របប​សឹ.ក​មី​យ៉ាន់​ម៉ា ត្រៀមខ្លួន​ប្រើ​ហិ.ង្សា ដើម្បី​កាន់កាប់​អំ.ណាច​បន្ដ​

ព័ត៌មានអន្តរជាតិ
0
143
រដ្ឋធានី​ណៃ​ពិដោរ​៖ រហូតមកដល់​ពេលនេះ ក្រុមមន្ដ្រី​ការទូត​រប​ស់​បស្ចិម​លោក បាន​មើល​ខើ​ញ​ថា មេដឹកនាំ​របប​សឹក​មី​យ៉ាន់​ម៉ា កំពុងតែ​បំភិតបំភ័យ​ក្រុម​អ្នក​អ្នកប្រឆាំង ហើយ​បណ្ដេញ​មេទ័ព​កំពូលៗ​ច្រើន ដើម្បី​បង្រួម​អំណាច និង បង្កើត​របប​បក្ខពួក​និយម នៅក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​១៧ ខែសីហា ថា ដោយសារតែ​ការបរាជ័យ នៅក្នុង​ការបង្ក្រាប ទៅលើ​ចលនា​តស៊ូ​ប្រឆាំង នៅ​ទូទាំងប្រទេស​មី​យ៉ាន់​ម៉ា នោះមក លោក​ឧត្ដមសេនីយ៍ មីន អ៊ោ​ង​ហ្លា​ង (Min Aung Hlaing) មេដឹកនាំ​របប​យោធា នៅក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ កំពុងតែ​ងាក​ទៅរក​វិធានការ អស់សង្ឃឹម កាន់តែខ្លាំង​ឡើង សម្រាប់​ការ​កាន់អំណាច​របស់ខ្លួន ដោយ​ថែមទាំង​បាន​បណ្តេញ​រដ្ឋមន្ត្រី​ជាន់ខ្ពស់ មន្ត្រី​យោធា និង បោសសម្អាត​នៅក្នុង​ក្រុមបក្ខ​ពួកនិយម​។​



​មេ​ទ័ពជើងទឹក​កំពូល​មី​យ៉ាន់​ម៉ា និង ប្រមុខ​កងទ័ពអាកាស​មី​យ៉ាន់​ម៉ា ស្ថិតក្នុង​ចំណោម​មន្ដ្រីជាន់ខ្ពស់​យោធា​របស់​របប​សឹក​មួយ​នេះ ត្រូវ​បាត់បង់​តំណែង​របស់​ពួកគេ ខណៈ​លោក​ឧត្ដមសេនីយ៍ Min Aung Hlaing កំពុងតែ​ស្វែងរក​ការបង្រួបបង្រួម​តំណែង​របស់គាត់ ចំពេល​មានការ​តស៊ូ​ប្រដាប់អាវុធ កំពុងតែបន្ត ប្រឆាំងនឹង​របប​គ្រប់គ្រង​ផ្ដាច់ការ​របស់គាត់ រួមទាំង ក្រុម​ប្រដាប់អាវុធ​ជនជាតិភាគតិច នៅតាម​ព្រំដែន កើតចេញពី​ប្រជាជន ងើប​បះបោរ​ឡើង​។​

​ក្រោយ​ការធ្លាក់ចុះ​សេដ្ឋកិច្ច ជិត​២០​ភាគរយ នៅ​ឆ្នាំមុន ក្រោយ​ការធ្វើ​រដ្ឋប្រហារ​យោធា នា​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ នោះ ធនាគារពិភពលោក បាន​ព្យាករ អំពី​កំណើនសេដ្ឋកិច្ច​របស់​មី​យ៉ាន់​ម៉ាន កើន​ដល់​៣​ភាគរយ នៅ​ឆ្នាំនេះ ប៉ុន្ដែ​ក៏បាន​ព្រមាន អំពី​«​ហានិភ័យ​ច្រើន​» ផងដែរ​។​



​ក្រុម​អ្នកការទូត​បស្ចិម​លោក ប្រចាំ​នៅ​ទីក្រុង Yangon បាន​ប្រាប់​ដល់​សារព័ត៌មាន Al Jazeera ថា «​នៅពេល​រដ្ឋាភិបាល​សឹក​មី​យ៉ាន់​ម៉ា ចាប់ផ្តើម​បណ្តេញ​ក្រុមមន្ដ្រី​ជាន់ខ្ពស់​របស់ខ្លួន ហើយ​បង្កើត​របប​បក្ខពួកនិយម កំពុងតែ​បង្ហាញថា រដ្ឋាភិបាល​នេះ ស្ថិតក្នុង​ភាពផុយស្រួយ​ខ្លាំង ហើយ​ការដឹកនាំ​របស់​របប​សឹក​មី​យ៉ាន់​ម៉ា កំពុងតែ​កើត​អសន្តិសុខ​។ ដោយឡែក អាទិភាព​ចម្បង​របស់​របប​គ្រប់គ្រង​នេះ អាច​រស់រានមានជីវិត​ទៅបាន ក៏​នៅក្នុង​តម្លៃ​ណា​នោះដែរ​។ របប​យោធា​នេះ បានផ្តល់​អន្តរាគមន៍​ផ្នែក​សេដ្ឋកិច្ច ប្រកបដោយ​គ្រោះថ្នាក់ ហើយ​សកម្មភាព​នេះ នឹង​បង្ហាញឱ្យឃើញថា មី​យ៉ាន់​ម៉ា និង ប្រជាជន​របស់ខ្លួន កំពុងតែ​ប្រឈមមុខ​នឹង​បញ្ហា​»​។​

​របប​យោធា​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ បាន​កាត់ទោស​ប្រហារជីវិត​សកម្មជន ចំនួន​៤​នាក់ នៅក្នុង​ទង្វើ​មួយ បង្ក​ឲ្យ​មានការ​ផ្ទុះ​កំហឹង មកពី​ជុំវិញ​ពិភពលោក​។​



​លោក ឡាអេ​ទី​ទៀ វ៉ាន់​ដេ​ន អាស​ស៊ុម (Laetitia van den Assum) អតីត​ឯកអគ្គរាជទូត​ហូ​ល្លង់​ដ៍ ប្រចាំ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា បាន​សង្កត់ធ្ងន់ថា ការកាត់ទោស​ប្រហារជីវិត​នេះ បង្ហាញថា រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា បាន​ទាត់ចោល​នូវ​កិច្ចសន្ទនា​ណាមួយ អំពី​អនាគត​របស់​មី​យ៉ាន់​ម៉ា លុះត្រា​តែមាន​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​។​

​លោក ម៉ា​ត​ធូ អា​ណូ​លដ៍ (Matthew Arnold) អ្នកវិភាគ​គោល​ល​នយោបាយ បាន​មើលឃើញថា លោក​ឧត្ដមសេនីយ៍ មីន អ៊ោ​ង​ហ្លា​ង (Min Aung Hlaing) មេដឹកនាំ​របប​យោធា​មី​យ៉ាន់​ម៉ បាន​ផ្ញើ​សារ​ថា គាត់​ត្រៀមខ្លួន​រួចជាស្រេច សម្រាប់​ការប្រើប្រាស់​នូវ​អំពើហិង្សា​បន្ថែមទៀត​។​



អ្នកវិភាគ​គោលនយោបាយ​រូបនេះ បាន​សង្កត់ធ្ងន់ថា «​ដោយ​មិន​បានគិត អំពី​រចនាសម្ព័ន្ធ ពិធីការ និង រដ្ឋធម្មនុញ្ញ នោះ លោក​ឧត្ដមសេនីយ៍ Min Aung Hlaing គ្រាន់តែ​បង្រួបបង្រួម​អំណាច ជាមួយ​ក្រុម​អ្នក​ស្មោះត្រង់​របស់គាត់​តែប៉ុណ្ណោះ​។ គាត់​មិនចាំបាច់​ឲ្យ​មាន​ភាពស៊ីសង្វាក់​គ្នា​ណាមួយ សម្រាប់​រចនាសម្ព័ន្ធ​ទាំងមូល​ទេ ដរាបណា សកម្មភាព​ណាមួយ ធានាថា គាត់​នៅតែ​ជា​ប្រមុខ តួនាទី​របស់គាត់ នៅ​ជា​ជា​ឧ​ត្ត​ម​សេនីយ៍​កំពូល​ផុត​លេខ​។ ចំណែក​ការកាត់ទោស​ប្រហារជីវិត គឺ​ទាំង​២​នេះ មានន័យ សម្រាប់​ការបំភិតបំភ័យ​ដល់​សាធារណជន​មី​យ៉ាន់​ម៉ា ប៉ុន្ដែ​ក៏​សម្រាប់​លោក​ឧត្ដមសេនីយ៍ ដើម្បី​បង្ហាញ​ដល់​ប្រជាជាតិ​របស់គាត់ ជាពិសេស ដល់​ក្រុម​អ្នករឹងរូស ប្រឆាំងនឹង​បញ្ហា​សន្ដិសុខ​ទូទៅ ដំណោះស្រាយ និង ចេតនា​របស់គាត់ ដើម្បី​ប្រើប្រាស់​នូវ​អំពើហិង្សា​»៕​