រាជវាំងរបស់ជនជាតិ Mayaដែលបានបាត់ខ្លួនអស់រយៈពេល១ពាន់ឆ្នាំមកហើយ ហើយធ្លាប់ត្រូវបានប្រើប្រាស់ដោយក្រុមអធិបតីនៃអារ្យធម៌បុរាណ Maya ត្រូវបានគេរកឃើញ នៅទីក្រុងទេសចចរណ៍ដ៏មានប្រជាប្រិយភាពបំផុត Cancunរបស់ប្រទេសម៉ិកស៊ិក។សំណង់អគារបុរាណនេះ ត្រូវបានរកឃើញដោយក្រុមវត្ថុបុរាណវិទូ ហើយត្រូវបានគេប្រើប្រាស់ចុងក្រោយគេ កាលពីរយៈពេល១ពាន់ឆ្នាំមុន។
ក្រុមវត្ថុបុរាណវិទូ បានរកឃើញរាជវាំងនេះ អំឡុងពេលកំណាយមួយនៅទីក្រុងបុរាណ Kulubaស្ថិតនៅក្នុងរដ្ឋ Yucatan។រាជវាំងនេះ មានកម្ពស់៦ម៉ែត្រ បណ្តោយ៥៥ម៉ែទ្រ ហើយនិងទទឹង១៥ម៉ែត្រ។ គេមានជំនឿថា សំណង់អគារទាំងនេះ ធ្លាប់ត្រូវបានប្រើប្រាស់២លើកដាច់ដោយឡែកពីគ្នាដោយក្រុមចក្រព័ត្តិ Maya ដែលមានអាយុកាលទាំងពីឆ្នាំ៦០០នៃគ.ស។លោក Alfredo Barrera ដែលជាវត្ថុបុរាណវិទូធ្វើកំណាយមួយនេះ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ការរកឃើញមួយនេះ ទើបតែចាប់ផ្តើមទេ។លោកបន្តថា យើងទើបតែរកឃើញសំណង់អគារបុរាណមួយក្នុងចំណោមអគារបុរាណធំៗជាច្រើនទៀតនៅលើទីតាំងប្រវត្តិសាស្ត្រនេះ។សូមបញ្ជាក់ថា ក្រុមចក្រព័ត្តិ Mayaបានគ្រប់គ្រងតំបន់ភាគច្រើននៅអាមេរិកកណ្តាល បង្កើតបានជាអាណាចក្រស្តេចចក្រព័ត្តិមួយ មុនការមកដល់របស់ពួកចម្បាំងអេស្ប៉ាញ។ ពួកគេបានគ្រប់គ្រងទីនោះ អស់រយៈពេលជាច្រើនសតវត្សរ៍។យោងតាមការអះអាងរបស់ក្រុមអ្នកជំនាញ នៅឯវិទ្យាស្ថានជាតិនរវិទ្យា និងប្រវត្តិសាស្ត្រអាមេរិក បានឲ្យដឹងថា រាជវាំងដ៏ពិសេសនេះ ត្រូវបានប្រើប្រាស់អំឡុងសម័យកាល Late Classic(៦០០-៩០០ឆ្នាំនៃគ.ស) ហើយនិងសម័យកាល Terminal Classic (៨៥០-១០៥០ឆ្នាំនៃគ.ស)។ទីក្រុងបុរស Kuluba ជាកន្លែងដែលរាជវាំង ត្រូវបានរកឃើញនេះ គឺជាទីតាំងដ៏សំខាន់មួយរបស់ក្រុមចក្រព័ត្តិ Maya ដែលមានទំនាក់ទំនងផងដែរ នឹងទីក្រុងជិតខាង Chichen Itza និង Ek' Balam ។
ក្រុមអ្នកជំនាញ កំពុងពិនិត្យមើលសំណង់អគារបុរាណជាច្រើនទៀត នៅលើតំបន់ប្រវត្តិសាស្ត្រ ដែលរួមទាំងរានព្រះភូមិ ផ្ទះបុរាណ២ខ្នង ហើយនិងឡបុរាណ។មាននូវផែនការផងដែរដើម្បីដាំកូនឈើឡើងវិញនៅតំបន់នោះ ដោយសារតែក្តីកង្វល់ពីផលប៉ះពាល់បង្កឡើងដោយសារតែខ្យល់ និងពន្លឺព្រះអាទិត្យ។សូមបញ្ជាក់ថា តំបន់ប្រវត្តិសាស្ត្រមួយនេះ ត្រូវបានរកឃើញដំបូងគេដោយវត្ថុបុរាណវិទូសហរដ្ឋអាមេរិក Wyllys Andrews IV កាលពីឆ្នាំ១៩៣៩៕
Home ព័ត៌មានអន្តរជាតិ រាជវាំងបុរាណរបស់ជនជាតិ Maya ដែលបានបាត់ខ្លួនអស់រយៈពេល១ពាន់ឆ្នាំមុន ត្រូវបានរកឃើញវិញ