ម៉ានីល៖ក្រុម មន្ត្រីសុខាភិបាលហ្វីលីពីនបាននិយាយនៅថ្ងៃចន្ទនេះថា មនុស្សយ៉ាងតិច ៨ នាក់បានស្លាប់ និង ១២០ នាក់កំពុងជួយសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីផឹកស្រាដូងនៅក្នុងប្រទេសហ្វីលីពីន ខណៈកំពុងប្រារព្ធពិធីជប់លៀងមុនថ្ងៃបុណ្យណូអែលមកដល់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Channel NewsAsia នៅរសៀលថ្ងៃទី២៣ ខែធ្នូនេះ។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត ឡាហ្គូណា និងខេត្ត គូហ្សូន នៅភាគខាងត្បូងនៃទីក្រុងម៉ានីល ក្រោយពីជនរងគ្រោះទាំងអស់ បានទទួលទានស្រាដូង lambanog ដែលជាប្រភេទស្រាមួយពេញនិយម នៅតាមបណ្តាខេត្តនានាក្នុងប្រទេសហ្វីលីពីន ។បើតាមអភិបាលខេត្តក្រោយកើតហេតុមនុស្សប្រមាណ ១២០នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ខណៈមនុស្សចំនួន ៨នាក់ត្រូវបានគេប្រកាសថា បានបាត់ជីវិត។
ទាក់ទងនឹងបញ្ហានេះ នាយកដ្ឋានសុខាភិបាលហ្វីលីពីន បាននិយាយថា“ ជនរងគ្រោះទាំងអស់ សុទ្ធតែបានទទួលស្រាដូង ដែលប្រភេទ ស្រាមួយដែលពេញនិយមបំផុតសម្រាប់ពលរដ្ឋហ្វីលីពីន ” ។នាយកដ្ឋានសុខាភិបាលហ្វីលីពីនដដែល ស្រាដូងនេះជារឿយៗ ត្រូវបានក្រុមហ៊ុនសហគ្រាសលួចផលិតខុសច្បាប់ ដោយលាយឡំជាមួយ នឹងសារធាតុបន្ថែមដ៏គ្រោះថ្នាក់។ រដ្ឋបាលចំណីអាហារ និងឪសថហ្វីលីពីន (FDA) បានព្រមានអំពីការប្រើប្រាស់ថ្នាំមេតាណុល ដែលមាន គ្រោះថ្នាក់ និងហាមឃាត់ការប្រើប្រាស់សារធាតុបន្ថែមនៅក្នុងក្រុមហ៊ុនផលិតស្រាបៀរនៅផ្ទះ។គួររម្លឹកដែរថា កាលពីឆ្នាំ២០១៨ មានពលរដ្ឋហ្វីលីពីន ២១នាក់បានបាត់ជីវិត ដោយសារទទួលទានស្រាដូងនេ៕