រដ្ឋធានីអ៊ិស្លាមបាដ៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្លៀងបានវាយប្រហារយ៉ាងខ្លាំង នាភាគខាងត្បូង ប្រទេសប៉ាគីស្ថាន បង្កឲ្យកើតគ្រោះទឹកជំនន់ សម្លាប់មនុស្ស ជាង ១ ០០០នាក់ ហើយក្នុងនោះមានកុមាររាប់រយនាក់ និង បំផ្លិចបំផ្លាញផ្ទះជិត១០ម៉ឺនខ្នង ប៉ុន្ដែអាជ្ញាធរ នៃប្រទេសអាស៊ីខាងត្បូងនេះ នៅមិនទាន់អាចវាយតម្លៃ អំពីទំហំខូចខាត គិតជាទឹកប្រាក់ប៉ុន្មាននៅឡើយ។
សារព័ត៌មាន The National News បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៩ ខែសីហា ថា ក្រុមមន្ដ្រីប៉ាគីស្ថាន បានអះអាង កាលពីថ្ងៃអាទិត្យ ថា គ្រោះធម្មជាតិ បង្កឡើងដោយភ្លៀង និង ទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះ បានសម្លាប់មនុស្សយ៉ាងតិច ១ ០៣៣នាក់ ហើយក្នុងនោះ មានកុមារ ចំនួន ៣៤៨នាក់ និង មនុស្ស ១ ៥២៧នាក់ផ្សេងទៀត បានរងរបួស ចាប់តាំងពីពាក់កណ្ដាលខែមិថុនា មក។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្ដរាយជាតិប៉ាគីស្ថាន ហៅកាត់ NDMA បានបញ្ជាក់ថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានមនុស្ស ចំនួន១១៩នាក់បានស្លាប់ និង ៧១នាក់ផ្សេងទៀត បានរងរបួស។
លោកស្រី ស៊ែរី រ៉េម៉ែន (Sherry Rehman) រដ្ឋមន្ដ្រីក្រសួងគ្រប់គ្រងការប្រែប្រួលអាកាសធាតុប៉ាគីស្ថាន បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនថា «គ្រោះទឹកជំនន់នេះ បានបង្កឲ្យមានផលប៉ះពាល់ដល់ប្រជាជន នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ យ៉ាងតិច ៣៣លាននាក់។ នេះជាគ្រោះធម្មជាតិដ៏អាក្រក់បំផុត មិនធ្លាប់មានពីមុនមក ហើយវាបានបង្កគ្រោះមហន្ដរាយយ៉ាងធ្ងន់បំផុត ដល់មនុស្ស នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍ កន្លងមកនេះ»។
មន្ដ្រីយោធាប៉ាគីស្ថាន បានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពបែបនេះ អាជ្ញាធរប៉ាគីស្ថាន បានដាក់ពង្រាយកងទ័ពយ៉ាងច្រើន សម្រាប់ជួយជម្លៀសប្រជាពលរដ្ឋ នាំទៅកាន់ទីមានសុវត្ថិភាព ហើយផ្ដល់ទីជម្រក ស្បៀងអាហារ និង ផ្ដល់នូវការថែទាំដល់អ្នករងផលប៉ះពាល់ ពីគ្រោះទឹកជំនន់។ ចំណែកខេត្តស៊ិន (Sindh) ស្ថិតនៅភាគខាងត្បូង ប្រទេសប៉ាគីស្ថាន បានរងគ្រោះទឹកជំនន់ខ្លាំងជាងគេ។

លោក សែបាស សារីហ្វ (Shehbaz Sharif) នាយករដ្ឋមន្ត្រីប៉ាគីស្ថាន កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានពន្យល់ដល់ក្រុមមន្ដ្រីការទូតអន្តរជាតិ អំពីវិបត្តិនេះ ដោយបានបញ្ជាក់ថា ប្រទេសរបស់លោក កំពុងតែស្ថិតនៅជួរមុខ នៃការប្រែប្រួលអាកាសធាតុ បើទោះជាមានកម្រិតកាបូនតិចតួចយ៉ាងណាក៏ដោយ។ ប្រទេសនេះ ត្រូវតែផ្តោតលើការស្តារឡើងវិញ ឆ្ពោះទៅរកភាពធន់នឹងការប្រែប្រួលអាកាសធាតុកាន់តែខ្លាំង។
ដោយឡែក ការិយាល័យទីភ្នាក់ងារអង្គការសហរប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ OCHA បានបញ្ជាក់ នៅក្នុងការធ្វើបច្ចុប្បន្នភាពមួយ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ថា ភ្លៀងមូសុង បានធ្វើឲ្យប៉ះពាល់ដល់ប្រជាជន ប្រមាណ៣លាននាក់ នៅក្នុងប្រទេសប៉ាគីស្ថាន ហើយក្នុងនោះមាន ១៨៤ 000នាក់ ត្រូវបម្លាស់ទីលំនៅ ទៅរស់នៅក្នុងជំរំសង្គ្រោះ នៅទូទាំងប្រទេស។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្ដរាយជាតិប៉ាគីស្ថាន ហៅកាត់ NDMA បានបញ្ជាក់ នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន ថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ផ្លូវប្រវែង ១៥០គីឡូម៉ែត្រ នៅទូទាំងប្រទេស បានរងនូវការបំផ្លិចបំផ្លាញ ហើយផ្ទះជាង ៨២ ០០០ខ្នង ត្រូវខូចខាតទាំងស្រុង។ ប៉ុន្ដែបើគិតចាប់តាំងពីពាក់កណ្ដាលខែមិថុនា រហូតមក ខណៈភ្លៀងមូសុង បានចាប់ផ្ដើម គឺផ្លូវជាង ៣ ០០០គីឡូម៉ែត្រ ស្ពាន១៣០កន្លែង និង ផ្ទះ ចំនួន ៤៩៥ ០០០ខ្នង ត្រូវបានបំផ្លាញទាំងស្រុង៕