ធនាគារពិភពលោកផ្ដល់​មូលនិធិ​ថ្មី​១,៤៩​ពាន់​លាន​ដុល្លារ ដល់​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
210
រដ្ឋធានី​វ៉ាស៊ីនតោន​៖ ស្របពេល​សេដ្ឋកិច្ច​របស់​ប្រទេស​អ៊ុយ​ក្រែ​ន កំពុងតែ​ប្រឈមមុខ​នឹង​វិបត្ដិ ដោយសារ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ីនោះ ធនាគារពិភពលោក (World Bank) បានអនុម័ត​មូលនិធិ​ថ្មី​បន្ថែមទៀត មាន​ទំហំ​ទឹកប្រាក់​១,៤៩​ពាន់​លាន​ដុល្លារ ជួយ​ដល់​ជួយ​ដល់​ក្រុង​គៀវ សម្រាប់​បើកប្រាក់​ខែ​ដល់​មន្ដ្រី​រដ្ឋការ កម្លាំងប្រដាប់អាវុធ និង បំពេញ​តាម​តម្រូវការ​របស់​រដ្ឋាភិបាល​។​


​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​៨ ខែឧសភា ឆ្នាំ​២០២២ ថា ធនាគារពិភពលោក បាន​បញ្ជាក់ថា ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​របស់ខ្លួន បានអនុម័ត​នូវ​ការផ្ដល់​ហិរញ្ញប្បទាន​បន្ថែម មាន​ទំហំ​ទឹកប្រាក់ ១,៤៩​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន សម្រាប់​យកទៅ​បើកប្រាក់​ឈ្នួល បំពេញតម្រូវការ​រប​ស់​រដ្ឋាភិបាល និង បុគ្គលិក​សង្គម ដោយ​ពង្រីក​នូវ​ការគាំទ្រ​សរុប​របស់​ធនាគារ ជួយ​ដល់​រដ្ឋាភិបាល​ក្រុង​គៀវ (Kyiv) រហូតដល់​ជាង​៤​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​


​ធនាគារពិភពលោក បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ថា ការផ្តល់​មូលនិធិ​ចុងក្រោយ​បំផុត ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ត្រូវបាន​គាំទ្រ ដោយ​ការធានា​ដល់​ហិរញ្ញប្បទាន ពី​ចក្រភព​អង់គ្លេស ហូ​ល្លង់​ដ៍ លី​ទុយ​អា​នី និង​ឡា​ត​វី​។ គម្រោង​នេះ ក៏​ទទួលបាន​គាំទ្រ ពី​ការ​ផ្តល់នូវ​ហិរញ្ញប្បទាន​ស្របគ្នា ពី​ប្រទេស​អ៊ីតាលី និង ការរួមចំណែក​ពី​មូលនិធិ​ពហុ​ម្ចាស់ជំនួយ​ថ្មី​ផងដែរ​៕​