មូលហេតុដែលអាមេរិក និង សម្ពន្ធមិត្ត មិន​អនុញ្ញាត​ឲ្យ​ចិន​​យកច្រកសមុទ្រកោះតៃវ៉ាន់ទៅ​គ្រប់គ្រង​

ព័ត៌មានអន្តរជាតិ
0
161
ទីក្រុង​តៃប៉ិ​៖ ស្របពេល​ស្ថានភាព​កំពុងតែ​ឡើងក​ម្ដៅ ក្រោយពេល​លោកស្រី ណាន​ស៊ី ផេ​ឡូ​ស៊ី ប្រធានសភា​សហរដ្ឋអាមេរិក បានធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ទីក្រុង​តៃប៉ិ កាលពីដើម​ខែសីហា​នោះមក ក្រុង​វ៉ាស៊ីនតោន និង សម្ពន្ធ​មិ​ត្ដ បាន​សង្កត់ធ្ងន់ ទៅលើ​ស្ថិរភាព នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ព្រោះ​វា​ជា​ផ្លូវ​ដឹកជញ្ជូន​ដ៏​សំខាន់​មួយ​របស់​ពិភពលោក​។​

​សារព័ត៌មាន Taiwan News បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​២៣ ខែសីហា ថា លោក ណែ​ដ ប្រា​យស៍ (Ned Price) អ្នកនាំពាក្យ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បាន​ថ្លែង កាលពី​ថ្ងៃ​ចន្ទ ថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង សម្ពន្ធមិត្ត​ដទៃទៀត បាន​ចែករំលែក​តម្លៃ និង ផលប្រយោជន៍​ជាច្រើន ឲ្យ​គ្នា​ទៅវិញទៅមក ដោយ​រួមទាំង​ស្ថិរភាព នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។ ដោយឡែក ការប៉ុនប៉ង​គ្រប់គ្រង​របស់​ក្រុង​ប៉េកាំង កាលពីពេល​ថ្មីៗ​នេះ នៅក្នុង​ធ្វើឱ្យ​ខូចខាត​ដល់​ស្ថិរភាព​ច្រក​សមុទ្រ និង ស្ថានភាព​បច្ចុប្បន្ន នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ នឹង​ក្លាយជា​ប្រធានបទ សម្រាប់​ការពិភាក្សា នាពេលនេះ រវាង​សហរដ្ឋអាមេរិក ជប៉ុន និង កូរ៉េខាងត្បូង​។ ប៉ុន្ដែ​អ្វីដែល​សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត ចង់​បំផុត គឺ​ការរក្សា​ស្ថានភាព​បច្ចុប្បន្ន ឲ្យ​នៅ​ដដែល និង ស្ថិរភាព នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។​



​សារព័ត៌មាន​តៃវ៉ាន់ United Daily News បាន​រាយការណ៍​ថា អ្នកនាំពាក្យ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បាន​សង្កត់ធ្ងន់ ថា ច្រក​សមុទ្រ​តៃវ៉ាន់ ក្លាយជា​ផ្លូវ​ដឹកទំនិញ​ដ៏​សំខាន់​មួយ នៅលើ​ពិភពលោក ហើយ​នាវា​ពាណិជ្ជកម្ម​ជាច្រើន​របស់​សកលលោក បាន​ឆ្លងកាត់​ច្រក​សមុទ្រ​នេះ អស់​រយៈពេល​៤០​ឆ្នាំកន្លងមក​នេះហើយ​។ ដោយសារតែ​សហរដ្ឋអាមេរិក​យល់​អំពី​សារៈសំខាន់ នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ មិន​ត្រឹមតែ​បម្រើ​ផលប្រយោជន៍ សម្រាប់​តៃវ៉ាន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​បម្រើ​ផលប្រយោជន៍ ដល់​ប្រទេស​ក្នុង​តំបន់ និង ប្រទេស​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ទើប​ក្រុង​វ៉ាស៊ីនតោន និង សម្ពន្ធមិត្ត នៅក្នុង​តំបន់ តែងតែ​ក្រោកឈរឡើង ដើម្បី​ការពារ និង​រក្សា​ស្ថានភាព​បច្ចុប្បន្ន​ឲ្យ​នៅ​ដដែល​។​


​អ្នកនាំពាក្យ រូបនេះ បាន​គូសបញ្ជាក់ថា រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក លោក អេ​ន​តូ​នី ប្ល៊ី​ន​ខែ​ន (Antony Blinken) កាលពី​ថ្ងៃទី​១៩ ខែសីហា កន្លងទៅ​ថ្មីៗ​នេះ បាន​និយាយ​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង លោក ប៉ាក ជិន (Park Jin) ស្ដីអំពី​កិច្ចពិភាក្សា លើ​ការបន្ត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី នៅក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​ជាស​កល​។ ប្រមុខ​ការទូត​ទាំង​២ ក៏បាន​ចែករំលែក​ទស្សនៈ​គ្នា ស្តីពី​សារៈសំខាន់​នៃ​ការធ្វើការ​រួមគ្នា ដើម្បី​រក្សា​សណ្តាប់ធ្នាប់ និង ស្ថិរភាព​អន្តរជាតិ នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង តំបន់​ផ្សេងៗ​ទៀត នៅ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក នៅតែ​បន្ដ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន នៅក្នុង​ការការពារ​ដ​ល់​ប្រទេស​កូរ៉េខាងត្បូង និង ជប៉ុន ដដែល​៕​