លោក​ដូ​ណា​ល់ ត្រាំ កំពុង​រៀបចំខ្លួន​ដើម្បី​ចូល​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កាច​សហាវ​

ព័ត៌មានអន្តរជាតិ
0
1599
[wai id="8"]

[wai id="7"]
​លោក​ដូ​ណា​ល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​នៅ​ល្ងាច​ថ្ងៃ​សុក្រ បាន​ចាក​ចេញពី​សេត​វិមាន ដោយ​ធ្វើដំណើរ​តាម​ឧទ្ធម្ភាគចក្រ Marine One ទៅកាន់​ជ្ឈ​មណ្ឌល​ជាតិ​វេជ្ជសាស្ត្រ​យោធា Walter Reed ដើម្បី​សម្រាក​ព្យាបាល​ជំងឺ ក្រោយ​លោក​បានធ្វើ​តេស្ត​វិជ្ជមាន​នៃ​វីរុស​កូ​រ៉ូ​ណា​។​
​លោក ត្រាំ បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​នៅលើ Twitter ពេល​រៀបចំ​ចាក​ចេញពី​សេត​វិមាន​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​អ្នក​រា​ល់​គ្នា សម្រាប់​ការគាំទ្រ​យ៉ាងខ្លាំង​... ខ្ញុំ​នឹង​ទៅ​មន្ទីរពេទ្យ វ៉​ល​ធឺ រីដ (Walter Reed) ហើយ​ខ្ញុំ​គិតថា សុខភាព​របស់ខ្ញុំ​មិន​អី​ទេ​»​។ លោក ដូ​ណា​ល់ ត្រាំ ក៏បាន​បន្ថែមទៀតថា ជំទាវ​ទីមួយ​របស់លោក គឺ​លោកស្រី មេ​ឡា​នៀ ក៏មាន​សុខភាព​ល្អ​ដែរ​។​
ពាណិជ្ជកម្ម

​នៅ​ជុំវិញ​បញ្ហា​នេះ សេត​វិមាន​បាន​ឲ្យ​ដឹងថា លោក​ប្រធានាធិបតី​បានធ្វើ​ដំណើរ​ទៅដល់ មន្ទីរ​វេជ្ជសាស្ត្រ​យោធា​ជាតិ Walter Reed ហើយ ដោយ​លោក​នឹង​នៅតែ​បន្ត​បំពេញភារកិច្ច​ជាធម្មតា ចេញពី​មន្ទីរពេទ្យ​នោះ​តែម្តង​។ រហូតមកទល់​ពេលនេះ លោក ត្រាំ ត្រូវបាន​គេ​រាយការណ៍​ថា នៅតែមាន​អារម្មណ៍​អស់កម្លាំង ប៉ុន្តែ​ស្ថិតក្នុង​ស្មារតី​ល្អ​នៅឡើយ ហើយ​ជំទាវ​ទីមួយ​វិញ មាន​អកា​រៈ​ក្អក​ស្រាលៗ និង​ឈឺក្បាល ចំណែកឯ​កូនប្រុស​ពៅ​អ្នក​ទាំងពីរ​ឈ្មោះ បា​រ៉ុ​ន (Barron) ដែល​រស់នៅក្នុង​សេត​វិមាន​ដែរនោះ បានធ្វើ​តេស្ត​អវិជ្ជមាន​ចំពោះ COVID-19​។ នេះ​បើតាម​ការលើកឡើង​រប​ស់​វេជ្ជបណ្ឌិត នៃ​កងទ័ពជើងទឹក​អាមេរិក​លោក សន ខុន​លី (Sean Conley)៕