​ការបាត់​មុខ​របស់​ប្រមុខ​ការទូត​ចិន កំពុងតែ​បង្កើតជា​ពាក្យ​ចចាមអារ៉ាម ទៅសំងំ​នៅ​ជាមួយ​ស្រី​កំណាន់​ចិ​ត្ដ​

ព័ត៌មានអន្តរជាតិ
0
15



​រដ្ឋធានី​ប៉េកាំង​៖ ក្រោយ​អ​វត្ដ​មាន​រយៈពេល​យូរ​របស់​ប្រមុខ​ការទូត​ចិន នោះមក លោក បូ​ហ្ស៊ី​យួ (Bo Zhiyue) ជា​សាស្ដ្រាចារ្យ និង ជា​ស្ថាបនិក ហើយក៏​ជា​ប្រធាន​វិទ្យាស្ថាន Bo Zhiyue China ព្រមទាំង​ជា​អ្នកតាមដាន​នយោបាយ បាន​អះអាង ថា ការបាត់​មុខ រយៈពេល​យូរ​របស់​ប្រមុខ​ការទូត​ចិន នឹង​គូសបញ្ជាក់ អំពី​បញ្ហា​ធ្ងន់ធ្ងរ សម្រាប់​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង​Xi Jinping)​។​

​សារព័ត៌មាន​របស់​សិ​ង្ហ​បុរី Channel News Asia បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែកក្កដា ថា លោក គិ​ន គាង (Qin Gang) រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន មិនបាន​បង្ហាញខ្លួន​ជា​សាធារណៈ អស់​រយៈពេល​ជាង​៣​សប្តាហ៍​កន្លងមកហើយ​។ អ​វត្ដ​មាន​របស់​ប្រមុខ​ការទូត​រូបនេះ បាន​បង្កឱ្យមាន​ការលើក​ឡើង​ខុសៗ​គ្នា ទាំង​នៅក្នុង និង ក្រៅប្រទេស​ចិន អំពី​ទីកន្លែង​លាក់ខ្លួន​របស់គាត់​។ ជាមួយនឹង​អវត្តមាន​ដ៏​យូរ​របស់លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន នឹង​បង្ក​ការពិបាក សម្រាប់​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង សម្រាប់​គម្រោង​របស់​ចិន ជា​ប្រទេសមួយ ដ៏​មាន​ឥទ្ធិពល​ខ្លាំងក្លា នៅលើ​ពិភពលោក​។​

​លោក​ប្រមុខ​ការទូត រូបនេះ បានបង្ហាញ​ខ្លួន​ចុងក្រោយ នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២៣ ស្ថិតក្នុង​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន ខណៈ​គាត់​បាន​ជួប​ជាមួយនឹង​ក្រុមមន្ដ្រី​ជាច្រើន មកពី​ប្រទេស​វៀតណាម រុស្ស៊ី និង ស្រីលង្កា​។ ចាប់តាំងពី​ពេលនោះ​មក គាត់​បាន​លុបចោល​នូវ​កិច្ចប្រជុំ​ជាច្រើន ហើយក៏​មិនបាន​ទៅ​ចូលរួម នៅក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ផងដែរ​។ ប៉ុន្ដែ​កាលពី​សប្តាហ៍​មុន អ្នក​ស្នង​តំណែង​មុន​របស់គាត់ គឺ​អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស និង ជា​សមាជិក​ការិយាល័យ​នយោបាយ​បច្ចុប្បន្ន លោក វ៉ាំ​ង យី (Wang Yi) ក៏បាន​តៅ​ចូលរួម នៅក្នុង​កិច្ចប្រជុំ​នោះ នៅក្នុង​ឋានៈ​ជា​ប្រមុខ​ការទូត​របស់គាត់​។​



​ជួរ​មន្ដ្រី​ដែល​បានផ្តល់​ឲ្យ ដោយ​ក្រសួងការបរទេស​ចិន សម្រាប់​លោក Qin បាន​ខកខាន​ចូលរួម​កិច្ចប្រជុំ​អាស៊ាន ដោយសារតែ​ហេតុផល​សុខភាព​។ ប៉ុន្ដែ​គេ​មិនមាន​ព័ត៌មាន​លម្អិត អំពី​លក្ខណៈ​ជំងឺ​របស់គាត់​នោះឡើយ​។ ចំណែក​អវត្តមាន​រយៈពេល​យូរ​របស់​ប្រមុខ​ការទូត​ចិន ក៏​មិន​ត្រូវបាន​គេ​កត់សម្គាល់​នោះដែរ ហើយ​បញ្ហា​នេះ ក៏​កំពុងតែ​បង្កឱ្យមាន​ការអត្ថាធិប្បាយ​ច្របូកច្របល់​ពាសវាល​កាល ជុំវិញ​អំពី​កន្លែង​លាក់ខ្លួន​របស់គាត់ និង ស្ថានភាព​ទំនាក់​ទំនងជា​អន្តរជាតិ​របស់​ប្រទេស​ចិន នៅក្នុង​អំឡុង​ពេលវេលា​ការទូត​ដ៏​មមាញឹក​នោះ​។​

​ប្រទេស​ចិន តែងតែ​រក្សា​នូវ​ការសម្ងាត់​យ៉ាងខ្លាំង ពាក់ព័ន្ធ​នឹង​សុខភាព​របស់​មេដឹកនាំ នៃ​ប្រទេស​មហា​យក្ស​អាស៊ី​មួយ​នេះ​។ ប៉ុន្ដែ​នៅពេល​គេ​បាន​សាកសួរ កាលពី​ថ្ងៃទី​៧ ខែកក្កដា សម្រាប់​សំណើសុំ​ឆ្លើយតប ពាក់ព័ន្ធ​ទៅនឹង​អត្ថបទ​មួយ ត្រូវបាន​ចុះផ្សាយ នៅលើ​គេហទំព័រ​ព័ត៌មាន​នយោបាយ​របស់​សហរដ្ឋអាមេរិក Politico ដែល​បាន​ដកស្រង់​នូវ​ការលើកឡើង អំពី​សុខភាព​របស់លោក​រដ្ឋ​មន្ដ្រី Qin នោះ លោក វ៉ាង វេន​ប៊ី​ន (Wang Wenbin) អ្នកនាំពាក្យ ក្រសួងការបរទេស​ចិន បាន​អះអាង ថា «​គាត់​មិន​បានដឹង អំពី​របាយការណ៍​នេះឡើយ​»​។​

​រយៈពេល​៤​ថ្ងៃ ក្រោយមក អ្នកនាំពាក្យ រូបនេះ បានបញ្ជាក់ ថា លោក​រដ្ឋមន្ដ្រី នឹងមិន​ទៅ​ចូលរួម នៅក្នុង​កិច្ចប្រជុំ​អាស៊ាន ដោយសារតែ​បញ្ហា​សុខភាព​របស់គាត់​។ ប្រសិនបើ​លោក​ប្រមុខ​ការទូត​ចិន ពិតជា​បាន​ធ្លាក់ខ្លួន​ឈឺ​មែន វា​ទំនងជា ថា គាត់​នឹង​វិលត្រឡប់​ទៅធ្វើ​ការ​វិញ នៅក្នុង​រយៈពេល​ចន្លោះ​ពីរ​ទៅ​បី​ថ្ងៃ​ក្រោយមក​។​

​បើទោះជា​យ៉ាងនេះ​ក្តី សេចក្ដីរាយការណ៍​ដែល​មិនបាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​នោះ បានចាប់ផ្តើម​ផ្សព្វផ្សាយ ថា អវត្តមាន​របស់លោក​រដ្ឋមន្ដ្រី Qin បាន​ផ្សារភ្ជាប់​ទៅនឹង​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​អ្នកកាសែត​ម្នាក់ ហើយ​គាត់​ត្រូវបាន​គេ​និយាយ ថា ពួកគេ​មានកូន​ក្រៅ​ចំណងអាពាហ៍ពិពាហ៍ ថែម​ទៀតផង​។ ក្រៅពីនេះ ក៏​នៅមាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ផ្សេងទៀត​ផងដែរ​។​

​លោកស្រី ហ្វ៊ូ ស៊ា​វទៀន (Fu Xiaotian) មានកំណើត​កើតជា នៅក្នុង​ប្រទេស​ចិន និង បាន​ទៅ​សិក្សា នៅ​សកល​វិទ្យាល័យ Cambridge ចក្រភព​អង់គ្លេស​។ លុះ​ក្រោយមក លោកស្រី បាន​ក្លាយជា​ពិធី​ការិនី និង ជា​អ្នក​ផលិតកម្ម​វិធី Talk with World Leaders របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហុងកុង Phoenix TV ។ លោកស្រី បាន​សម្រាល​កូនប្រុស​ម្នាក់ ឈ្មោះ Er-Kin កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​សហរដ្ឋអាមេរិក​។ ចំណែក​រូបថត នៃ​ការ​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ចិន Weibo ត្រូវបាន​គេ​រាយការណ៍ ថា បានធ្វើ​ឡើង ដោយ​លោកស្រី ហ្វ៊ូ នៅមុន​ថ្ងៃទី​១៩ ខែមីនា ដែលជា​ខួបកំណើត​គម្រប់​វ័យ​៥៧​ឆ្នាំ​របស់លោក Qin ដោយមាន​ការជូន​ពរ​ឪពុក​របស់​កូនប្រុស​របស់លោក​ស្រី ថា «​រីករាយ​ថ្ងៃកំណើត​»​។​

​ប្រសិនបើ​ការលើកឡើង អំពី​ទំនាក់ទំនង​ស្នេហា​ក្រៅ​ចំណងអាពាហ៍ពិពាហ៍ ក្លាយជា​ការពិត​មែន​នោះ លោក Qin អាច​នឹង​ឃ្លា​ចេញពី​ការអនុគ្រោះ​ខាង​នយោបាយ​។ បើទោះជា​រឿង​ស្នេហា​លួចលាក់ មិនមែនជា​បទឧក្រិដ្ឋ​កម្ម នៅក្នុង​ប្រទេស​ចិន ក៏ពិតមែន ប៉ុន្ដែ​ច្បាប់​របស់​បក្សកុម្មុយនិស្ត​ចិន បាន​ហាមឃាត់​ដល់​សមាជិក​ន​យោ​បាយ​របស់ខ្លួន «​ជាប់​ពាក់ព័ន្ធ​នឹង​ចំណង​ទំនាក់ទំនង​ផ្លូវភេទ​មិន​ត្រឹមត្រូវ ជាមួយ​អ្នកដទៃ​»​។​

​លោក ឡេ ហ្សេ​ង​ហ្វ៊ូ (Lei Zhengfu) អតីត​លេខា​បក្ស​ស្រុក Beibei ទីក្រុង Chongqing ប្រទេស​ចិន ក៏​ត្រូវបាន​ផ្ដន្ទាទោស ដាក់ពន្ធនាគារ រយៈពេល​១៣​ឆ្នាំ កាលពី​អំឡុង​ឆ្នាំ​២០១៣ ពីបទ​ស៊ីសំណូក ក្រោយ​ការ​បែកធ្លាយ​ខ្សែ​អត់​វីដេអូ​សិច​មួយ ហើយ​ត្រូវបាន​បង្ហោះ នៅលើ​បណ្ដាញ​អ៊ិន​ធើ​ណេ​ត កាលពីដើមឆ្នាំ​នោះ​។​

​លោក ហ្សា​ង ហ្កា​វលី (Zhang Gaoli) អតីត​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​ការិយាល័យ​នយោបាយ និង ជា​អតីត​នាយករង​ប្រតិបត្តិ មិន​ត្រូវបាន​ស៊ើបអង្កេត​ជា​ផ្លូវការ ពីបទ​សហាយស្មន់ នោះទេ បើទោះជា​តារា​វាយ​កូន​បាល់​ចិន កញ្ញា ផេង ស៊ូ​អាយ (Peng Shuai) បាន​ចោទប្រកាន់​ជា​ចំហ នៅក្នុង​ឆ្នាំ​២០២១ ថា នាង​ត្រូវបាន​លោក ហ្សា​ង ហ្កា​វលី ចាប់រំលោភ ហើយ​បាន​ផ្ញើ​ទិដ្ឋភាព​នេះ ជា​សាធារណៈ រយៈពេល​ពីរ​ទៅ​បី​សប្តាហ៍ ហើយ​ក្រោយមក​បាន​ក៏​បដិសេធ ថា មិនបាន​ចោទប្រកាន់​ទៅវិញ​។​

​ទំនាក់ទំនង​សេ្ន​ហា​ក្រៅ​ចំណងអាពាហ៍ពិពាហ៍​រប​ស់លោក Qin នឹង​អាច​ត្រូវ​ច្រានចោល ដោយសារតែ​វា​ជា​ពាក្យ​ចចាមអារ៉ាម ប្រសិនបើ​លោក​ប្រធានាធិបតី ស៊ី មាន​ទំនុក​ចិត្តខ្លាំង​លើ​គាត់​៕​