រុស្ស៊ី នឹង​បិទ​រោងចក្រ​ថាមពល​ដ៏​ធំ​លំដាប់​លេខ​២​របស់​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
156
រដ្ឋធានី​គៀវ​៖ កម្លាំង​ទាហាន​រុស្ស៊ី មាន​គម្រោង នឹង​បិទ​រោងចក្រ​ថាមពល​ដ៏​ធំ​បំផុត​មួយ​របស់​អ៊ុយ​ក្រែ​ន នៅ​តំបន់​ដូ​ណែ​ត​ស្ក៍ (Donetsk) ស្ថិតនៅ​ភាគ​ខាងកើត ប្រទេស​អឺរ៉ុប ដែល​កំពុងតែ​ហែកហួរ ដោយសារ​សង្គ្រាម​មួយ​នេះ​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​២១ ខែកក្កដា ថា ក្រសួងការពារជាតិ​ច​ក្រ​ភព​អង់គ្លេស បាន​អះអាងថា កម្លាំង​ទាហាន​រុស្ស៊ី ទំនងជា​កំពុងតែ​បិទ​រោងចក្រ​ថាមពល​ដ៏​ធំ​លំដាប់​លេខ​២​របស់​អ៊ុយ​ក្រែ​ន នៅក្នុង​ទីក្រុង​វូ​ឡែ​ហ៊ើ​ស្កា (Vuhlehirska) មាន​ចម្ងាយ​ប្រហែល​៥០​គីឡូម៉ែត្រ នា​ភាគ​ឦសាន តំបន់​ដូ​ណែ​ត​ស្ក៍​។​


​ក្រសួងការពារជាតិ​ច​ក្រ​ភព​អង់គ្លេស បានបញ្ជាក់ នៅក្នុង​ការ​សង្ខេប​ព័ត៌មាន​ចារកម្ម​មួយ ថា «​រុស្ស៊ី កំពុងតែ​ផ្តល់​អាទិភាព​ដល់​ការចាប់យក​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ​សំខាន់ៗ ដូចជា រោងចក្រ​ថាមពល​ជាដើម​»​។​

​ក្រសួងការពារជាតិ​ច​ក្រ​ភព​អង់គ្លេស បាន​បន្ថែមថា រុស្ស៊ី ប្រហែលជា​កំពុងតែ​ព្យាយាម​វាយលុក​ចូលទៅក្នុង​ទីក្រុង​វូ​ឡែ​ហ៊ី​ស្កា (Vuhlehirska) ដែលជា​ផ្នែក​មួយ នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុង​មូ​ស្គូ នៅក្នុង​ការទទួលបាន​សន្ទុះ​វាយ​ដណ្ដើម​កាន់កាប់​ភាគខាងត្បូង​ឡើងវិញ ដែល​ឆ្ពោះទៅកាន់​ទីក្រុង​សំខាន់ៗ នៃ​តំបន់​ក្រា​ម៉ា​តូ​ស ( Kramatorsk) និង ស្លូ​វៀន​ស្ក៍ (Sloviansk)៕​