រុស្ស៊ី​អត់​ខ្លាច​ប្រទេស​កំពូល​អ្នកមាន បន្ដ​បា.ញ់​មី​.ស៊ី​ល​រាប់សិប​គ្រាប់ ដាក់​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
87
រដ្ឋធានី​គៀវ​៖ កម្លាំង​ទាហាន​រុស្ស៊ី បាន​បា.ញ់​មី.​ស៊ី​ល​ជាច្រើន​គ្រាប់ ដាក់​ពាសពេញ​ប្រទេស​អ៊ុយ​ក្រែ​ន ផ្គើន​នឹង​ប្រទេស​កំពូល​អ្នកមាន​សេដ្ឋកិច្ច​ជឿនលឿន​បំផុត នៅលើ​ពិភពលោក ហៅ​កាត់ G7 កំពុងតែ​ជួបប្រជុំគ្នា ផ្ដោតលើ​របៀបវារៈ​កំពូល ស្ដីពី​ការឈ្លាន.ពា.ន​របស់​ក្រុង​មូ​ស្គូ នៅក្នុង​ប្រទេស​អឺរ៉ុប​ខាងកើត​មួយ​នេះ​។


​សារព័ត៌មាន BBC បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ ថា ការវា.យប្រ.ហារ ដោយ​មី​ស៊ី​ល ពី​កម្លាំង​ទាហាន​រុស្ស៊ី បាន​កម្ទេ.ច​ផ្ទះល្វែង​មួយកន្លែង ហើយ​មាន​មនុស្ស​ម្នាក់​បា.ត់ប.ង់​ជី.វិត និង ៦​នាក់​ផ្សេងទៀត រងរ.បួស ដោយ​រួមទាំង​ក្មេងស្រី​ម្នាក់​អាយុ​៧​ឆ្នាំ ផងដែរ​។​

​អ៊ុយ​ក្រែ​ន បាន​បញ្ជាក់ថា គ្រាប់​មី.​ស៊ី​ល ចំនួន​១៤​គ្រាប់ បាន​វា.យប្រ.ហារ ទៅលើ​តំបន់​ទីក្រុង​គៀវ កាលពី​ថ្ងៃអាទិត្យ ទី​២៦ ខែមិថុនា​។ ប៉ុន្ដែ​ការវា.យប្រ.ហារ​នេះ បាន​ហួស​ពី​ក្រុង​។​


​ការវា.យប្រ.ហារ​នេះ បានកើត​ឡើង ចំពេល​មេដឹកនាំ នៃ​បណ្តា​ប្រទេស​អ្នកមាន​ជាងគេ​បំផុត​នៅលើ​ពិភពលោក ហៅ​កាត់ G7 បានចាប់ផ្តើម​កិច្ចប្រជុំ​កំពូល​របស់ខ្លួន រយៈពេល​បី​ថ្ងៃ នៅ​ទីក្រុង​បា​វ៉ា​រៀ នា​ភាគខាងត្បូង ប្រទេស​អាល្លឺម៉ង់ ដោយ​ផ្ដោតលើ​របៀបវារៈ​កំពូល ស្ដី​ស.ង្គ្រាម នៅ​អ៊ុយ​ក្រែ​ន​។ បណ្ដា​មេដឹកនាំ នៃ​ប្រទេស​អ្នកមាន​កំពូល​ទាំងនេះ រំពឹងថា នឹង​សន្យា​ផ្តល់ជំនួយ​យោ.ធា​បន្ថែមទៀត សម្រាប់​ជួយ​ដល់​ក្រុង​គៀវ ហើយ​បន្ថែម​នូវ​ការដាក់ទណ្ឌ.ក.ម្ម​ជាថ្មី ប្រឆាំងនឹង​ក្រុង​មូ​ស្គូ​៕​