ស្រីលង្កា​កាន់តែ​មាន​វិ.បត្ដិ​ធ្ងន់​ឡើង រកតែ​ទឹកដោះគោ​ឲ្យ​ទារក ក៏​ពិបាក​

ព័ត៌មានអន្តរជាតិ
0
163
រដ្ឋធានី​កូឡុំបូ​៖ រហូតមកដល់​ពេលនេះ ប្រទេស​ស្រីលង្កា កំពុងតែ​ប្រឈមមុខ​នឹង​វិ.បត្ដិ​យ៉ាងធ្ងន់ធ្ងរ ដោយ​ខ្វះ​ទាំង​ស្បៀងអាហារ ប្រេងឥន្ធនៈ និង ថ្នាំសង្កូវ ហើយ​សូម្បីតែ​ទឹកដោះគោ សម្រាប់​ទារក ក៏​ពិបាក​នឹង​រក​ទិញ​ផងដែរ​។​

​សារព័ត៌មាន BBC បាន​ផ្សាយ កាលពី​ព្រឹក ថ្ងៃទី​៥ ខែកក្កដា ថា ក្រុមគ្រួសារ​រាប់សិប​នាក់ រួមទាំង​ម្តាយ​ដែលមាន​កូន​ផង បាន​ឈរ​តម្រង់​ជួរ ជាមួយនឹង​ចាន ដើម្បី​ទទួលបាន​អាហារ ដែល​ទំនង​ជាមាន​អាហារ​តែម្ដង​គត់ សម្រាប់​ពួកគេ នៅក្នុង​១​ថ្ងៃ​។​


​អ្នកស្រី ចាន់​ឌ្រី​កា ម៉ា​ណែ​ល (Chandrika Manel) ជា​ម្ដាយ​របស់​ក្មេង​៤​នាក់ បាន​អះអាង​ង​ថា «​យើង​មក​ទីនេះ ដោយសារ​យើង​ស្រេកឃ្លាន​ខ្លាំង​»​។ អ្នកស្រី​បាន​ច្របាច់​បាយ​នឹង​ដៃ លាយ​ជាមួយនឹង​សណ្ដែកសៀង និង បន្លែ​ស្ពី​ណាត មុននឹង​ឲ្យ​អាហារ​ដល់​កូន​របស់គាត់ ដោយ​ថែមទាំង​បា​នប​ន្យ​ល់​ថា សូម្បីតែ​ទៅរក​ទិញ​នំ​បុ័ង ក៏​ពិបាក​ផងដែរ​។​
​អ្នកស្រី បាន​បញ្ជាក់ថា «​មាន​ពេល​ជាច្រើន ខ្ញុំ​ឲ្យ​ទឹកដោះ និង បាយ​ដល់​ពួកគេ​ញ៉ាំ ប៉ុន្ដែ​យើង​មាន​បន្លែ សម្រាប់​ច​ម្អិ​ន ធ្វើជា​អាហារ​នោះឡើយ ព្រោះ​វា​ថ្លៃ​ខ្លាំងពេក​»​។​


​ការធ្លាក់ចុះ​ទុនបម្រុង​បរទេស និង អតិផរណា​ដែល​កើនឡើង​យ៉ាងខ្លាំង បាន​បំផ្លាញ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ស្រីលង្កា នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅ​ថ្មីៗ​នេះ​។ ដោយឡែក លោក ហ្គោ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក​សា ( Gotabaya Rajapaksa) ប្រធានាធិបតី​ស្រីលង្កា បាន​ស្ដីបន្ទោស​ទៅលើ​វិ.បត្ដិ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​នេះ បង្កឡើង​ដោយសារ​ជំងឺ​រាតត្បាត និង ការធ្លាក់ចុះ នៃ​វិស័យ​ទេសចរណ៍​។​

​ដោយឡែក ចៅហ្វាយក្រុង​កូឡុំបូ បានបញ្ជាក់ កាលពីពេល​ថ្មីៗ​នេះ ថា រដ្ឋធានី​នេះ នៅមាន​ស្បៀងអាហារ​គ្រប់គ្រាន់ រហូតដល់​ខែកញ្ញា​។ ប៉ុន្ដែ​ជាមួយនឹង​កង្វះខាត​ប្រេងឥន្ធនៈ ហ្គាស​សម្រាប់​ចម្អិន​អាហារ និង ការដាក់​ភ្លើង​ប្រចាំ​ថ្ងៃនោះ គ្រួសារ​ជាច្រើន មិនអាច​ធ្វើដំណើរ​ទៅ​ទិញ​អាហារ​ស្រស់ៗ ឬ​រៀបចំ​អាហារ​ក្ដៅៗ​ហូប​បានឡើយ​។​


​លោក គ្រី​ស្ទៀ​ន ស្ខូ​ក (Christian Skoog) តំណាង​អង្គការ​យូ​នី​សេ​ហ្វ (Unicef) ប្រចាំ​នៅ​ប្រទេស​ស្រីលង្កា បាន​បញ្ជាក់ថា «​គ្រួសារ​ជាច្រើន មិនអាច​ទិញ​អ្វីដែល​ពួកគេ​ធ្លាប់​ទិញ​។ ពួកគេ​កាន់​បន្ថយ​អាហារ កាត់បន្ថយ​នូវ​អាហារ​មាន​ជីវជាតិ​។ ដូច្នេះ​យើង​ប្រាកដជា​ឈានដល់​ស្ថានភាព​កង្វះ​អាហារូបត្ថម្ភ ដែលជា​កង្វល់​ដ៏​ធំ​បំផុត​»​។


​ស្រីលង្កា បាន​វណ្ឌ​.ក​នឹង​បំណុល​បរទេស ជាង​៥០​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ប្រទេស​នៅលើ​ដែន​កោះ​មួយ​នេះ មានលទ្ធភាព​រកប្រាក់ ជាង​៧០០​លាន​ដុល្លារ បង្វិល​ទៅ​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រេង​ឥន្ទ​នៈ ទើប​នាំ​ឲ្យ​វិបត្ដិ​ខ្វះ​ប្រេង​យ៉ាងធ្ងន់ធ្ងរ​បែបនេះ​៕​