មូលហេតុដែលក្រុង​មូ​ស្គូ​ពន្យារពេល ជួសជុល​នាវា​ផ្ទុក​យន្ដហោះ​រុស្ស៊ី​

ព័ត៌មានអន្តរជាតិ
0
94
រដ្ឋធានី​មូ​ស្គូ​៖ ក្រោយពេល​កើតមាន​គ្រោះ​អគ្គិភ័យ នៅលើ​នាវា​ផ្ទុក​យន្ដហោះ Admiral Kuznetsov របស់​រុស្ស៊ី កាលពី​ខែធ្នូ ឆ្នាំ​២០១៩ បាន​បណ្ដាល​ឲ្យ​មន្ដ្រី​យោធា​ម្នាក់​បាត់..បង់​ជី.វិត និង​១២​នាក់​រងរ.បួស​រួចមក ក្រុង​មូ​ស្គូ មាន​គម្រោង​ជួសជុល​ឡើងវិញ តែ​រហូតមក​ដល់ពេលនេះ គម្រោង​នោះ នឹងត្រូវ​ពន្យារពេល​បន្ដទៀត​។​


​ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៊ី Tass បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃទី​៨ ខែមិថុនា ថា នាវា​ផ្ទុក​យន្តហោះ​របស់​រុ​ស្ស៉ី ឈ្មោះ អេ​ដ​មី​រ៉​ល គូស​ណេ​ត​សូវ (Admiral Kuznetsov) ត្រូវ​បន្ដ​ពន្យារពេល​ជួសជុល​បន្ថែមទៀត​។ នាវា​ផ្ទុក​យន្ដហោះ​របស់​រុស្ស៊ី ដែលមាន​តែមួយ​គ្រឿង​នេះ នឹងមិន​អាច​ដំណើរការបាន រហូតដល់​ឆ្នាំ​២០២៤​។​

​នាវា​ផ្ទុក​យន្ដហោះ Admiral Kuznetsov របស់​រុស្ស៊ី មាន​បណ្ដោយ​ប្រវែង ៣០៥​ម៉ែត្រ ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ តាំងពី​ឆ្នាំ​១៩៨៥​មក​។ នាវា​ប្រភេទ​នេះ អាចធ្វើ​នាវាចរណ៍ នៅក្នុង​ល្បឿន​៣៣​គីឡូម៉ែត្រ ក្នុង​រយៈពេល​១​ម៉ោង ហើយ​បើក រហូតដល់​ចម្ងាយ ១៥ ៧០០​គីឡូម៉ែត្រ ទើប​ចូល​ចាក់​សាំង​ម្ដង ប៉ុន្ដែ​បច្ចុប្បន្ន​វា​កំពុងស្ថិត​នៅក្រោម​ការជួស​ជុល​ឡើងវិញ​។

​សារព័ត៌មាន Tass បាន​ដកស្រង់​ប្រភព ពី​ក្រសួងការពារជាតិ​រុ​ស្ស៉ី យកមក​ចុះផ្សាយ​ថា កំហុស​ប​ចេ្ច​ក​ទេស ត្រូវបាន​រកឃើញ ហើយ​បាន​តម្រូវ​ឲ្យ​នាវា​នេះ មិនអាច​ដំណើរការ តាម​ការគ្រោងទុក​។ មុនដំបូង​រុ​ស្ស៉ី គ្រោង​នឹងដាក់​នាវា​ផ្ទុក​យន្ដហោះ Admiral Kuznetsov នេះ ឲ្យ​ដំណើរការ​ឡើងវិញ នៅក្នុង​ឆ្នាំ​២០២២ ប៉ុន្តែ​វា​ត្រូវ​ពន្យារ រហូតដល់​ឆ្នាំ​២០២៤៕​