បុរសម្នាក់ បានសម្លាប់ប្អូនស្រីបង្កើតអាយុ១២ឆ្នាំរបស់ខ្លួន ដើម្បីផ្គាប់ចិត្តទេពធីតាសង្គ្រាមហិណ្ឌូ ខណៈពេលដែលលោកស្ថិតនៅក្រៅឃុំក្រោយដាក់ដម្កល់សម្រាប់ករណីកាត់ក្បាលក្មេងប្រុសអាយុ៩ឆ្នាំ សម្រាប់ហេតុផលតែមួយ ដែលហេតុការណ៍ដ៏ហួសចិត្តនេះ បានកើតឡើងនៅក្នុងប្រទេសឥណ្ឌា។លោក Subhoban Rana អាយុ២៨ឆ្នាំ បានសារភាពចំពោះការបូជាយញ្ញប្អូនស្រី Janai ដើម្បីផ្ញាប់ចិត្តព្រះនាង Durga ឲ្យបំពេញបំណងរបស់លោកនៅថ្ងៃណាមួយ ក្រោយពេលដែលលោកចេញពីគុក។
លោក Ranaរងការចោទប្រកាន់ថា បាននាំប្អូនស្រីបង្កើតរបស់ខ្លួនទៅក្នុងព្រៃក្បែរផ្ទះ កាលពីថ្ងៃទី២៤ ខែធ្នូកន្លងទៅ ដើម្បីបូជាយញ្ញារូបនាងដល់ព្រះនាង Durga។ក្រុមនគរបាល បានរកឃើញខ្លួនអត់ក្បាលរបស់នាង Janaiកាលពីថ្ងៃទី៧ ខែមករាកន្លងទៅ។ ក្រោយពេលដែលនាង Janai មិនបានវិលត្រឡប់មកផ្ទះអស់រយៈពេល២ថ្ងៃ គ្រួសាររបស់នាងក៏បានដាក់ពាក្យបណ្តឹងពីការបាត់ខ្លួនរបស់នាងនៅឯប៉ុស្តិ៍នគរបាលក្នុងស្រុក។អ្នកភូមិចាប់ផ្តើមសង្ស័យលើលោក Ranaដោយសារតែការចាប់ខ្លួនលើកមុនរបស់គាត់ ពាក់ព័ន្ធនឹងការបូជាយញ្ញមនុស្សទាំងរស់កាលពីរយៈពេល៤ខែមុន។លោក Madkar Sandeep Sampat គឺជាអធិការនគរបាលស្រុក Balangir បាននិយាយថា ក្រោយពីការសារភាពរបស់ឧក្រិដ្ឋជនម្នាក់នេះ លោកក៏បានបញ្ជូនក្រុមការងាររបស់ពួកយើងទៅក្នុងព្រៃ ជាកន្លែងដែលពួកយើងបានរកឃើញសាកសពគ្មានក្បាលរបស់ក្មេងស្រីម្នាក់។លោកបន្តថា លោកRanaធ្លាប់ត្រូវបានចាប់ខ្លួនម្តងរួចមកហើយកាលពីខែតុលា ឆ្នាំ២០១៩ សម្រាប់ការបូជាយញ្ញបងប្អូនជីដូនមួយអាយុ៩ឆ្នាំរបស់បុរសម្នាក់ឈ្មោះ Kunja។លោក Rana និងលោក Kunjaត្រូវបានចាប់ខ្លួនសម្រាប់ការកាត់ក្បាលក្មេងប្រុស ដែលខ្លួនសពរបស់ក្មេងប្រុសបានកប់ក្រោមដីខ្សាច់ ហើយក្បាលរបស់គេនៅក្បែរនោះ។លោក Musuru Rana ដែលត្រូវជាឪពុកបង្កើតរបស់ក្មេងស្រី Janai បានទាមទារសុំឲ្យមានការដាក់ទោសធ្ងន់បំផុតលើកូនប្រុសរបស់គាត់ ពាក់ព័ន្ធនឹងឃាតកម្មដ៏ឃោឃៅបំផុតមួយនេះ។
សូមបញ្ជាក់ថា ព្រះនាង Durgaគឺជាទេពធីតាសង្គ្រាមនៅក្នុងសាសនាហិណ្ឌូ ដែលព្រះនាងតែងតែឃើញជិះសត្វខ្លា ឬសត្វសឹង្ហ ហើយព្រះនាងមានដៃច្រើនកាន់សុទ្ធតែអាវុធ។ដោយឡែក ការបូជាយញ្ញមនុស្សនៅក្នុងប្រទេសឥណ្ឌា កម្រឃើញកើតឡើងខ្លាំងណាស់ប៉ុន្តែក៏ធ្លាប់មានករណីបែបនេះខ្លះៗដែរ កាលពីមុន៕
Home ព័ត៌មានអន្តរជាតិ ដើម្បីផ្គាប់ចិត្តព្រះទ័យព្រះនាង Durgaធ្វើឲ្យបុរសម្នាក់ហ៊ានដល់ថ្នាក់បូជាយញ្ញប្អូនស្រីបង្កើត និងក្មេងប្រុសអាយុ៩ឆ្នាំទាំងរស់