តៃវ៉ាន់​ប្រតិកម្ម​ភ្លាម បណ្ដេញ​យន្ដហោះ​ចម្បាំង​ចិន​

ព័ត៌មានអន្តរជាតិ
0
208
ទីក្រុង​តៃប៉ិ​៖ កងទ័ពអាកាស បើក​យន្ដហោះ​ចម្បាំង​តាមឃ្លាំមើល​សកម្មភាព​យោធា​របស់​ក្រុង​ប៉េកាំង ហើយ​បញ្ចេញ​ផ្កាភ្លើង​ព្រមាន ដល់​យន្ដហោះ​គ្មាន​មនុស្ស​បើកបរ ឬ​ដ្រូ​ន​របស់​ចិន ចំនួន​៧​គ្រឿង បញ្ជា​ឱ្យចេញ​ឃ្លាតឆ្ងាយ​ពី​កោះ​គីន​មិន (Kinmen) ហើយ​ថែមទាំង​បាន​ព្រមាន​ដល់​យន្ដហោះ មិន​ស្គាល់​ប្រភេទ​មួយគ្រឿង កំពុងតែ​ហោះ​ពីលើ​កោះ​ម៉ាត់​ស៊ុ (Matsu) ថែម​ទៀតផង​។​




​ក្រសួងការពារជាតិ​តៃវ៉ាន់ បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន កាលពី​ថ្ងៃ​សុក្រ ទី​៥ ខែសីហា ថា កងទ័ពអាកាស​របស់​តៃវ៉ាន់ កំពុងស្ថិត​ក្នុងការ​ត្រៀម​លក្ខណៈ​ប្រុង​ជើងការ​ខ្ពស់ ទាំង​នៅតាម​តំបន់​កោះ​ទាំង​២ ដែលមាន​ចម្ងាយ​ត្រឹមតែ​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​កន្លែង​ដែល​ចិន​កំពុងតែ​ធ្វើ​សមយុទ្ធ​យោធា ទ្រង់ទ្រាយ​ធំ មិន​ធ្លាប់មាន​ពីមុនមក ឡោមព័ទ្ធ​កោះ​តៃវ៉ាន់​។



ក្រុង​ប៉េកាំង បានធ្វើ​សមយុទ្ធ​យោធា ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ រហូតដល់​ថ្ងៃអាទិត្យ ទី​៧ ខែសីហា​។ សកម្មភាព​យោធា​របស់​ចិន ក៏​ជាការ​ឆ្លើយតប ប្រឆាំង​ទៅនឹង​ដំណើរ​ទស្សនកិច្ច របស់លោក​ស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​សហរដ្ឋអាមេរិក មកកាន់​កោះ​តៃវ៉ាន់​៕​