រដ្ឋធានីវ៉ាស៊ីនតោន៖ បុរសអាយុ២៥ឆ្នាំមាក់ ជាអ្នកបើករថយន្ដដើរចែកចាយភីហ្សា ទទួលបានការកោតសរសើរ ជាវីរបុរស ក្រោយពេលគាត់ប្ដូរជីវិត រត់ចូលទៅក្នុងផ្ទះ ដែលត្រូវភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដើម្បីមនុស្សគ្រោះជីវិតមនុស្ស ចំនួន៥នាក់ ប្រកបដោយសុវត្ថិភាព។
សារព័ត៌មាន ABC7 បានចេញផ្សាយ កាលពីថ្ងៃទី២២ ខែកក្កដា ថា លោក Nick Bostic ជាអ្នកបើករថយន្ដដើរចែកចាយភីហ្សា បានរៀបរាប់ថា មុនពេលជួយសង្គ្រោះមនុស្សទាំង៥នាក់នោះ គាត់បានឈ្លោះប្រកែកគ្នាជាមួយនឹងសង្សាររបស់គាត់។ នៅពេលនោះ គាត់បានបើករថយន្ដចេញពីផ្ទះ ដើម្បីឲ្យស្រឡះខួរក្បាល ហើយក៏ប្រទះផ្ទះមួយត្រូវភ្លើងឆេះ។ ភ្លាមៗនោះ គាត់បានឈប់រថយន្ដ ហើយប្រថុយប្រថានជីវិតរបស់គាត់ រត់ទៅជួយសង្គ្រោះជីវិតម្នាក់ ដោយលោតតាមបង្អួច ជាន់ទី២ ដោយឱបក្មេងស្រី អាយុ៦ឆ្នាំ នៅក្នុងដៃរបស់គាត់ លោតមកជាមួយផង។
នៅទីបំផុត បុរសមកពីរដ្ឋ Indiana ម្នាក់នេះ បានជួយសង្គ្រោះដល់ជីវិតមនុស្ស រហូតដល់ចំនួន៥នាក់ ដោយក្នុងនោះ មានក្មេង អាយុ១ឆ្នាំ អាយុ៦ឆ្នាំ នាំចេញពីផ្ទះដែលត្រូវភ្លើងឆាបឆេះនេះ។
លោក នីចូឡាស់ បូស្ទីក (Nicholas Bostic) អាយុ២៥ឆ្នាំ មកពីឡាហ្វាយ៉េតតេ Lafayette រដ្ឋអ៊ីឌៀណា (Indiana) សហរដ្ឋអាមេរិក បានទទូលនូវការកោតសរសើរ ជាវីរបុរស បន្ទាប់ពីគាត់បានជួយសង្គ្រោះមនុស្ស ចំនួន៥នាក់ នាំចេញពីផ្ទះ ដែលត្រូវភ្លើងឆាបឆេះ។ ប៉ុន្ដែគាត់បានរងរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្រោយមក ក៏មានយុទ្ធនាការ GoFundMe សម្រាប់បុរសចែកចាយភីហ្សា នៅរដ្ឋ Indiana ដែលរងរបួសម្នាក់នេះ ខណៈជួយសង្គ្រោះកុមារ២នាក់ និង ក្មេងជំទង់៣នាក់ នាំចេញពីផ្ទះដែលត្រូវឆេះ ដោយបានរៃអង្គាសប្រាក់ បានជាងកន្លះលានដុល្លារផងដែរ។
ជាមួយគ្នានេះ លោក ដេវីដ (David) បានអះអាងថា គាត់ និង ប្រពន្ធរបស់គាត់ ឈ្មោះ ធារ៉ា បារ៉ែត (Tiera Barrett) មានការណាត់ជួប នៅក្នុងកម្មវិធីមួយ នាពេលយប់ ខណៈគាត់បានទទួលការហៅទូរស័ព្ទពីកូនស្រី ឈ្មោះ សេអូនណា (Seionna) អាយុ១៨ឆ្នាំ ដែលកំពុងមើលថែទាំប្អូនៗចំនួន៣នាក់របស់នាង ដោយខ្លះមានអាយុ១ឆ្នាំ, អាយុ៦ឆ្នាំ និង អាយុ១៣ឆ្នាំ រួមជាមួយនឹងមិត្តភក្តិម្នាក់ទៀត អាយុ១៣ឆ្នាំ។ កូនស្រី Seionna បានប្រាប់ថា ផ្ទះរបស់ពួកគេត្រូវភ្លើងឆេះ ហើយនាង និង ក្មេងៗទាំងបួននាក់ កំពុងតែនៅខាងក្នុងផ្ទះ។
លោក ដេវីដ បានបញ្ជាក់ថា «គ្រាន់តែឮបែបនេះ យើងបានទម្លាក់របស់របរ ដែលកំពុងតែធ្វើចោលអស់ ហើយរត់សំដៅមកផ្ទះវិញ»។
យុវតី Seionna បានបញ្ជាក់ថា «ខ្ញុំបានឃើញភ្លើងកំពុងតែឆេះ នៅក្នុងបន្ទប់ ហើយក៏រត់ឡើងទៅជាន់ខាងលើ ដោយស្រែកហៅគេឯង និង ចាប់ប្អូនៗរបស់នាង។ បន្ទាប់មក យើងបានរត់ចុះមកជាន់ក្រោមវិញ ខណៈនោះក៏ឃើញលោក Nick Bostic មកដល់ ហើយយើងមិនដឹងថា ប្អូន Kaylani នៅទីណា ដោយមានតែការសម្រក់ទឹកភ្នែក។ ប៉ុន្ដែនៅពេលនោះ លោក Nick Bostic បានជួយដល់ពួកយើង៕