អាមេរិក និង​អឺរ៉ុប​កំពុងតែ​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ជា​ប្រវត្តិសាស្ត្រ​ហើយ

ព័ត៌មានអន្តរជាតិ
0
5736
[wai id="6"

[wai id="7"]
​ប្រ​ធានា​ធិ​ប​តិ​សហរដ្ឋអាមេរិក លោក Donald Trump បាន​ព្រមាន​ថា​លោក​នឹង ផ្អាក​ការផ្ដល់​មូលនិធិ​សហរដ្ឋអាមេរិក សម្រាប់​អង្គការ​សុខភាព​ពិភពលោក WHO ក្រោយពេល​លោក​រិះគន់​ដល់​អង្គការ​មួយ​នេះ លើ​ការឆ្លើយតប​របស់​ពួកគេ ចំពោះ​ការរីក​រាលដាល​ឆ្លង​នៃ​ជំងឺ COVID -19​។​

​លោក​ត្រាំ បាន​និយាយថា អង្គការ WHO “ ខកខាន​ការប្រកាស​ពី​ការ​រាតត្បាត​សកល​និង​អះអាងថា​ពួកគេ​ហាក់ដូចជា​លំអៀង​ខ្លាំង​ទៅលើ​ប្រទេស​ចិន​។
​ដោយឡែក លោក Andrew Cuomo​អភិបាលរដ្ឋ New York បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា របស់លោក មាន​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​COVID -19 កើនឡើង​ខ្ពស់បំផុត​ក្នុង​រយៈពេល​តែមួយ​ថ្ងៃ​នៃ​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ COVID -19 បើទោះបីជា​អ្នក​ទាំងនោះ​ដែល​នៅក្នុង​រដ្ឋ​នេះ នៅតែ​ស្ថិតក្រោម​បញ្ជា​ឲ្យ​ស្នាក់​នៅតែ​ក្នុងផ្ទះ​ក៏ដោយ​។
​លោក Andrew និយាយថា​៖​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ COVID -19 នៅ​ញូវយ៉ក​បាន​កើនឡើង​ដល់ ៥.៤០០ នាក់​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់ពី​មនុស្ស​យ៉ាងហោចណាស់ ៧៣១ នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ ច្រើនជាង​ថ្ងៃ​ដែលមាន​អ្នកស្លាប់​ច្រើន​បំផុត ដែល​រដ្ឋ​មួយ​នេះ បាន​ប្រឈម អំឡុងពេល​នៃ​ការផ្ទុះ​ជំងឺ​នេះ​។​
ពាណិជ្ជកម្ម

​ប៉ុន្តែ​ចំនួន​អ្នកស្លាប់​នៅ​ញូវយ៉ក​នៅតែ​បន្ត​កើនឡើង​យ៉ាងខ្លាំង​។ រដ្ឋ​នេះ​មាន​អ្នកស្លាប់​ចំនួន ៥.៤៨៩ នាក់​កើនឡើង​ពីថ្ងៃ​មុន​ដែលមាន​ត្រឹម​៤.៧៥៨​នាក់ ។​ចំនួន​អ្នកស្លាប់​ទាំង ៧៣១ នាក់​កាលពី​ថ្ងៃ​ច័ន្ទ​គឺជា​ចំនួន​កើនឡើង​ខ្ពស់បំផុត​ក្នុង​រយៈពេល​តែមួយ​ថ្ងៃ​នៃ​ចំនួន​អ្នកស្លាប់​ចាប់តាំងពី​វិបត្តិ​នេះ​បានចាប់ផ្តើម​។​
​រដ្ឋ​ញូវយ៉ក​មាន​ចំនួន​ករណី​ឆ្លង​ខ្ពស់បំផុត​ក្នុងចំណោម​រដ្ឋ​នានា​របស់​អាមេរិក​ដោយ​មាន​ករណី​ឆ្លង​ជំងឺ​COVID -19 ចំនួន ១៣៨.៨៦៣ នាក់ ដែល​ត្រូវបាន​បញ្ជាក់​រួចហើយ​។ ទីក្រុង​ញូវយ៉ក​បានឃើញ​ករណី​ឆ្លង​និង​អ្នកស្លាប់​ច្រើនជាងគេ​នៅក្នុង​រដ្ឋ​នេះ ដោយមាន​ករណី​ឆ្លង​ចំនួន​៧៤.៦០១ នាក់​ក្នុង​ទីក្រុង​នេះ ។​

យោងតាម​សកលវិទ្យា​ល័យ​ច​ន ហប់​គីន ដែល​បានចេញ​ផ្សាយ​កាលពី​យប់​ថ្ងៃ​អង្គារ​មនុស្ស​ជិត​២.០០០​នាក់ ដែល​បាន​ឆ្លង​ជំងឺ COVID-19​បាន​ស្លាប់​នៅក្នុង​សហរដ្ឋអាមេរិក​ក្នុង​រយៈ​២៤​ម៉ោង ធ្វើ​ឲ្យ​ករណី​ឆ្លង​នៅក្នុង​ប្រទេសមួយ​នេះ កើនឡើង​ដល់ 400,549​នាក់ និង​ករណី​ស្លាប់ 12,857​នាក់​។​
ងាក​ខាង​ចក្រភព​អង់គ្លេស​វិញ មាន​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​រាតត្បាត COVID -19 ខ្ពស់បំផុត​ប្រចាំថ្ងៃ​របស់ខ្លួន​គឺ ៨៥៤ នាក់ ដែល​តួលេខ​នេះ បាន​ឈានទៅរក​ចំនួន​អ្នកស្លាប់​ច្រើន​ដូច​ថ្ងៃ​ដែលមាន​អ្នកស្លាប់​ច្រើន​បំផុត កន្លងមក​នៅក្នុង​ប្រទេស​អ៊ីតាលី​និង​អេ​ស្ប៉ា​ញ​។​

​មជ្ឈមណ្ឌល​ផ្ដល់​សេវា​ថែទាំ​សុខភាព​ជាតិ​អង់គ្លេស​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា​មនុស្ស ៧៥៨ នាក់​ទៀត​ដែល​បានធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ​នេះ បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ ខណៈ​ចំនួន​សរុប​ត្រូវបាន​ប្រកាសថា​មាន ៧៤​នាក់ នៅ​ដែនដី​ស្កុ​ត​ឡេ​ន ១៩​នាក់ នៅ​ដែនដី វែ​ល និង ៣ នាក់​នៅ​អៀរ​ឡង់​ខាងជើង​។​
​ប្រទេស​បារាំង​វិញ បាន​កត់ត្រា​ជា​ផ្លូវការ​នូវ​ការស្លាប់​ចំនួន ១០,៣២៨ នាក់​ដោយសារ​ការឆ្លង​COVID-19​នេះ​ដែល​ធ្វើឱ្យ​ប្រទេស​នេះ​ក្លាយជា​ប្រទេស​ទី​៤​ដែលមាន​អ្នក​ឆ្លង​ខ្ពស់បំផុត​បន្ទាប់ពី​ប្រទេស​អ៊ីតាលី អេ​ស្ប៉ា​ញ និង​សហរដ្ឋអាមេរិក​។​
​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ ចំនួន​ករណី​ឆ្លង​ជំងឺ COVID-19 បាន​ឡើងដល់​១០៩.០៦៩​នាក់​នៅ​បារាំង ។​

​ចំណែក​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​វិញ​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​COVID-19 បាន​កើនឡើង​កាលពី​ថ្ងៃ​អង្គារ (៧ មេសា​) ជា​លើកដំបូង​ក្នុង​រយៈពេល ៥ ថ្ងៃ​ដោយមាន​មនុស្ស ៧៤៣ នាក់​បាន​ស្លាប់​ក្នុង​មួយ​យប់ បើ​ប្រៀបធៀប​នឹង​រយៈពេល ២៤ ម៉ោង​មុន មាន ត្រឹម ៦៣៧ នាក់ ប៉ុន្តែ​នៅតែមាន​សង្ឃឹមថា​ការបិទ​ប្រទេស​អាច​នឹងត្រូវ​ធូរស្រាល​ឆាប់ៗ​នេះ​។
​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​នេះ​ករណី​ឆ្លង​នៅ​អេ​ស្ប៉ា​ញ​មាន​ចំនួន 141,942 នាក់ និង​ស្លាប់មាន​14,045​នាក់ ។ នៅ​អ៊ីតាលី​មាន​អ្នក​ឆ្លង 135,586​នាក់ និង​ស្លាប់មាន​17,127 នាក់ ខណៈ​នៅ​អង់គ្លេស​មាន​ករណី​ឆ្លង​ចំនួន 55,242 នាក់​និង​ស្លាប់មាន 6,159 នាក់ ៕
[wai id="5"]