រាជធានីបាងកក៖ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និង សង្គមឌីជីថល (ហៅកាត់MoDES) លោក ចៃវុត ថាណាកាម៉ានូសន ( Chaiwut Thanakamanusorn) បានព្រមានដល់ប្រជាពលរដ្ឋថា មិនគួរបង្ហោះឃ្លីបវីដេអូរបស់អ្នកដទៃ នៅតាមប្រព័ន្ធបណ្ដាញសង្គម ដោយមិនគិត អំពីចេតនារបស់ពួកគេនោះឡើយ ព្រោះវាអាចបំពានទៅលើច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន (ហៅកាត់ PDPA)។
សារព័ត៌មានបាងកកប៉ុស្ដិ៍ បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២ ថា លោក ចៃវុត ថាណាកាម៉ានូសន ( Chaiwut Thanakamanusorn) រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និង សង្គមឌីជីថល (ហៅកាត់ MoDES) បានបញ្ជាក់ កាលពីថ្ងៃសុក្រថា ទាក់ទងនឹងអំពើឧក្រិដ្ឋ..កម្មអាចកើតមាន ហើយវាជាច្បាប់សម្រាប់មនុស្ស នៅក្នុងការថតរូប ឬថតសកម្មភាព ដូចជាឯកសារអាចជាភស្តុតាង។ ប៉ុន្ដែទោះយ៉ាងណាក៏ដោយការបង្ហោះនៅតាមអ៊ិនធើណិត នឹងបំ..ពានទៅលើច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន។
រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និង សង្គមឌីជីថលនៃប្រទេសថៃបានបន្ថែមថា «ប្រជាពលរដ្ឋ អាចផ្ញើរូបភាព ឬវីដេអូ ទៅប៉ូលិស ប៉ុន្តែពួកគេមិនត្រូវបានអនុញ្ញាតឱ្យផ្សព្វផ្សាយរូបភាព ឬវីដេអូ នៅតាមបណ្ដាញអ៊ិនធើរណិត នោះឡើយ។ អ្នកបង្ហាញក្នុងខ្លឹមសារ អាចរងនូវការចោទ..ប្រកាន់តាមផ្លូវច្បាប់ប្រឆាំងនឹងអ្នកប្រើកាមេរ៉ា។ កំហុសឆ្គងនៅក្នុងការថត គឺត្រូវបានអនុញ្ញាត ប៉ុន្តែរូបភាពទាំងនោះ មិនអាចបង្ហោះនៅតាមអ៊ិនធើណិតបានទេ ព្រោះវាជារឿងខុសច្បាប់»៕