ឥណ្ឌា​មិនអាច​ចាញ់​មហា​យក្ស​ចិន បានទេ បង្កើត​យន្ដហោះ​បំបាំងកាយ​ត្រៀម​ទប់ទល់​

ព័ត៌មានអន្តរជាតិ
0
101
រដ្ឋធានី​ញូ​វ​ដេលី​៖ ក្រៅតែពី​ការផលិត​មី​ស៊ី​ល​ប្រា​មូស មាន​ល្បឿន​លឿន​ជាង​សំឡេង ប្រកបដោយ​អានុភាព​ខ្លាំងក្លា​នោះ ប៉ុន្ដែ​រហូតមក​ដល់ពេលនេះ ឥណ្ឌា បាន​បោះជំហាន​ថ្មី​បន្ថែមទៀត លើ​គ្រឿងយុទ្ធោបករណ៍​នា​សម័យ​ទំនើប គឺ​ផលិត​យន្ដហោះ​គ្មាន​មនុស្ស​បើកបរ ឬ​ដ្រូ​ន​បំបាំងកាយ​។


សារព័ត៌មាន Asia Times បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​៥ ខែកក្កដា ថា ក្រសួងការពារជាតិ​ឥណ្ឌា បានប្រកាស អំពី​ការសាកល្បង​យន្ដហោះ​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន​បំបាំងកាយ ប្រកបដោយ​ជោគជ័យ ហើយ​គ្រឿង​ច.ម្បាំង​ដ៏​ទំនើប​នេះ ក៏​អាច​នឹង​យកមកប្រើ​ប្រាស់ សម្រាប់​កងទ័ព​ជើង​របស់ខ្លួន ទប់ទល់​នឹង​មហា​យក្ស​ចិន ដែលមាន​ព្រំដែន​ជាប់​គ្នា​ផងដែរ​។​

​អង្គការ​ស្រាវជ្រាវ និង អភិវឌ្ឍន៍​លើ​វិស័យ​ការពារជាតិ​របស់​ឥណ្ឌា បានប្រកាស នៅក្នុង​សេចក្ដីថ្លែងការណ៍ តាម​បណ្ដាញ​ផ្សព្វផ្សាយ ដែល​បានចេញ កាលពី​ថ្ងៃទី​១ ខែកក្កដា ថា ប្រទេស​ឥណ្ឌា បាន​សាកល្បង​នូវ​ឧបករណ៍​បង្ហាញ អំពី​បច្ចេកវិទ្យា​ហោះហើរ​ស្វ័យ​ប្រ​វ​ត្ដិ​របស់ខ្លួន នៅ​កន្លែង​ធ្វើតេស្ត​អាកាសចរណ៍ ស្ថិតក្នុង​ទីក្រុង​ឈី​ត្រា​ឌូ​ហ្គា (Chitradurga) រដ្ឋកា​ណា​តា​កា (Karnataka)​។​


​បើតាម​ក្រសួងការពារជាតិ​ឥណ្ឌា ហើយ​ត្រូវបាន​រាយការណ៍ នៅក្នុង​សារព័ត៌មាន Defense News បាន​ឲ្យ​ដឹងថា យន្ដហោះ​គ្មាន​មនុស្ស​បើកបរ ឬ ដ្រូ​ន​បំបាំងកាយ​នេះ គឺជា​ជំហាន​ដ៏​សំខាន់​មួយ សម្រាប់​មហិច្ឆតា​របស់​ប្រទេស​ឥណ្ឌា នៅក្នុង​ការធ្វើឱ្យ​កងកម្លាំងប្រដាប់អា.វុធ​របស់ខ្លួន កាត់បន្ថយ​នូវ​ការពឹងផ្អែក ទៅលើ​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស សម្រាប់​វិស័យ​ការពារជាតិ​។ ដ្រូ​ន​បំបាំងកាយ​នេះ មាន​ប្រវែង ៣,៩៦​ម៉ែត្រ ហើយពី​ចុង​ស្លាប​ម្ខាង​ទៅ​ម្ខាង ប្រវែង​៤,៨​ម៉ែត្រ​។ ដ្រូ​ន​ដ៏​ទំនើប​នេះ ក៏​អាច​ផ្ទុះ​បាន​ទម្ងន់ រហូតដល់ ១ ០៤៣​គីឡូក្រាម ហើយ​វា​នឹងដាក់​ឲ្យ​កងទ័ពជើងទឹក​ឥណ្ឌា ប្រើប្រាស់​ផងដែរ​៕​