អាល្លឺម៉ង់ ឈប់​ទិញ​ថាមពល​ពី​រុស្ស៊ី ងាក​ទៅ​ចរចា​ទិញ​ឧស្ម័ន​ពី​អ៊ីរ៉ង់​

ព័ត៌មានអន្តរជាតិ
0
104


​រដ្ឋធានី​ប៊ែ​រ​ឡាំង​៖ អាល្លឺម៉ង់ ជា​ប្រទេស​មាន​តម្រូវការ​ថាមពល​ច្រើនជាងគេ​បំផុត​មួយ នៅ​តំបន់​អឺរ៉ុប ប៉ុន្ដែ​ដោយសារ​ការហ៊ុមព័ទ្ធ​ទណ្ឌកម្ម​របស់លោក​សេរី ប្រឆាំងនឹង​សង្គ្រាម​របស់​រុស្ស៊ី ធ្វើ​ឲ្យ​ប្រទេស​មហា​សេដ្ឋកិច្ច​លំដាប់​លេខ​៤ នៅលើ​ពិភពលោក​មួយ​នេះ ប្រឈមមុខ​នឹង​កង្វះខាត​ឧស្ម័ន ទើប​មាន​គម្រោង ងាក​ទៅ​ពឹងផ្អែក លើ​ប្រទេស​អ៊ីរ៉ង់​។​

​សារព័ត៌មាន IFP បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​៦ ខែធ្នូ ថា បើ​តា​មេដឹកនាំ​គណបក្ស​ស្ដាំនិយម​របស់​អាល្លឺម៉ង់ (AfD) លោក ទី​ណូ គ្រូ​ប៉ាល​ឡា (Tino Chrupalla) បាន​ឲ្យ​ដឹង ថា ដើម្បី​បំពេញ​តាម​តម្រូវការ​ថាមពល នៅក្នុង​ប្រទេស​មហា​សេដ្ឋកិច្ច​កំពូល នៅ​តំបន់​អឺរ៉ុប​មួយ​នេះ អាល្លឺម៉ង់ នឹង​ចរចា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់ ស្ដីពី​ការផ្គត់ផ្គង់​ថាមពល​។​

​លោក Tino Chrupalla បាន​ប្រាប់​ដល់​កាសែត Die Welt កាលពី​ថ្ងៃអាទិត្យ កន្លងទៅនេះ ថា «​ក្នុងនាម​ជា AfD យើង​តំណាងឱ្យ​គោលនយោបាយ​ការបរទេស នឹង​ជំរុញ​ឲ្យ​មានការ​ចាប់អារម្មណ៍ សម្រាប់​ផលប្រយោជន៍​របស់​ប្រទេស​យើង​។ ប៉ុន្ដែ​ប្រសិនបើ​យើង ចង់​ទូទាត់ សម្រាប់​ការខ្វះចន្លោះ​លើ​ឧ​ស្ម័​រុស្ស៊ី យើង​ចាំបាច់​ត្រូវការ​អ្នកផ្គត់ផ្គង់​ទាំងអស់​។ មួយវិញទៀត ដើម្បី​ធ្វើ​ម្ចាស់ការ​តាម​អ្វីដែល​អាចធ្វើ​ទៅបាន យើង​ក៏​នឹងត្រូវ​ការទិញ​ឧស្ម័ន មកពី​ប្រទេស​អ៊ីរ៉ង់ ផងដែរ​»​។​

​បើ​បូករួម​ជាមួយនឹង​រុស្ស៊ី ផង អ៊ីរ៉ង់ មាន​ប្រភព​ឧស្ម័ន​ច្រើនជាងគេ​បំផុត នៅលើ​ពិភពលោក​។ ប៉ុន្ដែ​បើតាម​សភា​ឧស្សាហកម្ម និង ពាណិជ្ជកម្ម​អាល្លឺម៉ង់​-​អ៊ីរ៉ង់ បាន​ឲ្យ​ដឹង ថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​ថ្មីៗ​នេះ ការនាំចេញ​ឧស្ម័ន ចេញពី​អ៊ីរ៉ង់ ទៅកាន់​ប្រទេស​អាល្លឺម៉ង់ មាន​តិចតួច​ណាស់​។​

​ជាមួយគ្នានេះដែរ ប្រទេស​មហា​យក្ស​២ នៅ​តំបន់​អាស៊ី រួមមាន ចិន និង ឥណ្ឌា នៅតែ​បន្ដ​នាំចូល​ថាមពល ពី​ប្រទេស​រុស្ស៊ី ដដែល បើទោះជា​រង​សម្ពាធ ពី​បស្ចិម​លោក និង សម្ពន្ធមិត្ត​យ៉ាងណាក៏ដោយ​៕​