
ថៅកែទាហានស៊ីឈ្នួលរុស្ស៉ី Wagner លោក យ៉េវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) ដែលត្រូវបានគេ ស្គាល់ថាជាមនុស្សជំនិតរបស់លោកពូទីន និងធ្លាប់បានដឹកនាំកងទ័ពធ្វើរដ្ឋប្រហារចូលវាយប្រហាររាជធានីមូស្គូនោះ ត្រូវបានប្រភពព័ត៌មានបានឲ្យដឹងថា លោកបានស្លាប់បាត់បង់ជីវិតឧបទ្ទេវហេតុ ធ្លាក់យន្តហោះ កាលពីថ្ងៃពុធ ។
ក្រុមមន្ត្រីអាកាសចរណ៍ស៊ីវិលរុស្ស៉ី បានចេញផ្សាយបញ្ជីឈ្មោះជនរងគ្រោះជាអ្នកដំណើរទាំង៧នាក់ ក្នុងនោះរួមមានទាំងលោក Prigozhin និងមេបញ្ជាការទាហានស៊ីឈ្នួល រុស្ស៉ី Wagner ម្នាក់គឺលោក Dmitry Utkin ព្រមទាំងសមាជិកអាកាសយានិក ៣នាក់ ដែលត្រូវបានទទួលស្គាល់ថាបានស្លាប់ទាំងអស់។ «មានមនុស្ស១០នាក់បានជិះ នៅលើយន្តហោះមួយគ្រឿង ក្នុងនោះរួមមានសមាជិកអាកាសយាននិក៣នាក់ ហើយបើតាមព័ត៌មានបឋម គ្មានមនុស្សណាម្នាក់នៅលើយន្ដហោះដែលនៅរស់រានមាន ជីវិតនោះទេ»។ នេះជាការបញ្ជាក់របស់ក្រសួងសម្រាប់ស្ថានការណ៍អាសន្នរបស់រុស្ស៉ី។
ពាណិជ្ជកម្ម
ឧបទ្ទវហេតុធ្លាក់យន្តហោះនេះកើតឡើងនៅថ្ងៃដដែលដែលឧត្តមសេនីយ៍ជាន់ខ្ពស់រុស្ស៊ីលោក Sergei Surovikin ត្រូវបានគេរាយការណ៍ថាត្រូវបានបណ្តេញចេញពីតំណែងជាមេទ័ពអាកាស។
ឧត្តមសេនីយ៍ Surovikin ត្រូវបានគេដឹងថាមានទំនាក់ទំនងល្អជាមួយ លោក ព្រីហ្គោហ្ស៊ីន ហើយមិនត្រូវបានគេឃើញជាសាធារណៈចាប់តាំងពីមានការបះបោរមក។
តាម BBC ដដែល យន្តហោះ លោកព្រីហ្គោហ្ស៊ីន កំពុង ហោះហើរ ពី ទីក្រុង ម៉ូស្គូ ទៅកាន់ ទីក្រុង St Petersburg ដែលជារដ្ឋធានីទី២របស់រុស្ស៊ី ដោយ មាន អ្នកដំណើរ ៧ នាក់ដែលជាថ្នាក់ដឹកនាំសំខាន់របស់ក្រុមទាហានស៊ីឈ្នួល និង នាវិក ៣ នាក់ ។
វាត្រូវបានគេនិយាយថាបានធ្លាក់នៅក្បែរភូមិ Kuzhenkino ក្នុងតំបន់ Tver ប្រហែលពាក់កណ្តាលផ្លូវរវាងទីក្រុងម៉ូស្គូនិងSt Petersburg។
ក្នុងពេលជាមួយគ្នាលោកពូទីនបានថ្លែងសុន្ទរកថាប្រារព្វខួបទី៨០នៃសង្គ្រាមឃឺសក៍ក្នុងសង្គ្រាមលោកលើកទីពីរ។លោកមិនបាននិយាយអំពីការធ្លាក់យន្តហោះនេះទេនិងបានអបអរសរសើរ«ពលទាហានរបស់យើងដែលប្រយុទ្ធយ៉ាងក្លាហាននិងដាច់ខាត»នៅក្នុងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។
តែរដ្ឋាភិបាលទីក្រុងគៀវនិងវ៉ាស៊ីនតោនបានប្រតិកម្មភ្លាមៗចំពោះព័ត៌មាននៃការធ្លាក់នេះ។
ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បាននិយាយថា «ខ្ញុំអត់ដឹងការពិតថាអ្វីបានកើតឡើង តែវាមិនជារឿងភ្ញាក់ផ្អើលទេ។មានរឿងមិនច្រើនទេនៅរុស្ស៊ីដែលមិនមានលោកពូទីននៅពីក្រោយ។តែខ្ញុំអត់ដឹងគ្រប់គ្រាប់ដើម្បីផ្តល់ចម្លើយទេ»។

