មិនដែល​ដឹង​សោះ​…​ទម្លាប់​សាមញ្ញៗ​ប្រចាំថ្ងៃ​ទាំង​១០​នេះ អាចធ្វើ​ឲ្យ​លោកអ្នក​គ្រោះថ្នាក់​ដល់​ជីវិត​ទាំង​មិនដឹង​ខ្លួន​

សុខភាព
0
725
[wai id="5"]
​សកម្មភាព​ប្រចាំថ្ងៃ​មួយចំនួន អាច​បង្ក​ផលប៉ះពាល់ នឹកស្មាន​មិន​ដល់ ចំពោះ​សុខភាព និង​រាងកាយ​របស់​អ្នក​។ ជាក់ស្ដែង ដូចជា​សកម្មភាព​ប្រចាំថ្ងៃ ទាំង​១០​ចំនុច​នេះ​៖

១) ស្លៀកខោ​ខោ​វ​ប៊​យ​រឹប​


[wai id="7"]
​ការ​ស្លៀកខោ​ខោ​វ​ប៊​យ​រឹប អាច​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សាច់ដុំ​ជើង សរសៃប្រសាទ ស្ពឹក ប្រែប្រួល​កម្ដៅ ឈឺចាប់ ហូរឈាម និង ហើម នៅ​ខាងក្នុង​សាច់ដុំ​ភ្លៅ រួមទាំង​ប៉ះពាល់​ដល់​ប្រព័ន្ធ​បន្ត​ពូជ ទៀតផង​។

២) គេង​ស្លៀក​សំលៀកបំពាក់ ឬ​អាវទ្រនាប់​រឹប​


​ការ​ស្លៀក​សំលៀកបំពាក់​រឹប ឬ​តឹង នៅពេល​គេង អាច​រំខាន​ដល់​ចលាចល​ឈាម ដែល​បណ្ដាល​ឲ្យ​រលាក​ស្បែក និង​រំខាន​ដល់​ដំណេក​។ ចំណែកឯ ការ​ស្លៀក​ខោខ្លី​តឹង ឬ​រឹប (​បុរស​) នៅពេល​យប់ អាច​បង្កើន​សីតុណ្ហភាព​ពងស្វាស ដែល​បណ្ដាល​ឲ្យ​គុណភាព នៃ​មេជី​វិត​ឈ្មោល ធ្លាក់ចុះ​។
ពាណិជ្ជកម្ម

៣) ឈរជើង​មិន​ត្រង់​


​ការឈរជើង​មិន​ត្រង់ អាច​បណ្ដាល​ឲ្យ​សន្លាក់​ធ្លាក់ចុះ​សមត្ថភាព និង​កើតមាន​ជំងឺ​រលាក​សន្លាក់​។​

៤) អង្គុយ​ពេញ​មួយថ្ងៃ​នៅ​កន្លែងធ្វើការ​


​ការស្រាវជ្រាវ បាន​រកឃើញថា ការ​អង្គុយ​ច្រើន​ម៉ោង អាច​បង្កើន​ជាតិ​ស្ករ​នៅក្នុង​ឈាម បណ្ដាល​ឲ្យ​លើស​ជាតិ​ខ្លាញ់ កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ឡើង​ខ្ពស់ កើតមាន​ជំងឺ​បេះដូង និង ឆាប់​ស្លាប់​។ អ្នក​គួរ​អនុវត្ត​សកម្មភាព​ខ្លះៗ ដូចជា ឈរ ដើរ ឬ​ពត់​ខ្លួន រៀងរាល់ ៣០​នាទី​ម្តង​។

៥) ស្ពាយ​កាបូប ឬ​កា​តាប​នៅលើ​ស្មា​ម្ខាង​


​ការ​ស្ពាយ​កាបូប ឬ កា​តាប​នៅលើ​ស្មា​ម្ខាង បណ្ដាល​ឲ្យ​សាច់ដុំ​អតុល្យភាព ដែល​នាំ​ឲ្យ​មាន​ការឈឺ​ខ្នង សាច់ដុំ និង​ឈឺក្បាល ជាដើម​។​

៦) អង្គុយ​លើ​កាបូប​លុយ​ក្នុង​ហោប៉ៅ​ខោ​ខាងក្រោយ​


​ការ​អង្គុយ​លើ​កាបូប​លុយ ដែលមាន​កម្រាស់​ក្រាស់ នៅក្នុង​ហោប៉ៅ​ខោ​ខាងក្រោយ អាច​បំផ្លាញ​សរសៃប្រសាទ នៅក្នុង​ត្រគាក ដែល​នាំ​ឲ្យ​កើតមាន​អាកា​រៈ ឈឺ​ខ្នង ត្រគាក និង​ជើង​។​

៧) ពាក់​ស្បែកជើង​កែង​ខ្ពស់​


​ការពាក់​ស្បែកជើង​កែង​ខ្ពស់ បណ្ដាល​ឲ្យ​ឈឺសន្លាក់​រ៉ាំរ៉ៃ ឈឺ​ខ្នង និង​ខូច​ម្រាមជើង​។​

៨) ពាក់​ខ្សែក្រវាត់​តឹង​


​ការពាក់​ខ្សែក្រវាត់​តឹង អាច​បណ្ដាល​ឲ្យ​កើតមាន​បញ្ហា​សុខភាព​ជាច្រើន ក្នុងនោះ​រួមមាន​ដូចជា ក្រហាយ​ទ្រូង ឈឺ​ខ្នង​ផ្នែក​ខាងក្រោម ទល់លាមក ហើមពោះ និង ខូច​ប្រព័ន្ធ​បន្ត​ពូជ​។​

៩) អង្គុយ​គង​អន្ទាក់ខ្លា


​ក្រុម​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ជាច្រើន ជឿជាក់ថា ការ​អង្គុយ​គង​អន្ទាក់ខ្លា​ច្រើន​ម៉ោង អាច​នាំ​ឲ្យ​កើតមាន​អាកា​រៈ​មួយចំនួន ដូចជា ឈឺ​ខ្នង និង ក ខូច​សរសៃ​វ៉ែន និង​សរសៃប្រសាទ​។​

១០) ប្រើ​ត្រចៀក និង​ស្មា​គាប​ទូរ​សព្ទ​ពេល​និយាយ​


​ទម្លាប់​អ្នកធ្វើការ​នៅ​ការិយាល័យ​មួយចំនួន ចូលចិត្ត​ប្រើ​ត្រចៀក និង​ស្មា​គាប​ទូរ​សព្ទ​ពេល​និយាយ ដែល​វា​អាច​បង្ក​ឲ្យ​ខូច​សរសៃប្រសាទ​ធ្ងន់ធ្ងរ និង សរសៃឈាម​ក្រហម​នៅក្បែរ​ក ថែមទាំង​នាំ​ឲ្យ​ឈឺ​ក​រ៉ាំរ៉ៃ និង​ដាច់​សរសៃឈាម​ខួរក្បាល ទៀតផង​៕
[wai id="6"]