ម្ដងនេះ កម្លាំង​ទា.ហាន​រុស្ស៊ី​គ្រប់គ្រង​ទីក្រុង​ឃើ​រ​សុន​របស់​អ៊ុយ​ក្រែ​ន កំពុង​ជួប​គ្រោះអាសន្ន​ធំ​

ព័ត៌មានអន្តរជាតិ
0
364
រដ្ឋធានី​គៀវ​៖ ជាមួយនឹង​ការផ្គត់ផ្គង់​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​នាំ​ផ្លូវ មកពី​បណ្ដា​ប្រទេស​លោកខាងលិច​នេះ ធ្វើ​ឲ្យ​កម្លាំង​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន មានលទ្ធភាព​គ្រប់គ្រាន់ នៅក្នុង​ការចាប់​ចាប់ផ្ដើម វាយ​សង្គ្រប់​យ៉ាងខ្លាំង ទៅលើ​កម្លាំង​ទាហាន​រុស្ស៊ី នៅ​ភាគខាងត្បូង ប្រទេស ដើម្បី​រំដោះទឹកដី​របស់​ពួកគេ មកវិញ​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែកក្កដា ថា បើតាម​ប្រភពព័ត៌មាន​យោធា​របស់​បស្ចិម​លោក បាន​អះអាងថា កម្លាំង​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន កំពុងតែ​វាយ​រំដោះ​តំបន់​ឃើ​រ​សុន (Kherson) ដែល​កម្លាំង​រុស្ស៊ី បាន​ចូលទៅ​កាន់កាប់ ដើម្បី​យកមក​គ្រប់គ្រង​វិញ​។ ដោយឡែក ស្ពាន​ដ៏​សំខាន់​មួយ ត​ភ្ជាប់​ទៅកាន់​ទីក្រុង Kherson ឥឡូវនេះ មិនអាច​ដំណើរការ​បន្ដទៀត​បាន​ឡើយ ដោយសារតែ​កងទ័ព​អ៊ុយ​ក្រែ​ន បាន​វាយប្រហារ ដោយ​គ្រាប់​រ៉ុក្កែត បាញ់​ចម្ងាយ​ឆ្ងាយ ពី​កាំភ្លើង​ផ្លោង​ដ៏​ទំនើប HIMARS ផ្គត់ផ្គង់​ដោយ​សហរដ្ឋអាមេរិក​។


​មន្ដ្រី​ក្រសួងការពារជាតិ​ចក្រ​ភព​អង់គ្លេស បាន​អះអាងថា បច្ចុប្បន្ន ទីក្រុង​ឃើ​រ​សុន បាន​កាត់​ផ្ដាច់ចេញ ពី​តំបន់​ជាច្រើន​ផ្សេងទៀត ដែល​កាន់កាប់ ដោយ​កម្លាំង​ទាហាន​រុស្ស៊ី​។​

​ទោះជា​យ៉ាងណា មន្ដ្រីជាន់ខ្ពស់​អ៊ុយ​ក្រែ​ន បាន​ព្រមាន​ថា ឥឡូវនេះ រុស្ស៊ី កំពុងតែ​ផ្លាស់ប្តូរ​យុទ្ធសាស្ដ្រ​របស់​ពួកគេ ដោយបាន​បង្កើន​កម្លាំង​ការពារ​បន្ថែម នៅក្នុង​តំបន់​ភាគខាងត្បូង ប្រទេស​។ ចំណែក​តំបន់​ភាគ​ខាងលិច ទន្លេ​ឌី​នី​ប្រូ (Dnipro) ជាទី​តាំង​យុទ្ធសាស្ដ្រ ជាទី​ក្រុង​ដំបូង ក្លាយជា​សមរភូមិ បាន​ធ្លាក់​ទៅ​ក្រោម​ការគ្រប់គ្រង​របស់​ក​ម្លាំ​ង​ទាហាន​ក្រុង​មូ​ស្គូ​។​


​បើតាម​ប្រភព​យោធា​របស់លោក​ខាងលិច បាន​អះអាង​ទៀតថា កងទ័ព​អ៊ុយ​ក្រែ​ន បាន​បាញ់​ផ្ដាច់​ស្ពាន​អាន​តូ​នី​វ​ស្គី​យ (Antonivskiy) របស់​ទីក្រុង Kherson កាលពី​ថ្ងៃ​អង្គារ ទី​២៦ ខែកក្កដា ដោយ​ប្រើ​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ដ៏​ទំនើប HIMARS ។ បច្ចុប្បន្ន ស្ពាន​នេះ មិនអាច​ប្រើប្រាស់​បាន​នោះឡើយ​»៕​