អគ្គនាយកដ្ឋាន​ពន្ធដា​រ​កម្ពុជា បានប្រកាសថា ប្រមូល​ពន្ធ​-​អាករ បាន​ជិត​២,២២៦​លាន​ដុល្លារ​ក្នុង​រយៈពេល​៩​ខែ​ឆ្នាំនេះ​

ព័ត៌មានអន្តរជាតិ
0
1055
[wai id="8"]

[wai id="7"]
​អគ្គនាយកដ្ឋាន​ពន្ធដា​រ​កម្ពុជា បានប្រកាសថា ក្នុង​រយៈពេល​៩​ខែ​ឆ្នាំនេះ កម្ពុជា​ប្រមូល​ចំណូល​ពន្ធ​-​អាករ បាន​ជាង​២​ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​ជិត​៤% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​
​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​កម្ពុជា ចុះ​ថ្ងៃទី​១២ ខែតុលា បានឱ្យដឹងថា ចំណូល​ពន្ធ​-​អាករ ដែល​អគ្គនាយកដ្ឋាន​ប្រមូលបាន​ក្នុង​រយៈពេល​៩​ខែ​ឆ្នាំនេះ មាន​ចំនួន ៩ ០១៥,០៨ ប៊ី​លាន​រៀល ស្មើ​ប្រមាណ​ជាង ២ ២២៥ លាន​ដុល្លារ កើនឡើង​ជាង ៨០​លាន​ដុល្លារ ឬ​ស្មើនឹង ៣,៧១% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។
ពាណិជ្ជកម្ម

​បើទោះបីជា​ចំណូល​៩​ខែ​ដើមឆ្នាំ សម្រេចបាន​៧៨.១០​ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ​ក៏ដោយ ប៉ុន្តែ​កាលពី​ខែកញ្ញា កន្លងមក ចំណូល​បាន​ថយចុះ​១៨.៧៥​ភាគរយ ប្រើ​ប្រៀបធៀប​ទៅនឹង​ខែកញ្ញា ឆ្នាំមុន​។ ក្នុង​ខែកញ្ញា ឆ្នាំ​២០២០ នេះ អគ្គនាយក​ពន្ធដារ​ប្រមូល​ពន្ធអាករ​គ្រប់​ប្រភេទ​ចូលជាតិ បាន​ត្រឹម​២៧៤.២០​ប៊ី​លាន​រៀល (​ប្រមាណ​១៨៦.២២​លាន​ដុល្លារ​) ប៉ុណ្ណោះ​។​
​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ពន្ធ​ប្រចាំ​ខែកញ្ញា​និង​ត្រីមាស​ទី​៣ ឆ្នាំ​២០២០ តាម​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​ណិ​ត បាន​មានប្រសាសន៍ថា ឥទ្ធិពល​នៃ​ការ​រ​រីក​រាល​ជំងឺ​កូ​វីដ​-១៩ បានបង្ហាញ​នូវ​សញ្ញា​និង​ផល​អវិជ្ជមាន លើ​ចំណូល​ពន្ធ ជាពិសេស​ប្រភេទ​ពន្ធ និង​វិស័យ​សំខាន់ៗ​ក្នុង​ត្រីមាស​ទី​បី​នេះ​។

​ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​តម្លាភាព ដល់​ការប្រមូល​ពន្ធ ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទ​យក​ជា​អគ្គនាយក​ពន្ធដារ​រូបនេះ បាន​ក្រើនរម្លឹក ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ពន្ធដារ​គ្រប់​ជាន់ថ្នាក់ ថា​៖«​ទោះបី​ជាមាន ផលប៉ះពាល់​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច ពី​ការជះឥទ្ធិពល​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ អគ្គនាយក​ពន្ធដារ​ត្រូវ​បន្ត​ពង្រឹង​ផែនការ​សកម្មភាព​បន្ថែម និង​បន្ត​ពង្រឹង​វិធានការ​អន្តរាគមន៍​ប​ន្ទា​ន់​រដ្ឋាភិបាល ដើម្បី​ទ្រទ្រង់​វិស័យ​ទេសចរណ៍​, វិស័យ​អាកាសចរ​, វិស័យ​កសិកម្ម និង​ការ​ចិញ្ចឹមសត្វ​, វិស័យ​កា​ម្មន្ត​សាល និង​ការអន្តរាគមន៍​នានា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​»៕