ប្រធានាធិបតី​រុស្ស៊ី បរាជ័យ​ក្នុងការ​លុប​បំផុត​អ​ធិ​បេ​តយ្យ​ភាព​របស់​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
94
រដ្ឋធានី​វ៉ាស៊ីនតោន​៖ សង្គ្រាម វា.យ​ប្រ.យុទ្ធ​គ្នា រវាង​កម្លាំង​ការពារ​ទឹកដី​ក្រុង​គៀវ និង រុស្ស៊ី បានអូសបន្លាយ​ពេល អស់​រយៈពេល​ជាង​៤​ខែ​កន្លងមកនេះ ខណៈ​ការ​វា.យ​ប្រ.យុទ្ធ​គ្នា​កំពុងតែបន្ដ​កាន់តែ​សាហាវ​ខ្លាំង​ឡើង ប៉ុន្ដែ​ប្រមុខ​ការទូត​សហរដ្ឋអាមេរិក បាន​អះអាងថា ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន បាន​បរាជ័យ នៅក្នុង​ការលុបបំបាត់​អធិបតេយ្យភាព និង ឯករាជភាព​របស់​អ៊ុយ​ក្រែ​ន ។​


​សារព័ត៌មាន Tittle Press បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​២៧ ខែមិថុនា ឆ្នាំ​២០២២ ថា ការចាប់ផ្ដើម​សង្គ្រាម​មុនដំបូង រុស្ស៊ី បាន​ព្យាយាម​ប៉ុនប៉ង វា.យ​សង្គ្រប់​ឲ្យ​លឿន ដូច​ផ្លេកបន្ទោរ ដើម្បី​ដណ្តើម​កាន់កាប់​រដ្ឋធានី​ក្រុង​គៀវ (Kyiv) និង តំបន់​ផ្សេងទៀត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។ ប៉ុន្ដែ​មហិច្ឆតា​ទាំងនោះ បាន​បរាជ័យ ទោះបីជា​កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ កម្លាំង​ទាហាន​រុស្ស៊ី បាន​ដណ្តើម​កាន់កាប់​បាន​ទីក្រុង​នានា នៅ​ភាគ​ខាងកើត នៃ​ប្រទេស​អ៊ុយ​ក្រែ​ន រួមទាំង ទីក្រុង​ម៉ា​រី​យូ​ប៉ូល (Mariupol) និង ទីក្រុង​សេ​វេ​រ៉ូ​ដូ​ណែ​ត​ស្ក៍ (Severodonetsk) ខណៈ​ទីក្រុង​លី​ស៊ី​ចាន់​ស្ក៍ (Lysychansk) ដែល​នៅជាប់​គ្នា​នោះ កំពុង​រង​ការវា.យប្រ.ហារ​យ៉ាងខ្លាំង​ក្លា នាពេលនេះ​យ៉ាងណាក្ដី​។​


​លោក អេ​ន​តូ​នី ប្ល៊ី​ន​ខែ​ន (Antony Blinken) រដ្ឋមន្ដ្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពី​ថ្ងៃអាទិត្យ ថា ថ្វីបើ​ក្រុង​មូ​ស្គូ​ទទួលបាន​ជោគជ័យ នៅក្នុង​ការកាន់កាប់​ទឹកដី​មួយផ្នែក នៅ​ភាគ​ខាងកើត ប្រទេស​អ៊ុយ​ក្រែ​ន យ៉ាងណាក្ដី ប៉ុន្ដែ​ការឈ្លានពា.ន​របស់​រុស្ស៊ី នឹងរង​នូវ​ការបរាជ័យ ហើយនឹង​នៅតែ​កើតមាន​ដូច្នោះ​បន្ដទៀត​។​

​លោក អេ​ន​តូ​នី ប្ល៊ី​ន​ខែ​ន (Antony Blinken) បាន​ប្រាប់​ដល់​បណ្ដាញ​ទូរទស្សន៍​របស់​សហរ​ដ្ឋ​អាមេរិក CNN អំពី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី ថា «​កុំឱ្យ​យើង​ច្រឡំ​យុទ្ធសាស្ត្រ​ជាមួយនឹង​យុទ្ធសាស្ត្រ​។ នៅពេល​និយាយ​ដល់​គោលដៅ​យុទ្ធសាស្ត្រ​របស់ ពូ​ទីន គឺ​គាត់​បាន​បរាជ័យ​រួចមកហើយ​»​។​


​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក បាន​បន្ថែមថា «​គោលបំណង ជា​យុទ្ធសាស្ត្រ​របស់ ពូ​ទីន ចង់​បញ្ចប់​អធិបតេយ្យភាព និង ឯករាជភាព​របស់​អ៊ុយ​ក្រែ​ន ហើយ​លុបបំបាត់​ប្រទេស​អ៊ុយ​ក្រែ​ន ចេញពី​ផែនទី​ពិភពលោក រួច​បន្តកាន់កាប់​ប្រទេស​នេះ ឲ្យ​ស្ថិត​ក្នុងប្រទេស​រុស្ស៊ី​។ ប៉ុន្ដែ​គោលបំណង​ទាំងនោះ ត្រូវ​បរាជ័យ​»​។​


​លោក អេ​តូ​នី ប្ល៊ី​ន​ខែ​ន (Antony Blinken) រដ្ឋមន្ដ្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក បានទទួល​ស្គាល់​ការពិត​ថា «​មានការ​វា.យ​ប្រយុ.ទ្ធ​គ្នា​យ៉ាង​សាហាវ នៅ​ភាគ​ខាងកើត ប្រទេស​អ៊ុយ​ក្រែ​ន ជាមួយនឹង​ការឈ្លានពាន​របស់​រុស្ស៊ី ដោយមាន​កម្លាំង​អ៊ុយ​ក្រែ​ន រុញ​ថយក្រោយ ហើយ​នៅ​សមរភូមិ​នោះ បាន​មានការ​ប្រែប្រួល​។ រុស្ស៊ី ទទួលបាន​ជោគជ័យ កាន់កាប់​តំបន់​មួយចំនួន នៅ​ភាគ​ខាងកើត ប្រទេស​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​ការលើក​ឡើងជា​យុទ្ធសាស្ត្រ​ដែល ពូ​ទីន នឹងមិន​ទទួលបាន​ជោគជ័យ តាម​អ្វីដែល​គាត់​បាន​ព្យាយាម​ឲ្យ​សម្រេច​តាម​មហិច្ឆតា​របស់គាត់​»៕​