ក្រុមអ្នកវិទ្យាសាស្ត្រដែលកំពុងព្យាយាមបញ្ជាក់ពីកាលបរិច្ឆេតច្បាស់លាស់ដែលព្យុះព្រះអាទិត្យដ៏ធំសម្បើមមួយ វាយប្រហារមកលើផ្ទៃមេឃ ធ្វើឲ្យឆេះមេឃ កាលពីរយៈពេលជាង២ពាន់ឆ្នាំមុននោះ នឹងទទួលបានជំនួយពីក្រុមតារាវិទូ និងព្យាការី។
កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុន បានជីកកកាយតាមរយៈកំណត់ត្រាប្រផ្នូលពីបុរាណ ដែលបានចារនៅលើផ្ទាំងថ្ម លើឆ្អឹង ដើម្បីបញ្ជាក់ពីកាលបរិឆ្ឆេតពិតប្រាកដរបស់ព្យុះព្រះអាទិត្យ។
ក្រុមអ្នកវិទ្យាសាស្ត្រ បាននិយាយថា ក្រុមតារាសាស្ត្របុរាណ និងក្រមឃ្លាំមើលផ្ទៃមេឃ អាចនឹងដើរតួយ៉ាងសំខាន់ក្នុងការព្យាករណ៍ពីព្យុះព្រះអាទិត្យនាពេលអនាគតទៀត។
រាជាណាចក្របុរាណBabylon(បាប៊ីឡុន)(ស.វទី១៨ដល់ទី៦មុនគ.ស) និងរាជាណាចក្រ Assyria (អាស៊ីរី)នៃតំបន់ Mesopotamia(មេសូប៉ូតាមី) (អាស៊ីខាងលិច) គឺជាដើមកំណើតនៃការផ្តល់ប្រភពក្រុមតារាវិទូអាជីពលើកដំបូងគេ។
ក្រុមទស្សនវិទូ និងក្រុមតារាវិទូទាំងនេះ បានឃ្លាំមើលផ្ទៃមេឃ និងបានកត់ត្រារាល់រឿងរ៉ាវខុសពីប្រក្រតី ដូចដែលពួកគេបានឃើញដុំថ្មប៉ុនដើមត្នោត ជាមួយនឹងការព្យាករណ៍របស់ពួកគេ និងវត្ថុចម្លែក បានបង្ហាញខ្លួននៅលើមេឃ ថាជាប្រផ្នូលល្អ ឬប្រផ្នូលអាក្រក់។
ដុំថ្មទាំងនេះ នឹងមានសញ្ញា កាលបរិច្ឆេត ហើយបន្ទាប់មកត្រូវបានគេបញ្ជូនទៅកាន់ក្រុមមន្ត្រីរដ្ឋាភិបាល ដែលនឹងប្រើប្រាស់ប្រផ្នូលដើម្បីធ្វើការសម្រេចចិត្ត។ កុំទាន់អាលពេបជ្រាយ ពួកគេធ្វើបានល្អខ្លាំងណាស់ ទាក់ទិននឹងការព្យាករណ៍ និងប្រផ្នូលរបស់ពួកគេ។
រយៈពេល១សហវត្សរ៍ក្រោយមក ក្រុមអ្នកវិទ្យាសាស្ត្រអាចប្រើប្រាស់ដុំថ្មទាំងនេះ ដើម្បីកំណត់ឲ្យបានច្បាស់លាស់ពីកាលបរិច្ឆេតរបស់ព្យុះព្រះអាទិត្យ។
ក្រុមអ្នកវិទ្យាសាស្ត្រ បានព្យាករណ៍រួចទៅហើយពីពេលដែលព្យុះព្រះអាទិត្យកើតឡើង ដោយសារតែសារធាតុកាបូនអ៊ីសុតូបសល់នៅលើស្រទាប់ដើមឈើ។ ពួកគេបានសង្ស័យថា ព្យុះព្រះអាទិត្យ បានកើតឡើងនៅសតវត្សរ៍ទី៧មុនគ.ស។
នៅក្នុងអត្ថបទមួយចុះផ្សាយនៅលើទំព័រកាសែត Astrophysical Letters ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុន បានប្រកាសឲ្យដឹងថា ដុំថ្មរបស់គ្រូទំនាយបុរាណ បានជួយពួកគេក្នុងការបញ្ជាក់កាលបរិច្ឆេតពិតប្រាកដនៃការកើតឡើងព្យុះព្រះអាទិត្យ។
ក្រោយពេលជីកកកាយកំណត់ត្រារបស់ដុំថ្មបុរាណទាំងអស់នេះ ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញដុំថ្មចំនួន៣ ដែលអាចបញ្ជាក់ថា ព្យុះព្រះអាទិត្យ ទំនងជាកើតឡើងនៅកាលបរិច្ឆេតក្រោយជាងនេះ។ ថ្មបុរាណទាំង៣ដុំដែលសល់តាំងពីសតវត្សរ៍ទី៧ និងទី៨មុនគ.សនេះ បានបង្ហាញថា ផ្ទៃមេឃប្រែជាក្រហមដូចភ្លើង ពពកឡើងក្រហម ឬបញ្ចេញពន្លឺក្រហមយ៉ាងសន្ធោសន្ធៅ។ ទោះបីជាយ៉ាងណាក៏ដោយ ដុំថ្មទាំងនេះ មានកាលបរិច្ឆេតពិតប្រាកដនោះទេ ប៉ុន្តែវាសុទ្ធតែត្រូវបានធ្វើសញ្ញាទាំងអស់ដោយក្រុមតារាវិទូបុរាណ គឺលោក អ៊ីសា ស៊ូមូ អេរ៉េស លោក ណាប៊ូ អាហេ អេរីបា និងលោក ហ្សាគីរូ។ ក្រុមតារាវិទូទាំង៣រូបនេះ ត្រូវបានគេរាយការណ៍ជាស្តេចនៃអាណាចក្រ Babylonឬ Nineveh ។
លោក Yasuyuki Mitsuma ដែលជាអ្នកវិទ្យាសាស្ត្រសង្គមបច្ចុប្បន្ន បាននិយាយថា ថ្វីត្បិតតែកាលបរិច្ឆេតពិតប្រាកដនៃការអង្កេតទាំងអស់មិនត្រូវបានដឹងយ៉ាងណាក្តី យើងយ៉ាងហោចណាស់ក៏អាចដឹងពីពេលដែលក្រុមអ្នកវិទ្យាសាស្ត្រទាំងអស់នេះ ធ្វើការស្រាវជ្រាវដែរ។ ពួកគេអាចចំណាយពេល២៩ឆ្នាំ លើមុខងាររបស់ពួកគេ ពោលគឺចាប់ពីឆ្នាំ៦៧៩ ឆ្នាំ៦៥៥មុនគ.ស។
លោកបាននិយាយថា ការស្រាវជ្រាវមួយនេះ នឹងអាចកំណត់ស្តង់ដាថ្មីសម្រាប់ការអង្កេតដែលអាចជឿទុកចិត្តបាន និងវិធីសាស្ត្រថ្មីដ៏មានតម្លៃដែលអាចកំណត់បានពីកាលបរិច្ឆេតលើព្យុះព្រះអាទិត្យ ហើយនិងអាចជួយព្យាករណ៍ពីព្យុះព្រះអាទិត្យបន្ទាប់បាន។
ក្រុមអ្នកវិទ្យាសាស្ត្រ បានអះអាងថា បើសិនជាកើតមានព្យុះព្រះអាទិត្យម្តងទៀត នៅពេលអនាគត ច្បាស់ណាស់ថា យើងទាំងអស់គ្នានៅលើផែនដី នឹងត្រូវវិនាសអន្តរាយជាក់ជាពុំខាននោះឡើយ៕
Home ព័ត៌មានអន្តរជាតិ ក្រុមអ្នកវិទ្យាសាស្ត្រព្យាយាមកំណត់កាលបរិឆ្ឆេតពិតប្រាកដនៃព្យុះព្រះអាទិត្យដែលបានឆេះមេឃកាលពីពេលជាង២ពាន់ឆ្នាំមុន