ស្ត្រីឥណ្ឌា​វ័យក្មេង​រាប់ពាន់នាក់ រស់នៅ​ទាំង​ក្ដី​អស់សង្ឃឹម ក្រោយ​អាជ្ញាធរ​នាំខ្លួន​ប្ដី​របស់​នាង​ទៅ​ដាក់គុក​

ព័ត៌មានអន្តរជាតិ
0
12


​រដ្ឋធានី​ញូ​វ​ដេលី​៖ នារី​វ័យក្មេង ជនជាតិ​ឥណ្ឌា រស់នៅ​រដ្ឋ​អាស​សាម (Assam) នា​ភាគ​ខាងកើត ត្រូវបាន​ឪពុកម្ដាយ ឬ អាណាព្យាបាល ចាប់​ឲ្យ​រៀបការ ទាំង​នៅ​ជា​អនីតិជន ហើយ​ឥឡូវនេះ អាជ្ញាធរ នៅក្នុង​រដ្ឋ​នោះ បានចាប់ផ្ដើម បង្ក្រាប​ទ្រង់ទ្រាយ​ធំ ដោយបាន​ចាប់​ឃាត់ខ្លួន​ប្ដី​របស់​ពួកនាង នាំទៅ​ឃុំឃាំង ក្រោយ​ការចោទប្រកាន់ ពី​ការ​រៀបការ នៅក្នុង​វ័យ​មិនទាន់​គ្រប់​អាយុ​។​

​សារព័ត៌មាន BBC បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​១២ ខែកុម្ភៈ ថា នាង ម៉ូ​មីណា ខា​ទុន (Momina Khatun) ជា​នារី​វ័យក្មេង​មួយរូប នៅក្នុង​ចំណោម​ស្ដ្រី​ឥណ្ឌា រស់នៅ​រដ្ឋ​អាស​សាម នា​ភាគ​ខាងកើត ប្រទេស​ឥណ្ឌា​។ នាង​បាន​រៀបការ នៅក្នុង​អាយុ​ក្រោម​១៨​ឆ្នាំ ហើយ​ឥឡូវនេះ នាង​កំពុងតែ​ប្រឈមមុខ​នឹង​បញ្ហា​ផ្លូវចិត្ត​យ៉ាងខ្លាំង ក្រោយពេល​ប្ដី​របស់​នាង ក៏ដូចជា ប្ដី​របស់​ស្ដ្រី​វ័យក្មេង ជនជាតិ​ឥណ្ឌា​ផ្សេងទៀត ត្រូវបាន​អាជ្ញាធរ ចាប់ខ្លួន ជុំវិញ​កា​រៀបការ​ទាំង​នៅ​ជា​កុមារ​។​

​អាជ្ញាធរ​រដ្ឋ​អាស​សាម បាន​អះអាង ថា អាជ្ញាធរ​កំពុងតែ​លុបបំបាត់​នូវ​ការរៀប​ការ​តាម​ប្រពៃណី ដោយ​ខុសច្បាប់​។ ប៉ុន្ដែ​នាង Khatun និង ស្ដ្រី​ឥណ្ឌា​ផ្សេងទៀត ដែលមាន​ប្ដី​របស់​ពួកនាង កំពុងតែ​ជាប់ឃុំ​ឃាំង បាន​អះអាង ថា អាជ្ញាធរ​បានធ្វើ​ឲ្យ​ពួក​នា រស់នៅ​ទាំង​ក្ដី​អស់សង្ឃឹម​។ នាង Khatun ដែល​រំពឹង ថា នឹងមាន​ទារក​ហើយ​នោះ នឹងមិន​មានការ​ចាប់​ផ្ដើម​ជីវិត ប្រកបដោយ​សុខ​ស្រួល​នោះឡើយ​៕​