មនុស្ស​ជំនិត​បំផុត​របស់​ថាក់ស៊ីន បង្វែរ​គោលនយោបាយ ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​ភឿ​ថៃ​អាចបង្កើត​រដ្ឋាភិបាល​ថ្មី​បាន​

ព័ត៌មានអន្តរជាតិ
0
3


​រាជធានី​បាងកក​៖ ស្របពេល​តុលាការ​ធម្មនុញ្ញ និង សភា​ទាំង​២​របស់​ប្រទេស​ថៃ កំពុង​តែមាន​ចំណាត់ការ​រៀងៗ​ខ្លួន ប្រឆាំងនឹង​មេបក្ស​ប្រឆាំង​ឈ្នះឆ្នោត នោះ បេក្ខភាព​នាយករដ្ឋមន្ដ្រី មកពី​គណបក្ស​របស់​កូនស្រី​លោក ថាក់ស៊ីន អតីត​នាយករដ្ឋមន្ដ្រី បាន​ប្រាប់ អំពី​វិធីសាស្ដ្រ ស្វែងរក​សំឡេងគាំទ្រ​ឲ្យ​បាន​ច្រើន សម្រាប់​ឈានដល់​ការបង្កើត​រដ្ឋាភិបាល​ថ្មី​។​

​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​២១ ខែកក្កដា ថា លោក ស្រេ​ត​ថា ថា​វី​ស៊ីន (Srettha Thavisin) ជា​បេក្ខជន​នាយករដ្ឋមន្ដ្រី បានបញ្ជាក់ ថា គណបក្ស​ភឿ​ថៃ នឹង​ប្រឆាំង​យ៉ាង​ដាច់ខាត ចំពោះ​ការប្រែប្រួល​ណាមួយ មកលើ​ច្បាប់​ពាក់ព័ន្ធ​នឹង​ការប្រមាថ​ដល់​ព្រះមហាក្សត្រ ប្រសិនបើ​គណបក្ស​រប​ស់​ខ្លួន ដឹកនាំ​រដ្ឋាភិបាល​។ ចំណែក​រូបរាង​សម្ពន្ធភាព ដឹកនាំ ដោយ​គណបក្ស​ភឿ​ថៃ នៅ​មិនទាន់​ត្រូវបាន​បញ្ចប់​នៅឡើយ​។​



​អ្នកជំនាញ​សេដ្ឋកិច្ច និង ពាណិជ្ជកម្ម រូបនេះ បាន​ថ្លែង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថា ប្រសិនបើ​គណបក្ស​ភឿ​ថៃ តែងតាំង​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​ខ្លួន នៅក្នុង​ការប្រជុំ​រួមគ្នា​បន្ទាប់​របស់​សភា និង ព្រឹទ្ធសភា នៅ​ថ្ងៃទី ២៧ ខែកក្កដា នោះ​នឹង​មិនទាន់​រាប់បញ្ចូល​លទ្ធភាព​កែប្រែ ឬ លុបចោល​មាត្រា​ទី​១១២ នៃ​ក្រមព្រហ្មទណ្ឌ​នេះ​ទេ​។ បើ​មិន​ដូច្នេះ​ទេ គណបក្ស​ភឿ​ថៃ នឹងមិន​ទទួលបាន​នូវ​ការគាំទ្រ មកពី​គណបក្សនយោបាយ និង សមាជិក​ព្រឹទ្ធសភា នោះឡើយ​។ … ប្រសិនបើ​យើង​ដឹកនាំ បញ្ហា​នេះ នឹង​ត្រូវតែ​បញ្ឈប់​។​

ពាណិជ្ជកម្ម


​បុរស​វ័យ​៦០​ឆ្នាំ និង ជា​មនុស្ស​ដ៏​គួរ​ឲ្យ​ទុកចិត្ត​បំផុត​របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា រូបនេះ​ត្រូវគេ​ជឿថា នឹង​ក្លាយជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ដែល​ទំនង​បំផុត បន្ទាប់ពី​លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត (Pita Limjaroenrat) មេដឹកនាំ​គណបក្ស​ឆ្ពោះទៅមុខ (Move Forward) ហៅ​កាត់ MFP ដែល​បានឈ្នះ​នូវ​ការបោះឆ្នោត​សកល បាន​រង​បរាជ័យ មិនបាន​ទទួល​សំឡេង​ភាគច្រើន​គ្រប់គ្រាន់ ពីស​ភា និង​ព្រឹទ្ធសភា កាលពី​ថ្ងៃទី ១៣ ខែកក្កដា​។ ក្រុម​អ្នកប្រឆាំង បាន​និយាយ​ជំទាស់​នឹង​ការប្តេជ្ញាចិត្ត​របស់​គណ​បក្ស​ចលនា​ឆ្ពោះទៅមុខ ធ្វើ​វិសោធនកម្ម​ច្បាប់ ពាក់ព័ន្ធ​នឹង​ការប្រមាថ​ព្រះមហាក្សត្រ នៅក្នុង​អំឡុងពេល​ជជែក​ដេញដោល​គ្នា នៅមុន​ការបោះឆ្នោត​។​



​ការប៉ុនប៉ង​ជា​លើក​ទី​២​របស់លោក ភី​ថា ដើម្បី​ទទួលបាន​តំណែង​នាយករដ្ឋមន្ដ្រី កាលពី​ថ្ងៃ​ពុធ (​ទី​១៩ ខែកក្កដា​) ត្រូវបាន​ខកខាន ក្រោយពេល​សមាជិកសភា និង ព្រឹទ្ធសភា បានលើកឡើង ថា បទ​ប្បញ្ញត្តិ​របស់​សភា ហាមឃាត់​នូវ​ការតែងតាំង​ម្តងទៀត សម្រាប់​អ្នក​បរាជ័យ​លើក​ទី​១​។ នេះ​ជា​គំរូ​មួយ សម្រាប់​ការប៉ុនប៉ង នាពេល​អនាគត​របស់​លោក ស្រេ​ត​ថា ឬ សមា​ជិ​សភា​ផ្សេងទៀត​។​

​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ថៃ អនុញ្ញាត​ដល់​សមាជិក​ព្រឹទ្ធសភា ដែល​ត្រូវបានតែងតាំង ចំនួន​២៤៩​នាក់ (​ពីមុន​២៥០​នាក់ ខណៈ​ម្នាក់​លាលែង​ពី​តំណែង​) ចូលរួម​បោះឆ្នោត​ជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ដ្រី រួម​ជាមួយនឹង​សមាជិកសភា ចំនួន​៥០០​រូប​។ ប៉ុន្ដែ​សមាជិក​ព្រឹទ្ធសភា ភាគច្រើន បានបង្ហាញ​យ៉ាងច្បាស់ ថា ពួកគេ​មិន​គាំទ្រ​ដល់​បេក្ខភាព​ណាមួយ ចេញពី​សម្ពន្ធភាព​គណ​បក្ស​ទាំង​៨​នេះ ដោយ​រាប់បញ្ចូល​ទាំង​គណបក្ស​ឆ្ពោះទៅមុខ រហូត​ល្គឹកណា ចុងក្រោយ មិន​ពាក់ព័ន្ធ​នឹង​មាត្រា​ទី​១១២​។​

​បើទោះជា​យ៉ាងណាក៏ដោយ លោក ស្រេ​ត​ថា បានបញ្ជាក់​ទៀត ថា គាត់​រំពឹង ថា សម្ពន្ធភាព​ទាំង​៨​គណបក្ស នឹង​ពិភាក្សាគ្នា អំពី​កិច្ចខិតខំ​ប្រឹងប្រែង បង្កើត​សម្ពន្ធភាព​ម្តងទៀត នៅ​ល្ងាច ថ្ងៃ​ព្រហស្បតិ៍ ឬ នៅ​ថ្ងៃ​សុក្រ​។ ប៉ុន្ដែ​នៅពេល​មានការ​សាកសួរ ថា តើ​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក ភី​ថា សម្រាប់​ការ​ក្លាយជា​នាយករដ្ឋមន្ត្រី បាន​ដល់ទី​បញ្ចប់ ឬ​យ៉ាងណា​នោះ បេក្ខជន​នាយករដ្ឋមន្ដ្រី មកពី​គណបក្ស​ភឿ​ថៃ រូបនេះ បាន​មានប្រសាសន៍ ថា វា​អាស្រ័យទៅលើ​ទិដ្ឋភាព​ច្បាប់​ពាក់ព័ន្ធ​។​

​បុរស​វ័យ​៦០​ឆ្នាំ ជា​អតីត​ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ធំ​បំផុត​របស់​ថៃ Sansiri Pcl បាន​បន្ថែម ថា គាត់​មានការ​ខកចិត្ត ចំពោះ​ការបោះឆ្នោត​រួមគ្នា ប្រឆាំងនឹង​ការតែងតាំង​លោក ភី​ថា កាលពី​ថ្ងៃ​ពុធ (​ទី​១៩ ខែកក្កដា​) ប៉ុន្តែ​យើង​ត្រូវតែ​ដកយក​បញ្ហា​នេះ​ចេញ ហើយ​បន្តដំណើរ​ទៅមុខទៀត​។​

​នៅក្នុងនាម​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី លោក ស្រេ​ត​ថា បាន​បន្ដ ថា គាត់​ត្រូវតែ​ត្រៀមខ្លួន ដើម្បី​ជំរុញ​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ខណៈ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ក៏មាន​សារៈសំខាន់​ផងដែរ​។​

​លោក ប៊ីយ៉ា​ប៊ុត សាំ​កា​នុ​ក​គូ​ល (Piyabutr Saengkanokkul) អតីត​អគ្គលេខាធិការ គណបក្ស​អនាគត​ឆ្ពោះទៅមុខ ដែល​ត្រូវបាន​លាយ​ចោល បាន​ព្រមាន​ប្រឆាំងនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បី​រារាំង​ដល់​គណបក្ស MFP នៅក្នុង​ការបង្កើត​រដ្ឋា​ភិ​បាល​។ គាត់​បាន​សរសេរ នៅលើ​ហ្វេ​ស​ប៊ុ​ក ថា ចាំបាច់​ត្រូវតែ​រារាំង​ដល់​សមាជិក​ព្រឹទ្ធសភា និង តំណាងរាស្ដ្រ​ចំនួន ១៨៨​រូប មកពី​គណបក្សនយោបាយ ចំនួន​១០​ផ្សេងៗ​ទៀត ប​ញ្ចៀ​នូវ​ការគាបសង្កត់ មកលើ​សម្ពន្ធភាព​ចម្រុះ​ទាំង​៨​គណបក្ស ដើម្បី​ដក​គណបក្ស MFP ចេញ ជា​ថ្នូរ​នឹង​ការបោះឆ្នោត​របស់​ពួកគេ គាំទ្រ​ដល់​បេក្ខភាព​នាយករដ្ឋមន្ត្រី​ថ្មី​៕​