បុរសម្នាក់ បានបាញ់សម្លាប់ភរិយាអាយុ១៩ឆ្នាំរបស់ខ្លួន ក្រោយពេលលោកតាមទាន់នាងកំពុងឡើងគ្រែជាមួយប្រុសសាហាយ ។ នាង Osmara J. Martinezត្រូវបានប្តីនាងបាញ់ចំកណ្តាលក្បាលនៅតាមផ្លូវ ស្ថិតនៅក្នុងទីក្រុង Tehuantepec ប្រទេសម៉ិកស៊ិក។
ក្រុមនគរបាល បានសង្ស័យថាប្តីរបស់នាងជាអ្នកបាញ់សម្លាប់នាងក្រោយពេលគាត់មកដល់ផ្ទះឃើញនាងកំពុងតែរួមភេទជាមួយប្រុសសាហាយ។សេចក្តីរាយការណ៍ក្នុងស្រុក បានឲ្យដឹងថា ប្តីរបស់ជនរងគ្រោះឈ្មោះ Alfonso E. R អាយុ២៦ឆ្នាំ បានរកឃើញនាង Osmara នៅកំពុងបង្កាត់ភ្លើងស្នេហ៍ដ៏រោលរាលនៅក្នុងផ្ទះរបស់ពួកគេ ស្ថិតនៅក្នុងតំបន់ជិតខាង Lieza ។ ប្រុសសាហាយម្នាក់នោះ អាចរត់គេចខ្លួនរួច ប៉ុន្តែនាង Osmara ត្រូវបានប្តីរបស់នាងបាញ់ចំកណ្តាលក្បាលនៅតាមផ្លូវ។ក្រុមសាច់ញាតិ បានរួសរាន់បញ្ចូលខ្យល់ឲ្យនាង ប៉ុន្តែមិនអាចជួយសង្គ្រោះអាយុជីវិតរបស់នាងបានឡើយ ហើយនាងក៏បានដាច់ខ្យល់ស្លាប់នៅកន្លែងហេតុតែម្តង។ក្រុមអាជ្ញាធរ បានបើកការស៊ើបអង្កេតលើករណីឃាតកម្មមួយនេះ ហើយនិងបានរកឃើញឃាតករស្រវឹងស្រាដោយមានពាក់ម៉ាស់នៅត្រង់ក.របស់គាត់ ហើយគាត់បានព្យាយាមចងក.សម្លាប់ខ្លួនឯង ពេលដែលពួកគេចូលទៅចាប់គាត់។គ្រួសារជនរងគ្រោះ បាននិយាយប្រាប់សារព័ត៌មានក្នុងស្រុកថា នាង Osmaraបានជួបប្តីរបស់នាង នៅវ័យ១៤ឆ្នាំ ហើយនាងមិនបានរៀនចប់វិទ្យាល័យនោះទេ។
ពួកគេបានអះអាងថាពួកគេមិនយល់ព្រមឲ្យប្តីប្រពន្ធទាំង២នាក់រៀបការនោះទេនៅពេលនោះដោយសារតែនាង Osmara នៅជាអនីតិជននៅឡើយ និងមានអាយុប្អូនប្តីនាងរហូតដល់៧ឆ្នាំ។សាច់ញាតិម្នាក់ បាននិយាយប្រាប់កាសែត El Universalថាយើងមិនដែលយល់ព្រមឲ្យនាងរៀបការជាមួយគាត់ម្តងណាឡើយ។នាងមកទីនេះមកលេងពួកយើងដោយមានស្នាមនៅលើផ្ទៃមុខនិងរាងកាយរបស់នាង។នាងតែងតែនិយាយថា នាងឈឺចាប់ខ្លាំងណាស់ ពេលដែលនាងមកលេងម្តងៗ៕
Home ព័ត៌មានអន្តរជាតិ តាមទាន់ប្រពន្ធកំពុងឡើងគ្រែជាមួយប្រុសសាហាយទ្រាំអត់បានដេញតាមបាញ់សម្លាប់នាងដល់ផ្លូវ