រដ្ឋធានីគៀវ៖ ក្រោយពេលអ៊ុយក្រែន អះអាងពីប្រព័ន្ធរ៉ុក្កែតរបស់លោកខាងលិចវាយប្រហារចំគោលដៅរបស់កងទ័ពរុស្ស៊ី នោះមក ស្រាប់តែកម្លាំងទាហានរុស្ស៊ី បានមុខមកអួតអាង អំពីការកម្ទេចប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតរបស់អ៊ុយក្រែន ដែលបានផ្គត់ផ្គង់ ដោយបណ្ដាប្រទេសបស្ចិមលោក។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២ ថា កម្លាំងទាហានរុស្ស៊ី បានអះអាងថា កងទ័ពរបស់ខ្លួន បានកម្ទេចគ្រឿងសព្វាវុធ ផ្គត់ផ្គង់ ដោយសហរដ្ឋអាមេរិក និង បណ្ដាប្រទេស ជាសមាជិកណាតូ ដោយរួមទាំងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត នៅក្នុងអំឡុងពេលមានការវាយប្រហារ ទៅលើទីតាំងរបស់អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ។
លោក អ៊ីហ្គ័រ កូណាសែនកូវ (Igor Konashenkov) អ្នកនាំពាក្យ ក្រសួងការពាជាតិរុស្ស៊ី បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា ឃ្លាំងស្ដុកអាវុធ នៅក្នុងកំពង់ផែអូដេសា (Odesa) ស្ថិតនៅសមុទ្រខ្មៅ ដែលផ្ទុកមីស៊ីល ប្រឆាំងនឹងនាវា Harpoon ត្រូវបានកម្ទេច ខណៈប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះហ៊ីម៉ា (HIMARS) ត្រូវបានកម្ទេច នៅតំបន់ដូណែតស្ក៍ (Donetsk) នាភាគខាងកើត ប្រទេសអ៊ុយក្រែន។
ទោះជាយ៉ាងណា ក្រុមអ្នកវិភាគយោធា បានអះអាងថា ការកំណត់ទីតាំង និង ការវាយប្រហារកម្ទេចប្រព័ន្ធ HIMARS គឺជាកិច្ចការដ៏លំបាកមួយ ហើយការអះអាងរបស់ក្រុងម៉ូស្គូ ជុំវិញការបំផ្លាញគ្រឿងសព្វាវុធរបស់អ៊ុយក្រែ នោះ ក៏មិនទាន់មានប្រភពព័ត៌មានឯករាជ្យណាមួយបញ្ជាក់នោះដែរ៕