អ្នកវិភាគ​នយោបាយ​អ​ន្ត​រ​ជាតិ​៖ ការចោទប្រកាន់​របស់​លោក ដូ​ណា​ល់ ត្រាំ ទៅលើ​ប្រទេស​ចិន​ក្នុងករណី​វីរុស​កូ​វីដ​១៩ គឺជា​នយោបាយ នៃ ការធ្វើ​យុទ្ធនាការ ឃោសនា​រក​សំឡេងឆ្នោត​របស់លោក​តែប៉ុណ្ណោះ

ព័ត៌មានអន្តរជាតិ
0
1760
[wai id="6"]


​សង្គ្រាមពាក្យសំដី​រវាង​អាមេរិក និង​ចិន ជុំវិញ​វីរុស​កូ​វីដ ១៩ នៅតែ​ជា​ប្រធានបទ​ក្តៅគគុក​សម្រាប់​ពិភពលោក ថ្មីៗ​នេះ​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់​ត្រាំ បាន​និយាយថា លោក​គ្មាន​ចំណាប់អារម្មណ៍ ក្នុងការ​និយាយ​ទៅកាន់ ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង នៅពេលនេះ​ទេ ព្រមជាមួយ​គ្នា​នោះ លោក ត្រាំ ថែមទាំង​បានបញ្ជាក់​ទៀតថា លោក​អាច​នឹង​កាត់​ផ្តាច់ទំនាក់ទំនង ជាមួយ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លេខ ២ លើ​ពិភពលោក​នេះ​ទៀតផង​។ នេះ​បើ​យោងតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន CNA នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ ខែឧសភា ឆ្នាំ​២០២០​។​

​បើ​យោងតាម​បទសម្ភាសន៍​មួយ​ជាមួយ​បណ្តាញ​ទូរទស្សន៍ Fox Business ដែល​ចាក់ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​ឧសភា លោក​ត្រាំ​និយាយថា លោក​មានការ​ខកចិត្ត យ៉ាងខ្លាំង​ចំពោះ​ការខកខាន​របស់​ចិន​ក្នុងការ​ទប់ទល់​នឹង​ជំងឺ​នេះ ហើយ​ថា​ជំងឺ រាតត្បាត​នេះ​បាន​រាលដាល​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កាលពី​ខែមករា​របស់លោក​ជាមួយ​ទីក្រុង​ប៉េកាំង ដែល​កាលពីមុន​លោក​បាន​សាទរ​ថា​ជា​សមិទ្ធផល ដ៏​សំខាន់​មួយ​។​
​លោក​ត្រាំ​និយាយថា “​ពួកគេ​មិនគួរ​អនុញ្ញាតឱ្យ​រឿងនេះ​កើតឡើង​ឡើយ​។ ដូច្នេះ ខ្ញុំ​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដ៏​អស្ចារ្យ​មួយ​ហើយ​ឥឡូវ​ខ្ញុំ​សូម​និយាយថា​វា​មិនមាន អារម្មណ៍​ដូច​មុន​នោះទេ​ចំពោះ​ខ្ញុំ​។ ទឹក​ប៊ិក​ចុះ​កិច្ចព្រមព្រៀង​បាន​ស្ងួត​ហើយ រោគា​ក៏បាន​កើតឡើង​។ ហើយ​វា​មិនមាន​អារម្មណ៍​ដូច​មុន​ទេ​ចំពោះ​ខ្ញុំ​”​។​
ពាណិជ្ជកម្ម

​យ៉ាងណាមិញ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang បានលើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ការផ្សព្វផ្សាយ​បែបនេះ​ជា​ចេតនា​មួលបង្កាច់ និង​មើលរំលង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ប្រជាជន​ចិន​ទាំងអស់​ក្នុងការ​ប្រយុទ្ធ​ជាមួយ COVID-19 នេះ​។​
​លោក Geng Shuang បាន​ថ្លែង​ការពារ​ប្រទេស​របស់ខ្លួន​ថា អង្គការ​សុខភាព​ពិភពលោក​បាន​លើក ឡើង​ម្តង ជា​ពីរដង​ហើយ​ថា គ្មាន​ភស្តុតាង​ណាមួយ​ដែលថា វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​មន្ទីរ ពិសោធន៍​ជីវ សាស្ត្រ ឬក៏​កើតចេញពី​ការផលិត​អាវុធ​ជីវសាស្ត្រ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លើកឡើង​បន្តទៀតថា អ្នកជំនាញ​វេជ្ជសាស្ត្រ​ល្បីៗ​នៅលើ​ពិភពលោក ក៏​យល់ស្រប​នឹង​ចិន​ផងដែរ​ថា ការចោទប្រកាន់ថា COVID-19 លេច​ចេញពី​មន្ទីរពិសោធន៍ មិនមាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​នោះទេ​។​

​ជាមួយគ្នា​នោះដែរ​បើតាម​អ្នកវិភាគ​នយោបាយ​អន្ត​រ​ជាតិ បាន​លើកឡើងថា ការចោទប្រកាន់​របស់​អាមេរិក​ទៅលើ​ប្រទេស​ចិន ក្នុង​រឿង​វីរុស​កូ​វីដ ដែលមាន​ប្រភពពី​ទីក្រុង​វូ​ហាន​នៃ​ប្រទេស​ចិន​នោះ គឺ​គ្រាន់តែ​ជា​នយោបាយ​នៃ ការធ្វើ​យុទ្ធនាការ ឃោសនា​រក​សំឡេងឆ្នោត​របស់លោក Trump ដែល​ផ្តោតទៅលើ​លោក Biden ដែលជា​គូរ​ប្រជែង ដើម្បី​ប្រៀបធៀប​ការសម្រេចចិត្ត​របស់លោក​ក្នុងការ​កាត់ផ្តាច់​ការធ្វើ​ដំណើរ​ពី​ប្រទេស​ចិន​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ៕
[wai id="5"]