តុ​លា​ការ​ធម្មនុញ្ញ​ថៃ ដកហូត​តំណែង​របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចា​

ព័ត៌មានអន្តរជាតិ
0
161
រាជធានី​បាងកក​៖ ដោយសារ​គណបក្សប្រឆាំង បានដាក់​ញ​ត្ដិ ស្នើសុំ​ឲ្យ​បកស្រាយ អំពី​អាណ​ត្ដិ​របស់​នាយករដ្ឋមន្ដ្រី និង មានការ​តវ៉ា ទាមទារ​ឲ្យ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ដ្រី​ថៃ លាលែង ពី​តំណែង​នោះមក ទើប​តុលាការ​ធម្មនុញ្ញ​ថៃ បានសម្រេច​បង្គាប់​ឲ្យ​ព្យួរ​មុខតំណែង​របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចា ជា​បណ្តោះអាសន្ន​។​

​ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​២៤ ខែសីហា ថា តុលាការ​ធម្មនុញ្ញ​រប​ស់​ប្រទេស​ថៃ កាលពី​ថ្ងៃ​ពុធ បាន​ព្យួរ​នាយករដ្ឋមន្ត្រី ពី​លោក ប្រា​យុទ្ធ ចាន់​អូ​ចា (Prayuth Chan-ocha) ពី​តួនាទី​ផ្លូវការ បន្ទាប់ពី​ស្ថា​ប័​ន្ធ​កំពូល​មួយ​នេះ បានសម្រេច​ចិត្ត​សវនាការ​លើ​ញត្តិ​របស់​សមាជិកសភា មកពី​គណបក្ស​ប្រ​ឆាំ​អ ដើម្បី​ពិនិត្យមើល​ការកំណត់​អាណត្តិ​រយៈពេល​៨​ឆ្នាំ​របស់គាត់ ស្របតាម​ច្បាប់​។​


​ក្រោយពេល​លេខាធិការដ្ឋាន​រដ្ឋសភា​ថៃ បាន​បញ្ជូន​ញ​ត្ដិ​របស់​គណបក្សប្រឆាំង ទៅកាន់​តុលាការ​ធម្មនុញ្ញ ដើម្បី​សម្រេច​លើ​អាណ​ត្ដិ​របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចា ដែល​បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ដ្រី អស់​រយៈពេល​៨​ឆ្នាំ គិត​ត្រឹម​ថ្ងៃ​អង្គារ ទី​២៣ ខែសីហា ឆ្នាំ​២០២ ស្របតាម​ច្បាប់រដ្ឋធម្មនុញ្ញ បានកំណត់​ឲ្យ​បុគ្គល​ម្នាក់ កាន់តំណែង​នេះ បានត្រឹមតែ​រយៈពេល​៨​ឆ្នាំ​ប៉ុណ្ណោះ​។ នៅ​ទីបំផុត ចៅក្រម នៃ​តុលាការ​ធម្មនុញ្ញ​ថៃ បាន​បោះឆ្នោត​គាំទ្រ​ញ​ត្ដិ ៥ ទល់នឹង​ប្រឆាំង​៤​។​


​សមាជិកសភា មកពី​គណបក្សប្រឆាំង បាន​អំពាវនាវ ដោយ​ផ្អែកលើ​មាត្រា​៨២ ដោយ​ចុះហត្ថលេខា​លើ​ឈ្មោះ​របស់​ពួកគេ ដែល​គាំទ្រ​ញត្តិ សួរ​ទៅកាន់​តុលាការ​ធម្មនុញ្ញ ថា​តើ​អាណត្តិ​របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ដ្រី​ថៃ គួរតែ​ត្រូវ​ផុតកំណត់ ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ នៃ​រដ្ឋធម្មនុញ្ញ ដែល​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី ត្រឹមតែ​៨​ឆ្នាំ​។ សមាជិកសភា​បក្សប្រឆាំង បាន​លើកឡើងថា លោក​ឧត្ដមសេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា ជា​មេដឹកនាំ​របប​យោធា ក្រោយ​ការធ្វើ​រដ្ឋប្រហារ​យោធា នា​ឆ្នាំ​២០១៤ ហើយ​បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី​ស៊ីវិល បន្ទាប់ពី​ការបោះឆ្នោត នៅ​ឆ្នាំ ២០១៩ ហើយនឹង​ត្រូវ​បញ្ចប់ នៅត្រឹម ថ្ងៃ​អង្គារ ទី​២៣ ខែសីហា ឆ្នាំ​២០២២ ។ ញ​ត្ដិ​ដដែល​នោះ ក៏បាន​ស្នើ​ឲ្យ​តុលាការ ព្យួរ​មុខតំណែង​របស់លោក Prayut ពី​ការងារ រហូតដល់​មានការ​សម្រេច​ជាថ្មី​។​



​លោក វិ​ស​សា​នុ គ្រឿ​ងា​ម (Wissanu Krea-ngam) ឧបនាយករដ្ឋមន្ដ្រី​ថៃ បានបញ្ជាក់ កាលពី​ថ្ងៃ​អង្គារ ថា បើទោះជា​លោក ប្រា​យុទ្ធ ចាន់​អូ​ចា ត្រូវបាន​ព្យួរ​មុខតំណែង ពី​នាយករដ្ឋមន្ដ្រី យ៉ាងណាក្ដី ប៉ុន្ដែ​គាត់​នៅតែ​បន្ដធ្វើ ជា​រដ្ឋមន្ដ្រីក្រសួង​ការពា​ជាតិ​។ ចំណែក​ឧបនាយករដ្ឋមន្ត្រី លោក ប្រា​វិត វ៉ូង​ស៊ូ​វ៉ាន់ (Prawit Wongsuwan) នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ចាំផ្ទះ នៅក្នុង​ករណី ដែល​លោក Prayut ត្រូវបាន​ព្យួរ​ពី​តួនាទី​៕​