តើ​ពេលណា​ទើប​ក្រុម​អ្នកវិទ្យាសាស្ត្រ​អាច​ផលិត​វ៉ាក់សាំង​បង្ការ និង​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 បាន​នោះ​?

ព័ត៌មានអន្តរជាតិ
0
385
[wai id="6"]

[wai id="7"]
​ជំងឺ COVID-19​កំពុង​រីក​រាលដាល​ខ្លាំង​នៅ​ទូទាំង​សកលលោក ប៉ុន្តែ​គេ​នៅ​មិនទាន់មាន​ថ្នាំ​ដែល​អាច​សម្លាប់​វីរុស​នេះ ឬ​វ៉ាក់សាំង​ដែល​អាច​បង្ការ​ប្រឆាំងនឹង​វា​បាន​នោះទេ ។ ហេតុ​ដូច្នេះហើយ តើ​នៅ​រយៈពេល​យូរ​ប៉ុន្មាន​ទៀត ទើប​យើង​អាច​រកឃើញ​ថ្នាំ​សង្គ្រោះ​អាយុជីវិត​មនុស្ស​បាន​នោះ​?

​ក្រុម​អ្នក​អ្នកវិទ្យាសាស្ត្រ បច្ចុប្បន្នកំពុង​ប្រឹងប្រែង​អស់ពី​សមត្ថភាព​របស់​ពួកគេ ដើម្បី​ស្វែងរក​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​បង្ការ​វីរុស​។​
​មាននូវ​វ៉ាក់សាំង​ចំនួន​២០ កំពុងអភិវឌ្ឍន៍ ក្នុងនោះ​វ៉ាក់សាំង​ចំនួន​១ បានចាប់ផ្តើម​ធ្វើតេស្ត​សាកល្បង​លើ​មនុស្ស ក្រោយ​មើលរំលង​ការធ្វើ​តេស្ត​លើស​ត្វ ដើម្បី​ធានា​សុវត្ថិភាព ឬ​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង​នេះ​។​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន BBC ។​
ពាណិជ្ជកម្ម

​ក្រុម​អ្នកវិទ្យាសាស្ត្រ សង្ឃឹមថា លទ្ធផល​ពី​ការសាកល្បង​លើ​មនុស្ស​នឹង​ទទួលបាន​ពេល​ក្រោយ​ក្នុងឆ្នាំនេះ​។​
​ប៉ុន្តែ​ថ្វីត្បិតតែ​ក្រុម​អ្នកវិទ្យាសាស្ត្រ អាច​អភិវឌ្ឍន៍​វ៉ាក់សាំង​នៅក្នុង​ឆ្នាំនេះ​ក៏ដោយ នៅមាន​ការងារ​ច្រើន​ទៀត ត្រូវធ្វើ​ដើម្បី​ផលិត​វា​ទ្រង់ទ្រាយ​ធំ ដែល​នេះ​មានន័យថា វ៉ា​ក់​នឹងមិន​រួចរាល់​នោះទេ រហូតដល់​ពាក់កណ្តាល​ឆ្នាំក្រោយ​។​
​វា​ស្ទើរតែ​មិន​ជោគជ័យ​ក្នុងការ​ព្យាបាល​មនុស្ស​ចា​ស់​។ នេះ​មិនមែន​ដោយសារតែ​គ្មាន​វ៉ាក់សាំង​នោះទេ តែ​ដោយសារតែ​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​ចាស់ មិន​ឆ្លើយតប​ល្អ​ដូចជា​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​ក្មេង​។​

​ថ្នាំ​ទាំងអស់ ដែល​សូម្បីតែ​ថ្នាំ​បំបាត់​ការឈឺចាប់ សុទ្ធ​តែមាន​ប្រសិទ្ធិភាព​ក្នុងការ​ព្យាបាល​ជំងឺ COVID-19​។ ប៉ុន្តែ​បើ​គ្មាន​ការសាកល្បង​ព្យាបាល​ទេនោះ យើង​ក៏​មិនអាច​ដឹងថា វា​មាន​ប្រសិទ្ធិភាព​លើ​អ្វី​នោះដែរ ដែល​កត្តា​មួយ​នេះហើយ ធ្វើ​ឲ្យ​ក្រុម​វេជ្ជសាស្ត្រ កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​។​
​បើសិនជា​វ៉ាក់សាំង ត្រូវបាន​អភិវឌ្ឍន៍​ហើយ ដល់​ពេលនោះ​ការផ្គត់ផ្គង់ នឹងមាន​កម្រិត យ៉ាងហោចណាស់​ក៏​នៅ​ដំណាក់កាល​ដំបូង​ដែរ​។​
​ក្រុមការងារ​សុខាភិបាល​ដែល​ធ្វើ​ការជាប់​ជាមួយ​អ្នកជំងឺ COVID-19 នឹង​ស្ថិតនៅលើ​បញ្ជី​ឈ្មោះ​។ ជំងឺ​មួយ​នេះ សម្លាប់​ភាគ​ច្រើនតែ​មនុស្ស​ចាស់ ហេតុ​ដូច្នេះហើយ ពួកគេ​ក៏​ជាអាទិ​ភាពដូចគ្នា បើសិនជា​វ៉ាក់សាំង​មាន​ប្រសិទ្ធិភាព ។
​បច្ចុប្បន្ន ក្រុម​វេជ្ជបណ្ឌិត កំពុង​ធ្វើតេស្ត​លើ​ថ្នាំ​ប្រឆាំងនឹង​វីរុស ដើម្បី​ពិនិត្យថា​តើ​វា​មាន​ប្រសិទ្ធិភាព​ដែរ​ឬ​អត់​ប្រឆាំងនឹង​ជំងឺ COVID-19​។ ថ្នាំ​នេះ នឹង​ព​ន្លឿ​ន​ការស្រាវជ្រាវ ខណៈពេលដែល​ពួកគេ​ចង់ដឹង​ពី​សុវត្ថិភាព​របស់​វា​។​

​ការសាកល្បង​កំពុង​ធ្វើឡើង​នៅតាម​បណ្តា​ប្រទេស​ដែល​ឆ្លង​ជំងឺ COVID-19 ប៉ុន្តែ​កាលពី​ខែកុម្ភៈ លោក​វេជ្ជបណ្ឌិត Bruce Aylward មកពី​អង្គការ​សុខភាព​ពិភពលោក WHO​បាន​និយាយថា មានតែ​ថ្នាំ​មុខ​គត់​នៅពេលនេះ ដែលមាន​ប្រសិទ្ធិភាព​ពិតប្រាកដ ដើម្បី​ព្យាបាល​ជំងឺ COVID-19 គឺ​ថ្នាំ Remdesivir ។​
​វា​ត្រូវបាន​គេ​អភិវឌ្ឍន​ជា​ថ្នាំ​ព្យាបាល​ជំងឺ Ebola​ប៉ុន្តែ​វា​អាច​សម្លាប់​វីរុស​ជាច្រើន​ផ្សេងទៀត​។ ប៉ុន្តែ យើង​នៅ​រង់ចាំ​លទ្ធផល​នៃ​ការសាកល្បង​ជាមុនសិន​។​

​មាននូវ​ក្តីសង្ឃឹម​ច្រើន​លើ​ថ្នាំ​ព្យាបាល​វីរុស HIV ចំនួន​២​ប្រភេទ គឺ​ថ្នាំ Lopinavir និង​ថ្នា Ritonavir ថា​នឹងមាន​ប្រសិទ្ធិភាព តែ​បែរជា​ទិន្នន័យ​នៃ​ការសាកល្បង ខកចិត្ត​ទៅវិញ​។​
​អ្នក​ដែល​មិនសូវ​ជាសះស្បើយ ឬ​បញ្ចុះ​កម្រិត​វីរុស Corona គឺ​នៅលើ​អ្នកជំងឺ COVID-19 ធ្ងន់ធ្ងរ​។ តាមរយៈ​ការសាកល្បង គេ​រកឃើញថា អ្នកជំងឺ COVID-19 ជិត​១​ភាគ​៤ បាន​ស្លាប់ គឺ​ដោយសារតែ​មិនទាន់​ជ្រាប​ថ្នាំ​។​
​មាននូវ​ចំណាប់អារម្មណ៍​ច្រើន​ផងដែរ លើ​ថ្នាំ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់​ឈ្មោះ Chloroquine ដែលមាន​តម្លៃថោក​។ ការធ្វើ​តេស្ត​របស់​មន្ទី​រ​ពេទ្យ បាន​បង្ហាញថា វា​អាច​សម្លាប់​វីរុស​បាន ប៉ុន្តែ​ជាថ្មី​ម្តងទៀត យើង​នៅតែ​រង់ចាំ​លទ្ធផល​ដដែល ពេលដែល​វា​បានផ្តល់​ដល់​អ្នកជំងឺ​។ ការធ្វើ​តេស្ត កំពុង​ធ្វើឡើង​នៅ​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ផ្សេងទៀត ដែល​ឆ្លង​វីរុស ៕
[wai id="5"]