[wai id="8"]
[wai id="7"]
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា លោកមានផែនការបិទបណ្ដាញទំនាក់ទំនងសង្គមចិន TikTok មិនឱ្យដំណើរការនៅក្នុងសហរដ្ឋអាមេរិកតទៅទៀតនោះទេ ។
លោកដូណាល់ ត្រាំ បានយល់ព្រមទុកពេល ៤៥ថ្ងៃឱ្យក្រុមហ៊ុនចិន ByteDance ពិចារណា ក៏ដូចជាចរចា លក់បណ្ដាញទំនាក់ទំនងសង្គម TikTok ឱ្យក្រុមហ៊ុន Microsoft ដើម្បីជៀសវាងការបិទមិនឱ្យធ្វើប្រតិបត្តិការ នៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០។
ពាណិជ្ជកម្ម
កម្មវិធី Tik Tok កំពុងមាននិងកើនប្រជាប្រិញភាពខ្លាំង។ យុវវ័យអាមេរិកកាន់តែច្រើនឡើងៗ បាននាំគ្នាងាកមកលេង Tik Tok។ បច្ចុប្បន្ននេះ អ្នកប្រើប្រាស់កម្មវិធី Tik Tok សកម្មប្រចាំខែមានចំនួនប្រមាណ ៨០០ លាននាក់ ដែលភាគច្រើននៃអ្នកប្រើប្រាស់ទាំងនោះ គឺនៅសហរដ្ឋអាមេរិក និងឥណ្ឌា។ ហើយគិតតែនៅអាមេរិកតែឯង អ្នកប្រើ Tik Tok សកម្មប្រចាំខែ មានចំនួនប្រមាណ ២៦,៥ លាននាក់។
ដោយឡែក ខណៈពេលដែល Tik Tok កាន់តែល្បីនិងពេញនិយមក្នុងចំណោមប្រជាជនរបស់ខ្លួន អាមេរិកក៏ផ្តើមមានចិត្តព្រួយបារម្ភថា Tik Tok អាចជាឧបករណ៍ប្រើប្រាស់ចិន ដើម្បីស៊ើបការណ៍ពីអាមេរិក។
នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ អាជ្ញាធរសន្តិសុខ និងសមាជិកសភាអាមេរិក បានសម្តែងនូវការភ័យខ្លាចថា កម្មវិធីវីដេអូដ៏ពេញនិយម Tik Tok អាចត្រូវបានគ្រប់គ្រងដោយទីក្រុងប៉េកាំង ដើម្បីប្រមូលយកទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋអាមេរិក។
មន្ត្រីរដ្ឋាភិបាលអាមេរិកខ្លះទៀត បារម្ភខ្លាចទៀតថា TikTok អាចជាគោលដៅរបស់បរទេសដើម្បីលូកដៃជ្រៀតជ្រៀតចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នាថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ ពោលគឺដូចជាអ្វីដែលបានធ្វើនៅលើហ្វេសប៊ុក និងធ្វីតធឺ ក្នុងការបោះឆ្នោតឆ្នាំ នា ២០១៦កន្លងមក។
គួរបញ្ជក់ដែរផងដែរថា បច្ចុប្បន្នសហរដ្ឋអាមេរិក បានចោទប្រកាន់ក្រុមហ៊ុន TikTok ថា មានទំនាក់ទំនងជិតសិ្នទ្ធជាមួយគណបក្សកុម្មុយនិស្ដចិន និងជាការគំរាមកំហែងមួយ ដល់សន្តិសុខជាតិអាមេរិក ដោយសារតែបណ្ដាញទំនាក់ទំនងសង្គមមួយនេះ ត្រូវបានចិនប្រើប្រាស់ដើម្បីស៊ើបការណ៍ និងលួចព័ត៌មានសម្ងាត់នានា៕
[wai id="5"]