អាមេរិកបញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទៅ​ជួយ​អ៊ុយ​ក្រែ​ន សង្ស័យ​រុស្ស៊ី​វា.យលុ.ក​ក្រុង​គៀវ​ជាថ្មី​

ព័ត៌មានអន្តរជាតិ
0
256
រដ្ឋធានី​វ៉ាស៊ីនតោន​៖ ក្រោយ​ការវាយតម្លៃ ពី​មហិច្ឆតា​របស់​ក្រុង​មូ​ស្គូ នៅក្នុង​ប្រើប្រាស់​មី​ស៊ី​ល​ទំនើប ដើម្បី​ផ្ដួលរំលំ​ក្រុង​គៀវ​ជាថ្មី​នោះមក សហរដ្ឋអាមេរិក នឹង​បន្ដ​ផ្ដល់ជំនួយ​យោធា មាន​ទំហំ​ទឹកប្រាក់​៤០០​លាន​ដុល្លារ​បន្ថែមទៀត ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ក្រុង​គៀវ ក៏​នឹង​ទទួលបាន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដ៏​ទំនើប​ណា​សាម (NASAMS) ដើម្បី​ក.ម្ទេច​មី​ស៊ី​ល​របស់​រុស្ស៊ី ។​


​សារព័ត៌មាន Asia Times បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សៅរ៍ ទី​៩ ខែកក្កដា ថា រដ្ឋបាល​របស់លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក បានប្រកាសថា អ៊ុយ​ក្រែ​ន នឹង​ទទួលបាន​ប្រព័ន្ធ​ការពារ​ដែនអាកាស NASAMS ដើម្បី​ពង្រឹង​នូវ​ការការពារ​ដែនអាកាស​របស់ខ្លួន ដែល​រង​ការបំផ្លិចបំផ្លាញ ពី​រុស្ស៊ី​។

NASAMS នេះ​ជា​ប្រព័ន្ធ​ការពារ​ដែនអាកាស មាន​ប្រសិទ្ធ​ភាពដូចគ្នា​ទៅនឹង​ប្រព័ន្ធ​ការពារ នៅ​ជុំវិញ​សេត​វិមាន​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក ផងដែរ​។ ប្រព័ន្ធ​ការពារ​ដែនអាកាស NASAMS នេះ អាច​នឹងត្រូវ​បានដាក់​ពង្រាយ ដើម្បី​ការពារ​វិមាន​ម៉ាលី​អ៊ី​ន​ស្គី (Mariinski) ជា​លំនៅឋាន​ផ្លូវការ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ឬ​តំបន់​សម្ងាត់ ដែល​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelensky ) លាក់ខ្លួន នៅក្នុង​លេណដ្ឋាន​។​

​ការព្រួយបារម្ភ​យ៉ាងខ្លាំង បានកើត​ឡើង​ថា រុស្ស៊ី​អាច​នឹង​វា.យប្រ.ហារ​ទៅលើ​រដ្ឋធានី​របស់​អ៊ុយ​ក្រែ​ន ហើយ​ព្យាយាម​ផ្ដួលរំលំ​រដ្ឋាភិបាល​របស់​លោក ហ្សេ​ឡែ​ន​ស្គី សាជាថ្មី​។ ប៉ុន្ដែ​ការផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​ណា​សាម ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ បង្ហាញ​អំពី​ការវាយតម្លៃ​របស់​ក្រុង​វ៉ាស៊ីនតោន ថា ក្រុង​គៀវ មិនអាច​ការពារ​ទប់​ទល់នឹង​មី​ស៊ី​ល​បាន ហើយ​ក្រុង​គៀវ អាច​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​។ ចំណែក​ការគំ.រាមកំ.ហែង​យ៉ាងធ្ងន់ធ្ងរ​បំផុត​នោះ គឺ​មី​ស៊ី​ល​កាលី​ប 3M54 (3M54 Kalibr cruise missile) របស់​រុស្ស៊ី ហើយ​មី​ស៊ី​ល​គ្រូ​ស​នេះ អាច​បា.ញ់​ចេញពី​នាវាចម្បាំង នាវាមុជទឹក និង យន្ដហោះ​ចម្បាំង ផងដែរ​។​


​ដោយឡែក សារព័ត៌មាន​ឥណ្ឌា Republic World បានចេញ​ផ្សាយ នៅ​ថ្ងៃ​សៅរ៍ ទី​៩ ខែកក្កដា ថា មន្ដ្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពី​ថ្ងៃ​សុក្រ ថា សហរដ្ឋអាមេរិក នឹង​បញ្ជូន​កញ្ចប់​ជំនួយ​យោធា​ថ្មី មាន​ទំហំ​ទឹកប្រាក់ ៤០០​ដុល្លារ​បន្ថែមទៀត ទៅ​ជួយ​ដល់​អ៊ុយ​ក្រែ​ន​។ កញ្ចប់​ជំនួយ​យោធា​ថ្មី នឹងត្រូវ​បញ្ជូន​ទៅកាន់​ក្រុង​គៀវ នោះ រួមបញ្ចូល​ទាំង ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ហ៊ី​ម៉ាស (HIMARS) ជាច្រើន​គ្រឿង បន្ថែមទៀត​៕​