រុស្ស៊ី ធ្វើ​បាញ់​មី​ស៊ី​ល​ប្រឆាំង​នាវា ផ្គើន​ដាក់​អាមេរិក​ផ្ដល់ជំនួយ​យោធា​១៣០០​លាន​ដុល្លារ​ទៅ​អ៊ុយ​ក្រែ​ន​

ព័ត៌មានអន្តរជាតិ
0
19


​រដ្ឋធានី​កៀវ​៖ ស្របពេល​សហរដ្ឋអាមេរិក បានសម្រេច​ផ្ដល់ជំនួយ​យោធា​ថ្មី មាន​ទំហំ​ទឹកប្រាក់ ១៣០០​លាន​ដុល្លារ ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន បន្ថែមទៀត​នោះ រុស្ស៊ី បាន​បញ្ជូន​កងទ័ពជើងទឹក​របស់ខ្លួន ទៅធ្វើ​សកម្មភាព កាន់តែខ្លាំង​ក្លា​ឡើង នៅ​សមុទ្រ​ខ្មៅ​។​

ពាណិជ្ជកម្ម


​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​២១ ខែកក្កដា ថា កងទ័ព​ជើ​ទឹក​របស់​រុស្ស៊ី បានធ្វើ​សមយុទ្ធ​យោធា បាញ់​គ្រាប់​ពិត នៅក្នុង​សមុទ្រ​ខ្មៅ​។ សកម្ម​បែបនេះ បានកើត​ឡើង ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​វិមាន​ក្រឹម​ឡាំង បានប្រកាស ថា រុស្ស៊ី នឹង​ពិចារណា​លើ​នាវាចម្បាំង​ជាច្រើន ធ្វើ​នាវាចរណ៍​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន តាម​គោលដៅ​យោធា​ដ៏​មាន​សក្តានុពល​តាមផ្លូវ​ទឹក​។​



​ក្រសួងការពារជាតិ​រុស្ស៊ី បានបញ្ជាក់ ថា នាវា​ផ្ទុក​មី​ស៊ី​ល​របស់​កង​នាវា​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ី បាន​អនុវត្ដ​នូវ​ការបាញ់​មី​ស៊ី​ល​គ្រាប់​ពិត​ប្រឆាំងនឹង​នាវា ទៅលើ​នាវា​ជា​គោលដៅ​កំណត់ ស្ថិតនៅ​ភាគ​ពាយព្យ នៃ​សមុទ្រ​ខ្មៅ​។ រីឯ​កង​នាវា និង កងទ័ពអាកាស ក៏បាន​អនុវត្ដ​នូវ​សកម្មភាព​នេះ នៅក្នុង​តំបន់​ដាច់ដោយឡែក​ពីគ្នា ដោយបាន​បិទ​នូវ​ការធ្វើ​នាវាចរណ​ជា​បណ្ដោះអាសន្ន ហើយ​ក៏បាន​អនុវត្ត​វិធានការ​មួយចំនួន សម្រាប់​រារាំង​កប៉ាល់ ដែល​ប្រព្រឹត្តល្មើស​ផងដែរ​។​

​ដោយឡែក សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ពុធ បានប្រកាស​ផ្តល់ជំនួយ​យោធា​ថ្មី​បន្ថែមទៀត មាន​ទំហំ​ទឹកប្រាក់ ចំនួន​១៣០០​លាន​ដុល្លារ ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​។ នៅក្នុង​ជំនួយ​សន្ដិសុខ​ថ្មី មាន​ទំហំ​ទឹកប្រាក់​ដ៏​មហាសាល​នោះ ក៏បាន​រាប់បញ្ចូល​ទាំង​ប្រព័ន្ធ​ការពារ​ដែនអាកាស NASAMS (​ណា​សាម​ស៍​) ចំនួន​៤​គ្រឿង​, ឧបករណ៍​បោសសម្អាត​មីន​, ដ្រូ​ន​, គ្រាប់កាំភ្លើង​ផ្លោង​, គ្រាប់បែក​ទម្លាក់​សុក្រឹត​, ឧបករណ៍​ប្រឆាំងនឹង​ដ្រូ​ន​…​ជាដើម​៕​