អ៊ីរ៉ង់ ចាប់​កីឡា​ករបាត់​ទាត់​របស់ខ្លួន ញាត់​គុក ព្រោះ​គាំទ្រ​បាតុកម្ម​

ព័ត៌មានអន្តរជាតិ
0
41



​រដ្ឋធានី​តេ​អ៊ីរ៉ង់​៖ កីឡាករ​បាល់ទាត់​ជម្រើសជាតិ​អ៊ីរ៉ង់​ម្នាក់ មាន​ដើមកំណើត​ឃើ​ដ បាន​បង្ហា​ពី​ការគាំទ្រ​របស់ខ្លួន ដល់​បាតុកម្ម​តវ៉ា​យ៉ាង​កក្រើក​ប្រទេស ចាប់តាំងពី​ខែកញ្ញា​រហូតមក បានធ្វើ​ឲ្យ​អាជ្ញាធរ​ក្រុង​តេ​អ៊ីរ៉ង់ ខឹងសម្បា រហូត​ឈានដល់​ការដាក់ នៅក្នុង​ពន្ធនាគារ​។​

​ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​២៥ ខែវិច្ឆិកា ថា អតីត​កីឡាករ​បាល់ទាត់ ឈ្មោះ វ៉ូ​រី​យ៉ា ហ្កា​ហ្វូ​រី (Voria Ghafouri) ធ្លាប់​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់ ចំនួន ២៨​លើក រហូតដល់​ឆ្នាំ​២០១៩ ក៏​ត្រូវបាន​ចាប់ខ្លួន ក្រោយ​ការបញ្ចប់​ការហ្វឹកហាត់ នៅក្នុង​ក្លឹប​បាល់ទាត់​មួយ​។ កីឡាករ​រូបនេះ បាន​រង​ការចោទប្រកាន់ ពី​ការឃោសនា​ព័ត៌មាន ប្រឆាំងនឹង សាធារណរដ្ឋ​អ៊ិ​ស្លាម​អ៊ីរ៉ង់ ប៉ុន្ដែ​រដ្ឋាភិបាល មិនបាន​បង្ហាញ​ព័ត៌មាន​លម្អិត​នោះឡើយ​។​

​រហូតមកដល់​ពេលនេះ អ៊ីរ៉ង់ កំពុងស្ថិត​ក្នុង​ភាពចលាចល​ផ្ទៃក្នុង ដោយសារ​ការផ្ទុះ​បាតុកម្ម​វ៉ា​ពាសពេញ​ប្រទេស ចាប់តាំងពី​ខែកញ្ញា រហូតមក ក្រោយពេល​ប៉ូលិស​សីលធម៌​របស់​ប្រទេសមួយ​នេះ ចាប់ខ្លួន​ស្ដ្រី​វ័យក្មេង​ម្នាក់ ឈ្មោះ ម៉ា​ហា​សា អា​មី​នី (Mahsa Amini) អាយុ​២២ យកទៅ​ឃុំឃាំង ហើយ​ស្លាប់​នៅក្នុង​គុក ក្រោយ​ការចាប់ខ្លួន មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង​។ ប៉ូលិស​សីលធម៌​របស់​អ៊ីរ៉ង់ បាន​ចាប់ខ្លួន​នាង Mahsa Amini មាន​ដើមកំណើត​ជា​ជនជាតិ​ឃើ​ដ ដោយសារតែ​ការ​ស្លៀក​សម្លៀកបំពាក់​មិន​សមរម្យ តាម​ការកំណត់​សម្រាប់​ស្ត្រី​អ៊ីរ៉ង់​៕​