អ៊ីរ៉ង់ចាប់​ដ្រូ​ន​សមុទ្រ​របស់​កងទ័ព​អាមេរិក ចំពេល​តានតឹង​លើ​កម្មវិធី​នុយក្លេ.អ៊ែរ​របស់​ក្រុង​តេ​អ៊ីរ៉ង់​

ព័ត៌មានអន្តរជាតិ
0
130
​រដ្ឋធានី​តេ​អ៊ីរ៉ង់​៖ ជាមួយនឹង​ស្ថានការណ៍​កំពុង​ភាព​តានតឹង រវាង​រដ្ឋាភិបាល​ក្រុង​តេ​អ៊ីរ៉ង់ និង ក្រុង​វ៉ាស៊ីនតោន ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អាស៊ី​ខាងលិច​មួយ​នេះ កំពុងតែ​ជាប់គាំង កងទ័ពជើងទឹក​រប​ស់​អ៊ីរ៉ង់ បានចេញ​មុខ មក​អះអាង អំពី​ការ​រឹបអូស​នាវា​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន​សមុទ្រ​របស់​សហរដ្ឋ​អាមេរិក ជា​បន្ដបន្ទាប់ ក្នុង​រយៈពេល​១​សប្ដាហ៍​នេះ​។​

​សារព័ត៌មាន​របស់​ឥណ្ឌា Republic World បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​២ ខែកញ្ញា ថា កងទ័ពជើងទឹក​រប​ស់​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា អ៊ីរ៉ង់​បាន​ចាប់បាន​នាវ​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន​សមុទ្រ​របស់​សហរដ្ឋ​អាមេរិក ជា​បន្ដបន្ទាប់ ប៉ុន្ដែ​ប៉ុន្មាន​ម៉ោង​ក្រោយមក ពួកគេ​ក៏បាន​ដោះលែង​វិញ​។ ស្របគ្នា​នេះដែរ ក្រុង​តេ​អេ​រ៉ង់ ក៏បាន​អះអាង ថា នៅក្នុង​រយៈពេល​១​សប្ដាហ៍​កន្លងមកនេះ កងទ័ពជើងទឹក​រប​ស់​ខ្លួន បាន​រឹបអូស​នាវា​គ្មាន​មនុស្ស​បើក​របស់​សហរដ្ឋអាមេរិក ចំនួន​២​គ្រឿង នៅក្នុង​សមុទ្រ​ក្រហម ហើយក៏​ដោះលែង​វិញ​។ នេះ​ក៏​ជា​ឧបទ្ទវហេតុ​លើក​ទី​ពីរ ខណៈ​ការចរចា ជុំវិញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់​ក្រុង​តេ​អ៊ីរ៉ង់ កំពុងតែ​ជាប់គាំង​។​


​បណ្ដាញ​ទូរទស្សន៍ គ្រប់គ្រង​ដោយ​រដ្ឋ​អ៊ីរ៉ង់ បាន​រាយការណ៍ ថា កងទ័ពជើងទឹក​រប​ស់​អ៊ីរ៉ង់ បាន​ចាប់​នាវា​ដ្រូ​ន​បើ​កលើ​ផ្ទៃ​ទឹក​របស់​សហរដ្ឋអាមេរិក ចំនួន​២​គ្រឿង ជា​លើក​ទី​២ នៅ​តំបន់​សមុទ្រ​ក្រហម ប៉ុន្ដែ​ក្រោយមក ពួកគេ​ក៏បាន​ដោះលែង​វិញ​។ អឺ​រ៉ុង់ បាន​ចោទប្រកាន់ថា នាវា​គ្មាន​មនុស្ស​បើក ឬ​នាវា​ដ្រូ​ន​នេះ អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​សុវត្ថិភាព​ដែនសមុទ្រ ហើយ​នេះ​ក៏​ជា​ឧបទ្ទវហេតុ​លើក​ទី​២ នៅក្នុង​រយៈពេល​១​សប្ដាហ៍​នេះ​។​

​បណ្ដាញ​ទូរទស្សន៍ រដ្ឋ​អ៊ីរ៉ង់ បាន​រាយការណ៍ កាលពី​ថ្ងៃ​សុក្រ ថា នាវាចម្បាំង​ចា​ម៉ា​រ៉ា​ន (Jamaran) របស់​កងទ័ពជើងទឹក​អ៊ីរ៉ង់ បាន​រឹបអូស​នាវា​ដ្រូ​ន​ទាំង​២​គ្រឿង​នេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​បង្ការ​នូវ​គ្រោះថ្នាក់ អាច​នឹង​កើតមាន​ជាយថាហេតុ ក្រោយ​ការចេញ​នូវ​ការព្រមាន ដល់​កង​នាវា​របស់​សហរដ្ឋអាមេរិក ព្រោះ​ផ្លូវ​ដឹកជញ្ជូន​អន្តរជាតិ ត្រូវតែ​ធានា​ពី​សុវត្ថិភាព បន្ទាប់ពី​នាវា​ដ្រូ​ន​ទាំង​២​នេះ ត្រូវបាន​ដោះលែង នៅក្នុង​តំបន់​សុវត្ថិភាព​។​


​លោក ទី​ម៉ូ​ធី ហាវ​ឃី​នស៍ (Timothy Hawkins) អ្នកនាំពាក្យ កង​នាវាចម្បាំង​ទី​៥​របស់​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក មាន​មូលដ្ឋាន ប្រចាំ​នៅ​តំបន់​មជ្ឈិមបូព៌ា បាន​ទទួលស្គាល់ថា ឧបទ្ទវ​ហេតុនេះ បានកើត​ឡើង កាលពី​ថ្ងៃ​សុក្រ ទី​២ ខែសីហា​។ ប៉ុន្ដែ​អ្នកនាំពាក្យ​របស់​កង​ទ័​ជើង​ទឹក​សហរដ្ឋអាមេរិក រូបនោះ មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត ដល់​ទីភ្នាក់ងារសារព័ត៌មាន AP នោះឡើយ​។


​បើតាម​ក្រុមមន្ដ្រី​យោធា​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថា ឧប្បត្តិហេតុ​ដំបូង បានកើត​ឡើង កាលពី​ថ្ងៃ​អង្គារ ខណៈ​កង​ឆ្មាំ​បដិវត្តន៍​អ៊ិ​ស្លាម​ប៉ា​រ៉ា​យោធា​អ៊ីរ៉ង់ (IRGC) ដែល​មិនមែនជា​កងទ័ពជើងទឹក​ធម្មតា បាន​ចាប់​នាវា​គ្មាន​មនុស្ស​បើក ឬ​នាវា​ដ្រូ​ន​សមុទ្រ​របស់​សហរដ្ឋ​អាមេរិក នៅ​ឈូង​សមុទ្រ ហើយ​ព្យាយាម​អូស​យក​នាវា​ដ្រូ​ន​នោះ ទៅ​ឆ្ងាយ មុននឹង​ដោះលែង ខណៈ​កង​នាវាចម្បាំង និង ឧទ្ធម្ភាគចក្រ​របស់​ក​ង​ទ័ពជើងទឹក​សហរ​ដ្ឋ​អាមេរិក ចូល​ជិត​ពួកគេ​។​



កាលពី​ថ្ងៃ​អង្គារ នា​ដើម​សប្ដាហ៍​នេះ ក៏​ជា​លើក​ទី​១ ដែល​នាវា​ដ្រូ​ន​ថ្មី​របស់​កង​នាវាចរណ៍​ទី​៥​របស់​សហរដ្ឋអាមេរិក ត្រូវបាន​កំណត់​គោលដៅ ដោយ​កងទ័ពជើងទឹក​របស់​អ៊ីរ៉ង់​។ កង​នាវា​នេះ ទទួលខុសត្រូវ នៅក្នុង​តំបន់​ឈូង​សមុទ្រ រួមទាំង ច្រក​សមុទ្រ Hormuz ដែលជា​ផ្លូវទឹក​ដ៏​សំខាន់ នៅក្នុង​ការនាំចេញ​ប្រេង ប្រហែល​២០​ភាគរយ សម្រាប់​ការផ្គត់ផ្គង់​ដល់​លើ​ពិភពលោក​៕​