មន្ត្រីកំពូលៗរបស់ជប៉ុនត្រូវបានហាមឃាត់មិនឲ្យចូលក្នុងប្រទេសរុស្សី

ព័ត៌មានអន្តរជាតិ
0
231
ម៉ូស្គូ​៖ ក្រសួងការបរទេស​រុស្ស៊ី​បានប្រកាស​ក្នុង​ថ្ងៃ​ពុធ​ថា ពលរដ្ឋ​ជប៉ុន​ចំនួន ៦៣​នាក់ រួមទាំង​មន្ត្រី​កំពូលៗ​ដូចជា​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វ៊ូមី​អូ គី​ស៊ី​ដា ត្រូវបាន​ហាមឃាត់​ជា​អចិន្ត្រៃយ៍​មិនឱ្យ​ចូលក្នុង​ប្រទេស​រុស្ស៊ី​នោះទេ​។​

​ក្រសួងការបរទេស​រុស្ស៊ី​បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា រដ្ឋបាល​របស់លោក គី​ស៊ី​ដា បានចាប់ផ្តើម​យុទ្ធនាការ​ប្រឆាំងនឹង​រុស្ស៊ី​ដែល​មិន​ធ្លាប់មាន​ពីមុនមក ដោយ​អនុញ្ញាត​ឱ្យមាន​ការនិយាយ​​ប្រឆាំងនឹង​សហព័ន្ធរុស្ស៊ី រួមទាំង​ការ​បង្ខូច និង​ការគំរាមកំហែង​ដោយផ្ទាល់​។​


ប្រធាន​ខុទ្ទកាល័យ​ជប៉ុន​លោក Hirokazu Matsuno រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក Yoshimasa Hayashi រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ជប៉ុន​លោក Shunichi Suzuki និង​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​លោក Nobuo Kishi ក៏ត្រូវ​បានដាក់​ទៅក្នុង​បញ្ជីខ្មៅ​ក្នុងចំណោម​មន្ត្រី​រដ្ឋាភិបាល និង​សមាជិកសភា​ដទៃទៀត​ផង​ដែរ​៕