ប៉ូលិស​អឺរ៉ូ​ប៉ូល ចា.ប់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ការរ.ត់ព.ន្ធ​មនុស្ស ១៣០​នាក់​

ព័ត៌មានអន្តរជាតិ
0
153
​បរទេស​៖ ប៉ូលិស​អន្ដរជាតិ មកពី​ប្រទេស​ចំនួន​២២ បាន​បើក​ប្រតិ​ប​ត្ដិ​ការ​ដ៏​ធំ​មិន​ធ្លាប់មាន នៅ​ទូទាំង​អឺរ៉ុប រហូត​ឈានដល់​ការចា.ប់ខ្លួន​ជនសង្ស័យ ចំនួន​១៣០​នាក់ ពាក់ព័ន្ធ​នឹង​សកម្មភាព​រ.ត់ព.ន្ធ​ជន​ចំណាកស្រុក​។​

​សារព័ត៌មាន Euro News បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​៥ ខែកក្កដា ថា ទីភ្នាក់ងារ​ប៉ូលិស​អន្ដរជាតិ អឺរ៉ូ​ប៉ូល (Europol) បានបញ្ជាក់ កាលពី​ថ្ងៃ​អង្គារ ថា អាជ្ញាធរ​អឺរ៉ុប បាន​ចា.ប់ខ្លួន​មនុស្ស ជាង​១៣០​នាក់ សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការជួ.ញដូ.រ​មនុស្ស និង កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​។ នៅក្នុង​ប្រតិ​ប​ត្ដិ​ការ​ជា​លក្ខណៈ​អន្ដរជាតិ​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់មាន​ពីមុនមក នៅ​តំបន់​អឺរ៉ុប​នោះ មានការ​ចូលរួម មកពី​ប្រទេស​ចំនួន​២២​។​


​ទីភ្នាក់ងារ​ឧក្រិដ្ឋកម្ម​ជាតិ​របស់​ចក្រភព​អង់គ្លេស បាន​បញ្ជាក់ថា មនុស្ស​ចំនួន​៦​នាក់ ត្រូវបាន​ចា.ប់ខ្លួន នៅក្នុង​ទីក្រុង​ដូ​ក​ខ្លែ​នស៍ (Dockland) និង តំបន់​កាត​ហ្វ​ដ (Catford) នៃ​រាជធានី​ឡុង​ដ៍​។ ដោយឡែក មនុស្ស​រាប់សិប​នាក់​ផ្សេងទៀត ក៏បាន​ត្រូវបាន​ចា.ប់ខ្លួន នៅក្នុង​ប្រទេស​អាល្លឺម៉ង់ បារាំង និង ហូ​ល្លង់​ដ៍ ផងដែរ​។​

​ដោយឡែក អាជ្ញាធរ​យុត្ដិធម៌​បារាំង បាន​បញ្ជាក់ថា ប្រតិ​ប​ត្ដិ​ការ​ពាសពេញ​តំបន់​អឺរ៉ុប​នេះ បានកំណត់​គោលដៅ ទៅលើ​«​អង្គការ​ចាត់តាំង​ឧក្រិ.ដ្ឋក.ម្ម​ដ៏​ធំ​» នៅក្នុង​ប្លុក​នេះ​។​


​ប៉ូលិស​អឺរ៉ូ​ប៉ូល បាន​បញ្ជាក់ថា « នៅក្នុង​ប្រតិ​ប​ត្ដិ​ការ​ដ៏​ធំ ពាសពេញ​តំបន់​អឺរ៉ុប​នេះ មាន​មន្ដ្រី​អនុវត្ដ​ន៍​ច្បាប់ ជាង ២២ ៤៨០​នាក់ បាន​ចូលរួម ដោយ​ត្រួតពិនិត្យ នៅ​ព្រំដែន តា​ផ្លូវ​សមុទ្រ ផ្លូវគោក និង ផ្លូវអាកាស​របស់​អឺរ៉ុប​។ កាលពី​ឆ្នាំ​២០២១​កន្លងមកនេះ មាន​ជន​ចំណាកស្រុក ជាង ២៨ ០០០​នាក់ បាន​ឆ្លងកាត់​ច្រក​សមុទ្រ ចូលទៅ​កាន់​ទឹកដី​របស់​ចក្រភព​អង់គ្លេស បើ​ធៀប​នឹង​ឆ្នាំ​២០២០ មាន​ត្រឹមតែ ៨ ៥០០​នាក់​ប៉ុណ្ណោះ​៕​