​។ យ៉ាងណា​ការបន្ធូរបន្ថយ​នេះ មិនទាន់​អនុវត្តបាន​ទូលំទូលាយ​នៅឡើយ​ទេ​។
ពាណិជ្ជកម្ម

​យោងតាម​ទិន្នន័យ​ពី​គេហ​ទ័ព​អន្តរជាតិ Worldometer សហរដ្ឋអាមេរិក មាន​តួលេខ​អ្នក​ឆ្លង​លើស ១​លាន​នាក់​ហើយ សម្រាប់​ករណី​ឆ្លង​ជំងឺ COVID-19 សុ​រប​នៅ​ទូទាំងប្រទេស​មហាអំណាច​មួយ​នេះ​។ ខាងក្រោម​នេះ​ជា​ប្រទេស​ចំនួន ៧ ដែលមាន​ករណី​ឆ្លង COVID-19 ចាប់ពី​រាប់សែន​នាក់​ឡើងទៅ​៖

១៖ សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​សរុប ១,០១០,៣៥៦​ករណី ក្នុងនោះ​ស្លាប់ ៥៦,៧៩៧​នាក់ និង​ជាសះស្បើយ​ឡើងវិញ ១៣៨,៩៩០​នាក់​។​
២៖ ប្រទេស​អេ​ស្ប៉ា​ញ​មាន​ករណី​ឆ្លង​សរុប ២២៩,៤២២​ករណី ក្នុងនោះ​ស្លាប់ ២៣,៥២១​នាក់ និង​ជាសះស្បើយ​ឡើងវិញ ១២០,៨៣២​នាក់​។​
៣៖ ប្រទេស​អ៉ី​តា​លី​មាន​ករណី​ឆ្លង​សរុប ១៩៩,៤១៤​ករណី ក្នុងនោះ​ស្លាប់ ២៦,៩៧៧​នាក់ និង​ជាសះស្បើយ​ឡើងវិញ ៦៦,៦២៤​នាក់​។​
៤៖ ប្រទេស​បារាំង​មាន​ករណី​ឆ្លង​សរុប ១៦៥,៨៤២​ករណី ក្នុងនោះ​ស្លាប់ ២៣,២៩៣​នាក់ និង​ជាសះស្បើយ​ឡើងវិញ ៤៥,៥១៣​នាក់​។​
៥៖ ប្រទេស​អាល្លឺម៉ង់​មាន​ករណី​ឆ្លង​សរុប ១៥៨,១៤៩​ករណី ក្នុងនោះ​ស្លាប់ ៦,១២៦​នាក់ និង​ជាសះស្បើយ​ឡើងវិញ ១១៤,៥០០​នាក់​។​
៦៖ ចក្រភព​អង់គ្លេស​មាន​ករណី​ឆ្លង​សរុប ១៥៧,១៤៩​ករណី ក្នុងនោះ​ស្លាប់ ២១,០៩២​នាក់ និង​ចំនួន​អ្នកជា​សះស្បើយ​ឡើងវិញ នៅតែ​មិនមាន​បញ្ជាក់​។​

​រហូតមកដល់​ពេលនេះ​ពុំទាន់​មាន​ភស្តុតាង​វេជ្ជសាស្ត្រ​វិទ្យាសាស្ត្រ​ណាមួយ​អាច​បញ្ជាក់បាន​ថា អ្នក​កើត​ជំងឺ​កូ​វីដ​១៩ (​ឬ​ធ្លាប់​វិជ្ជមាន​នឹង​កូ​វីដ​១៩) ហើយ នឹង មិន​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ថ្មី ជា​លើក​ទី​ពីរ ទេ​។ នេះ​បើតាម​ការព្រមាន​របស់​អង្គការ​សុខភាព​ពិភពលោក តាមរយៈ​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​នៅ​ថ្ងៃ​សៅរ៍​ទី ២៥​មេសា ដោយ​អះអាង​ទៀតថា ផ្តល់​សិទ្ធិ​ឱ្យ​អ្នក​ធ្លាប់​វិជ្ជមាន​ដើរហើរ​សេរីភាព ជា​ហានិភ័យ​នាំឱ្យ​មានការ​រាតត្បាត​បន្តទៀត​៕​
[wai id="5"]