កម្លាំង​ការពារ​ទឹកដី​អ៊ុយ​ក្រែ​ន វា.យប្រ.ហារ​បង្ខំ ឲ្យ​កងទ័ព​រុស្ស៊ី​ដកថយ​

ព័ត៌មានអន្តរជាតិ
0
240
រដ្ឋធានី​គៀវ​៖ កម្លាំង​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន បាន​វាយប្រហារ​យ៉ាង​សន្ធាប់ នៅក្នុង​ទិសដៅ​តំបន់​បា​ខ្មូត (Bakhmut) ធ្វើ​ឲ្យ​កម្លាំង​ទាហាន​រុស្ស៊ី មិនអាច​ទទួលបាន​ជោគជ័យ នៅក្នុង​ការប៉ុនប៉ង​វាយប្រហារ​ចុងក្រោយ ដើម្បី​រឹបអូស​រោងចក្រ​ថាមពល​វូ​ឡែ​ហ៊ើ​ស្ក (Vuhlehirsk) មាន​ចម្ងាយ​ប្រហែល​៥០​គីឡូម៉ែត្រ ពី​តំបន់​ដូ​ណែ​ត​ស្ក៍ (Donetsk) នា​ភាគ​ខាងកើត ប្រទេស​អ៊ុយ​ក្រែ​ន​។​

​សារព័ត៌មាន Ukrinform បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែកក្កដា ថា បើតាម​ការធ្វើ​បច្ចុប្បន្នភាព ទៅលើ​ស្ថានភាព​សង្គ្រាម កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ហើយ​ត្រូវបាន​ចេញផ្សាយ ដោយ​អគ្គសេនាធិការ​កងទ័ព​អ៊ុយ​ក្រែ​ន បាន​ឲ្យ​ដឹង ថា បើ​គិត​ត្រឹម​វេលា​នេះ មិនទាន់មាន​សញ្ញា​ណាមួយ បង្ហាញថា កម្លាំង​ទាហាន​ឈ្លានពាន​របស់​រុស្ស៊ី កំពុងតែ​បង្កើត​ទិសដៅ​វាយប្រហារ នៅក្នុង​តំបន់​រដ្ឋបាល​វ៉ូ​លីន (Volyn) និង ប៉ូ​លី​ស៊ី​យ៉ា (Polissya) នៅឡើយ​។​


​ដោយឡែក នៅ​សមរភូមិ​ខា​គី​វ (Kharkiv) កម្លាំង​ទា​ហារ​រុស្ស៊ី បាន​បង្កើន​ការវាយប្រហារ ដោយ​យន្ដហោះ និង កាំភ្លើង​ផ្លោង ទៅលើ​តំបន់​ជា​លំនៅឋាន​ជាច្រើន រួមមាន ម៉ូ​ស្ប៉ា​ណូ​វ (Mospanove), ផែ​ទ្រី​វ​កា (Petrivka), រុ​ស្គី ទី​ស្គី (Ruski Tyshki), បា​ហ្សា​លី​អ៊ីវ​កា (Bazaliivka), ផែ​ចែ​នី​ហ្គី (Pechenygi), ធី​ស៊ី​គូ​នី (Tsyrkuny), ភី​តូ​មនី​ក (Pytomnyk), ដែ​មែ​នទី​អ៊ីវ​កា (Dementiivka), កូ​រ៉ូ​បូ​ច​គីន (Korobochkine) និង ព្រូត​យ៉ាន់​កា (Prudyanka) ។​

​ទោះជា​យ៉ាងណា ការវាយប្រហារ​ទាំងនេះ នៅ​មិនទាន់មាន​សេចក្ដីរាយការណ៍ អំពី​ចំនួន​គ្រោះថ្នាក់​នោះឡើយ​៕