ស​.​ង្គ្រា​មរ​បស់​រុស្ស៊ី មាន​គោលបំណង​ចម្បងជាអ្វី?

ព័ត៌មានអន្តរជាតិ
0
244
រដ្ឋធានី​វ៉ាស៊ីនតោន​៖ រហូតមកដល់​ពេលនេះ មន្ដ្រីជាន់ខ្ពស់​សហរដ្ឋ​អាមេរិក បាន​អះអាង ពី​ការរកឃើញ អំពី​ផែនការ​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ នៅក្នុង​តំបន់​ដែល​កម្លាំង​ទាហាន​រុស្ស៊ី​វាយ​ដណ្ដើម​កាន់កាប់ មក​ដាក់បញ្ចូល​ជា​ទឹកដី​របស់ខ្លួន ដូច​អ្វីដែល​ធ្លាប់ធ្វើ នៅ​ឧបទ្វីប​គ្រី​មៀ កាលពី​អំឡុង​ឆ្នាំ​២០១៤​។​

​សារព័ត៌មាន CNN បាន​ផ្សាយ​ថា លោក ច​ន ឃើ​ប៊ី (John Kirby) ជា​អ្នកសម្របសម្រួល​សម្រាប់​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក បានប្រកាស​កាលពី​ថ្ងៃ​អង្គារ ទី​១៩ ខែកក្កដា ថា ចារកម្ម​របស់​សហរ​ដ្ឋ​អាមេរិក បាន​អះអាងថា រុស្ស៊ី​កំពុង​រៀបចំ​ផែនការ នៅក្នុង​ការដាក់បញ្ចូល​ទឹកដី​អ៊ុយ​ក្រែ​ន ដែល​ខ្លួន​គ្រប់គ្រង ដោយ​បំពាន​ដោយផ្ទាល់​លើ​អធិបតេយ្យភាព​របស់​អ៊ុយ​ក្រែ​ន ជា​ទឹកដី​របស់ខ្លួន​។​


​ថ្លែងប្រាប់​អ្នកសារព័ត៌មាន លោក ច​ន ឃឺ​ប៊ី (John Kirby) អ្នកនាំពាក្យ ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាមេរិក បាន​បញ្ជាក់ថា រុ​ស្ស៉ី​កំពុង​ត្រៀមខ្លួន​តែងតាំង​ក្រុមមន្ត្រី​ខុសច្បាប់ បង្កើត​ប្រព័ន្ធ​ចាយប្រាក់​រូ​ប្ល៍​រុ​ស្ស៉ី និង បង្ខំ​ឱ្យ​ប្រជាជន​អ៊ុយ​ក្រែ​ន ដាក់ពាក្យ​ស្នើសុំ​ទទួលយក​សញ្ជាតិ​រុ​ស្ស៉ី​។ យើង​ទទួលបាន​ព័ត៌មាន នៅថ្ងៃនេះ ដោយ​រួមទាំង​ព័ត៌មាន ពី​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ដែល​យើង​នឹង​ចែក រំលែក​ជាមួយ​អ្នក​ទាំងអស់គ្នា​ថា រុ​ស្ស៉ី​កំពុង​ចាប់ផ្ដើម​ដំណើរការ​កាត់​យក​ទឹកដី​អ៊ុយ​ក្រែ​ន បញ្ចូល​ទៅក្នុង​ឧបសម្ព័ន្ធ​របស់ខ្លួន​។ នេះ​ជា​ទង្វើ​រំលោភបំពាន​លើ​អធិបតេយ្យ​របស់​អ៊ុយ​ក្រែ​ន ដោយផ្ទាល់​»​។​


​លោក ច​ន ឃឺ​ប៊ី បាន​បន្ថែមថា រុ​ស្ស៉ី​កំពុងតែ​ប្រើ​យុទ្ធសាស្ត្រ​ដូចគ្នា​ទៅនឹង​ការ​ក្រសោប​យក​តំបន់​គ្រី​មៀ ពី​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​អំឡុង ឆ្នាំ​២០១៤ ដើម្បី​កាត់​យក​ទឹកដី​អ៊ុយ​ក្រែ​ន នៅតាម​តំបន់ ដែល​កងទ័ព​រុ​ស្ស៉ី កំពុងតែ​គ្រប់គ្រង ក្រោយ​ការផ្ទុះ​សង្គ្រាម​ឈ្លានពាន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ​៕​