ឈ្មួញម្នាក់រត់ពន្ធកុយរមាសមានទម្ងន់៦គីឡូវក្រាម តាមជើងហោះហើរចេញពីទីក្រុងដូហា ប្រទេសកាតារ មកកាន់ប្រទេសវៀតណាម ក៏ត្រូវប៉ូលិសគយប្រចាំនៅអាកាសយានដ្ឋាន តាន សឺន ញឹក (Tan Son Nhat) ឃាត់ខ្លួន និងរឹបអូសវត្ថុតាង កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។
សារព័ត៌មានវៀតណាមVnexpress បានផ្សាយថា ជនសង័្សយ អាយុ៤៩ឆ្នាំ ស្រុកកំណើតនៅខេត្ត Quang Ninh ភាគខាងជើង ប្រទេសវៀតណាម ត្រូវចាប់ឃុំខ្លួនពីបទនាំវត្ថុ នៃសត្វព្រៃដ៏កម្រ និងខុសច្បាប់។ កុយរមាសទាំងនេះ ត្រូវគេនាំចេញពីតំបន់អាហ្វ្រិក ។ ទោះជាយ៉ាងណាប៉ូលិសមិនប្រាប់អត្ដសញ្ញាណរបស់ជនសង័្សយនោះទេ គ្រាប់តែប្រាប់ថា គេជាបុរស។
យោងតាមច្បាប់ CITES បញ្ជាក់ថា វត្ថុសត្វព្រៃទាំងនេះមិនត្រូវបានអនុញ្ញាតឲ្យជួញដូរ ឬដឹកជញ្ជូន និងធ្វើពាណិជ្ជកម្មនោះវីឡើយ ព្រោះវាជាប្រភេទសត្វកម្រ ជិតផុតពូជ ហើយស្ថិតក្រោមការអភិរក្ស ការពារជាអន្តរជាតិ។ ករណីនេះ ប៉ូលិសបន្តស៊ើបអង្កេតបន្ថែមទៀត ថាតើវារត់ពន្ធបានយ៉ាងដូចម្តេចចូលមកកាន់ប្រទេសវៀតណាម។
នៅក្នងប្រទេសវៀតណាម ត្រូវបានក្រុមសង្គមងងឺតនាំបំណែកសរីរាង្គសត្វព្រៃទាំងនេះ យកទៅប្រើប្រាស់ផ្សំធ្វើជាឱសថបុរាណព្យាបាលប្រសិទ្ធភាពបំផុត។ ទោះជាយ៉ាងណា ប៉ូលិសវៀតណាមតែងតែបង្ក្រាបជាញឹកញាប់ ភ្លូកដំរី, ស្រកាសត្វពង្រួល ឬស្នែងរមាសជាដើមនាពេលកន្លងមក។ គ្រឿងបំណែកសត្វព្រៃទាំងនេះឆ្លងកាត់ពីវៀតណាមទៅកាន់ប្រទេសចិន ជាទីដែលគេយកទៅច្នៃធ្វើជាគ្រឿងលម្អយ៉ាងស្រស់ស្អាតផងដែរ៕