[wai id="5"]
[wai id="7"]
យប់ជាពេលវេលាសម្រាប់មនុស្សគ្រប់គ្នាសម្រាកយកកម្លាំង ក្រោយចំណាយពេលបើករបររកស៊ី ឬដើរកម្សាន្តអស់រយៈពេលជាច្រើនម៉ោងនៅពេលថ្ងៃ។ការគេងលក់ស្កប់ស្កល់ គឺជាការគេងដោយអារម្មណ៍ស្ងប់ មិនយល់សុបិនច្រើន ដែលពុំធ្វើឲ្យរំខានដល់ដំណេក។ ការសុបិនច្រើន គឺកើតឡើងដោយសារតែអ្នកមានអារម្មណ៍រវើរវាយ ព្រួយបារម្ភ គិតច្រើន មិនអស់ចិត្តបញ្ហាអ្វីមួយពីថ្ងៃ ទើបកើតជាសុបិនឃើញពេលយប់។ ទាក់ទងនឹងសុបិនខាងលើនេះ ក៏មានដែរអត្ថន័យរបស់វា ដែលត្រូវគេជឿតៗគ្នា ខ្លះពិត ខ្លះមិនពិតក៏មាន។ ការសុបិនឃើញរឿងទាំង ១២នេះ ត្រូវគេជឿថាមានអត្ថន័យ និងប្រផ្នូលគួរឲ្យចាប់អារម្មណ៍៖
ពាណិជ្ជកម្ម
១. ឃើញប្រអប់៖ ប្រសិនបើយល់សប្ដឃើញប្រអប់ នោះមានន័យថារឿងសម្ងាត់របស់អ្នកណាមួយកំពុងត្រូវបានលេចធ្លាយហើយ។ បើប្រអប់ទទេ មានន័យថា អ្នកនឹងកើតរឿងខកចិត្ត តែបើប្រអប់ចំហអ្នកនឹងធ្លោយសម្ដីប្រាប់រឿងសម្ងាត់ខ្លួនទៅកាន់អ្នកដទៃ។
២.ធ្លាក់ពីទីខ្ពស់៖ មានន័យថា នៅពេលឆាប់ៗខាងមុខ នឹងមានឱកាសហុចឲ្យ តែអ្នកអាចនឹងត្រូវបាត់បង់វិញ ព្រោះខ្លាចភាពបរាជ័យ។
៣. ឆ្មា៖ មានន័យថាអ្នកទទួលបានកម្លាំងថាមពល និងប្រាជ្ញាស្មារតី។
៤. ធ្មេញ៖ បើលោកអ្នកយល់សប្ដឃើញបាក់ធ្មេញ វាមានប្រផ្នូលថា អ្នកកំពុងព្រួយបារម្ភពីអាយុកាន់តែច្រើន វ័យកាន់តែចាស់ទៅៗ។
៥. ស្រមោច៖ មានន័យថា អ្នកដទៃកំពុងតែដាក់សម្ពាធ និងព្យាយាមបង្កបញ្ហានានាក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។
៦.សក់៖ បញ្ជាក់ថា អ្នកទទួលបានសេរីភាព និងមានសុខភាពផ្លូវភេទប្រកបដោយរលូនជាមួយដៃគូ។
៧. ទឹក៖ មានន័យថា អ្នកកំពុងឆក់ចាប់ឱកាសបើវាហុចឲ្យ តែអ្នកក៏កំពុងស្ថិតនៅលើបន្ទាត់គ្រោះថ្នាក់ដែរ បើជ្រើសរើសខុស។
៨. ចេះហោះ៖ ប្រផ្នូលនេះបញ្ជាក់ថា អ្នកនឹងត្រូវសម្រេចចិត្តដ៏ធំមួយ ហើយជាការសម្រេចចិត្តត្រឹមត្រូវក្នុងជីវិតផងដែរ។
៩. ផ្លូវ៖ មានន័យថាអ្នកពេញចិត្តក្នុងការធ្វើដំណើរ ដែលអ្នកចាំបាច់ត្រូវសម្រេចគោលដៅ និងបំណងប្រាថ្នា ដែលមានជាយូរមកហើយ។
១០. ភក់៖ អាចកើតមានរឿងរំខានអ្នកជាច្រើនជុំវិញខ្លួន ឬអ្នកនឹងជួបបញ្ហាដោះស្រាយមិនចេញ។
១១. ពណ៌បៃតង៖ នៅពេលពណ៌បៃតងលេចឡើងក្នុងយល់សប្ដ មានន័យថាអ្នកកំពុងជួបភាពស្រស់ត្រកាល និងសុភមង្គល ក្នុងជីវិត។
១២. ចាប់ត្រីបាន៖ មានន័យថាជំនួញ របរអាជីវកម្ម ពិសេសកសិកម្ម ទទួលបានផលច្រើនជាងឆ្នាំមុន៕
[wai id="6"]