ទារកទើបនឹងកើតដ៏គួរខ្មោចចិត្តម្នាក់ ត្រូវបានម្តាយចិត្តខ្មៅឫស្សាដែលជាស្រីស្ទាវរបស់គេ វាយធ្វើដុំច្រំធាក់ និងទុកចោលឲ្យនៅម្នាក់ឯង មុនពេលដែលនាងចេញទៅណាត់ជួបជាមួយប្រុសឈ្មោលនោះ។
ក្មេងប្រុសកំសត់ Mykyta ដែលទើបតែមានអាយុ១ខែនោះ ត្រូវបានគេប្រទះឃើញភ្នែកឡើងពណ៌ខ្មៅ និងពណ៌ខៀវ ស្ទើស្លាប់ស្ទើររស់នៅក្នុងបន្ទប់ជួលស្ថិតនៅទីក្រុង Rivne នៅតំបន់ភាគខាងលិចប្រទេសអ៊ុយក្រែន។
ក្រុមសាក្សី បាននិយាយថា អ្នកជិតខាងម្នាក់ ដែលប្រទះឃើញក្មេងប្រុសនេះ បានសន្លប់បាត់ស្មារតី ក្រោយពេលឃើញស្ថានភាពដ៏គួរឲ្យរន្ធតរបស់គេ។
យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ទារក Mykyta និងម្តាយអាយុ១៩ឆ្នាំរបស់គេ រស់នៅជាមួយគ្នាក្នុងក្នុងបន្ទប់ផ្ទះជួល។
សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា កាលពីថ្ងៃទី១៥ ម្តាយចិត្តឫស្សាម្នាក់នេះ ដែលមិនត្រូវបានគេប្រាប់ឈ្មោះ បានទុកកូនតូចរបស់នាងចោលឲ្យនៅម្នាក់ឯង ហើយក៏បានចេញទៅណាត់ជួបជាមួយប្រុសស្នេហ៍របស់នាង។
នាងបានចេញទៅបាត់ពេញមួយថ្ងៃតែម្តងហើយអ្នកជិតខាងដែលដឹងថា ទារក Mykyta នៅម្នាក់ឯងនៅបន្ទប់ជួល កើតក្តីព្រួយបារម្ភ ក៏បានសម្រេចចិត្តទៅមើលគេ។
អ្នកស្រី Tetiana Prymak ដែលជាស្ត្រីម្នាក់រស់នៅជាប់គ្នា បាននិយាយប្រាប់សារព័ត៌មានក្នុងស្រុកថា ពេលដែលយើងចូលទៅក្នុងបន្ទប់ យើងបានឃើញទារកនៅក្នុងកូនគ្រែរបស់គេ។
ភ្នែកស្តាំរបស់គេឡើងខ្មៅ ហើយច្រមុះដាបដោយឈាមកក ហើយស្ទើរតែមិនអាចដកដង្ហើមបានទៅហើយ។
អ្នកស្រីបន្តទៀតថា យើងក៏ចាប់ផ្លាស់សម្លៀកបំពាក់ឲ្យក្មេងប្រុសម្នាក់នេះ ហើយនិងឃើញស្នាមជាំពេញដងខ្លួន ។ ចំណែកឯស្ត្រីម្នាក់ដែលបានចូលទៅមើលក្នុងបន្ទប់ដែរនោះ បានសន្លប់ក្រោយពេលឃើញស្ថានភាពដ៏គួររន្ធត់តក់ស្លុតបែបនេះ។
អ្នកជិតខាងក៏បានទូរស័ព្ទហៅឡានពេទ្យ និងក្រុមនគរបាល។ ក្មេងប្រុស Mykyta ត្រូវបានប្រញាប់ប្រញាល់ទៅសង្គ្រោះបន្ទាន់ ជាកន្លែងដែលរូបគេស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ហើយក្រុមវេជ្ជបណ្ឌិត បាននឹងកំពុងព្យាយាមជួយសង្គ្រោះអាយុជីវិតរបស់គេ។
ក្រុមគ្រូពេទ្យ ស្មានថាក្មេងប្រុសម្នាក់នេះ អាចនឹងស្រាំលលាដ៏ក្បាល ប៉ុន្តែពួកគេមិនទាន់អាចពិនិត្យគេឥឡូវនេះ បានទេ ដោយសារគិតពីស្ថានភាពគ្រោះថ្នាក់ដល់អាយុជីវិតរបស់គេជាមុនសិន។
នារីជាម្តាយ បានវិលត្រឡប់មកកាន់បន្ទប់ផ្ទះជួលវិញនៅព្រឹកមិញនេះ ហើយត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់ប៉ុស្តិ៍នរគបាលដើម្បីសួរចម្លើយ។
លោក Anton Kruk គឺជាអ្នកនាំពាក្យក្រុមនគរបាលបាននិយាយថា នារីជាម្តាយបានឆ្លើយសារភាពថា នាងខឹងខ្លាំងដោយសារតែកូនរបស់នាងយប់អត់ឈប់សោះ។ នាងក៏បានទុកកូនចោលឲ្យនៅម្នាក់ហើយក៏ចេញទៅណាត់ជួបជាមួយប្រុសស្នេហ៍របស់នាង។
ដោយឡែក ឪពុករបស់ក្មេងប្រុសកំសត់ម្នាក់នេះ ដែលមានអាយុ២៧ឆ្នាំ ក៏មិនបានចាប់អារម្មណ៍នឹងជោគវាសនារបស់កូនរបស់ខ្លួននោះដែរ៕
Home ព័ត៌មានអន្តរជាតិ ម្តាយចិត្តឫស្សាវាយដុំច្រំធាក់កូនអាយុ១ខែរបស់ខ្លួនមុនពេលទុកចោលឲ្យនៅម្នាក់ឯងរួចចេញទៅណាត់ជួបប្រុសស្នេហ៍