Fox News ស្ទង់​មតិ​រកឃើញ​ប្រធានាធិបតី​សហរដ្ឋអាមេរិក នៅតែមាន​ការគាំទ្រ​ខ្ពស់បំផុត ក្នុង​រយៈពេល​ប្រាំបួន​ខែ​នេះ​

ព័ត៌មានអន្តរជាតិ
0
102


​រដ្ឋធានី​វ៉ា​ស៊ី​តោន​៖ បណ្ដាញ​ទូរទស្សន៍​របស់​សហរ​ដ្ឋ​អាមេរិក បាន​ស្ទង់​មតិ នៅមុន​ការបោះឆ្នោត​ពាក់កណ្ដាល​អាណ​ត្ដិ រកឃើញថា នៅក្នុង​រយៈពេល​៩​ខែ​កន្លងមកនេះ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) នៅតែមាន​សំឡេងគាំទ្រ​ខ្ពស់បំផុត​។​

​សារព័ត៌មាន Newsweek បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២ ថា ការស្ទង់មតិ​របស់​ប​ណ្ដា​ញ​ទូរទស្សន៍ Fox News បាន​រកឃើញ ថា នៅមុន​ពេល​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​ដ៏​សំខាន់ រកឃើញថា ការវាយតម្លៃ លើ​ការគាំទ្រ​ដល់​ប្រធានាធិបតី Joe Biden នៅ​ខ្ពស់បំផុត ក្នុង​រយៈពេល​ប្រាំបួន​ខែ ដោយ​ផ្អែកលើ​ការស្ទង់មតិ​ជាច្រើន កាលពីមុន លើ​ការស្ទង់មតិ​នេះ​។ ការស្ទង់មតិ​នេះ ធ្វើឡើង ក្រោម​ការដឹកនាំ​រួមគ្នា​របស់ Beacon Research និង Shaw & Company Research បាន​រកឃើញ ថា ការវាយតម្លៃ លើ​ការគាំទ្រ​ដល់​លោក ចូ បៃ​ដិ​ន ឥឡូវនេះ​ឈរ​នៅ​កម្រិត​៤៦​ភាគរយ ខណៈ​អ្នក​ឆ្លើយតប​៥៣​ភាគរយ នៅ​មិនទាន់​យល់ព្រម សម្រាប់​គាត់​។​

​បើទោះជា​ការស្ទង់មតិ បាន​រកឃើញថា ការគាំទ្រ​ដល់​ប្រធានាធិបតី នៅតែមាន នៅក្នុង​តំបន់​តិចតួច​ក៏ដោយ ក៏​ការវាយតម្លៃ​នេះ​ឃើញថា គាត់​នៅតែមាន​ការគាំទ្រ​ខ្ពស់បំផុត នៅក្នុង​ការស្ទង់មតិរ​បស់ Fox News ចាប់តាំងពី​ខែមករា រហូតមក ដោយ​ការគាំទ្រ ចំនួន​៤៧​ភាគរយ​៕​