រដ្ឋធានីប៉េកាំង៖ ក្រោយពេលចិនបានព្រមានអំពីផលវិបាកនានា ប្រឆាំងតវ៉ានឹងដំណើរទស្សនកិច្ច ទៅកាន់តៃវ៉ាន់ នោះ កងទ័ពសហរដ្ឋអាមរិក កំពុងតែរៀបចំសេណារីយ៉ូ ទប់ទល់នឹងហេតុការណ៍ដ៏អាក្រក់ ដើម្បីការពារប្រធានសភារបស់ខ្លួន គ្រោងនឹងទៅបំពេញទស្សនកិច្ច នៅលើដែនកោះមួយនេះ។
សារព័ត៌មាន The Times of Israel បានចេញផ្សាយ កាលពី ថ្ងៃទី២៧ ខែកក្កដា ថា កងទ័ពសហរដ្ឋអាមេរិក ត្រូវតែធានា អំពីការប្រព្រឹត្តទៅ ប្រកបដោយសុវត្ថិភាព សម្រាប់ដំណើរទស្សនកិច្ច នាពេលខាងមុខរបស់ប្រធានសភាសហរដ្ឋអាមេរិក ទៅកាន់ប្រទេស នៅតំបន់សមុទ្រប៉ាស៊ីហ្វិក ចាប់តាំងពីឆ្នាំ១៩៩៧មក។
ការលេចឮ អំពីផែនការរបស់លោកស្រី ណានស៊ី ផែឡូស៊ី (Nancy Pelosi) ប្រធានសភាសហរដ្ឋអាមេរិក គ្រោងនឹងដំណើរទៅកាន់កោះតៃវ៉ាន់នោះ កំពុងតែធ្វើឲ្យចិនខឹងសម្បាយ៉ាងខ្លាំង ហើយព័ត៌មានចចាមអារ៉ាមនេះ ក៏ធ្វើឲ្យសេតវិមាន ឈឺក្បាលជាមួយនឹងបញ្ហាភូមិសាស្ត្រនយោបាយយ៉ាងធ្ងន់ធ្ងរនេះផងដែរ។
ចិន បានព្រមាន អំពីផលវិបាកយ៉ាងធ្ងន់ធ្ងរនានាជាច្រើន ប្រសិបើលោកស្រី Pelosi ប្រធានសភាសហរដ្ឋអាមេរិក ទៅបំពេញទស្សនកិច្ច នៅលើកោះតៃវ៉ាន់។ ប៉ុន្ដែក្នុងមួយរយៈចុងក្រោយនេះ មន្ដ្រីជាន់ខ្ពស់សហរដ្ឋអាមេរិក ទាំងនៅក្នុងជួររដ្ឋាភិបាល និង សភា តែងតែទៅបំពេញទស្សនកិច្ច នៅលើដែនកោះនេះ ជាញឹកញាប់ ដោយក្នុងនោះមានទាំង លោកស្រី កាម៉ាឡា ហារីស (Kamala Harris) អនុប្រធានាធិបតី ផងដែរ។ ជាមួយគ្នានេះ មន្ដ្រីជាន់ខ្ពស់លំដាប់ទី២របស់សហរដ្ឋអាមេរិក នៅក្នុងជួរតំណែងប្រធានាធិបតី បន្ទាប់ពីអនុប្រធានាធិបតី លោកស្រី Pelosi ក៏នឹងក្លាយជាអ្នកនយោបាយសហរដ្ឋអាមេរិកលំដាប់ខ្ពស់បំផុត ដែលនឹងធ្វើដំណើរទៅកាន់ដែនកោះមួយនេះ ចាប់តាំងពីឆ្នាំ ១៩៩៧មក។
ទោះជាយ៉ាងណា មន្ត្រីសហរដ្ឋអាមេរិក បានអះអាងថា ពួកគេមានការភ័យខ្លាចតិចតួចថា ចិននឹងវាយប្រហារលើយន្តហោះរបស់លោកស្រី Nancy Pelosi ប្រសិនបើលោកស្រី ហោះហើរទៅកាន់កោះតៃវ៉ាន់។ ប៉ុន្តែប្រធានសភាអាមេរិក នឹងចូលទៅក្នុងចំណុចក្តៅបំផុតមួយរបស់ពិភពលោក អាចបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់របស់លោកស្រី។ ដូច្នេះមន្ទីរបញ្ចកោណកំពុងបង្កើតផែនការ សម្រាប់គ្រោះអាសន្នណាមួយ កើតឡើងជាយថាហេតុ។
រហូតមកដល់ពេលនេះ ចិន តែងតែចាត់ទុកកោះតៃវ៉ាន់ គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ដោយខ្លួនឯង ជាអាណាខេត្តរបស់ខ្លួន មិនអាចបំបែកបាន។ លើសពីនេះទៅទៀត រដ្ឋាភិបាលក្រុងប៉េកាំង តែងតែបញ្ជូនយន្ដហោះ និង នាវាចម្បាំងជាច្រើនប្រភេទ ហោះ និង ធ្វើនាវាចរណ៍ ជាញឹកញាប់ ចូលទៅជិតដែនកោះមួយនេះ ដើម្បីគំរាមឲ្យរដ្ឋាភិបាលទីក្រុងតៃប៉ិ ព្រមទទួលយកនូវដែនអធិបតេយ្យភាពរបស់ខ្លួន។ ចិន បានគំរាមកំហែងជាញឹកញាប់ ពីការប្រើប្រាស់កម្លាំងយោធា វាយលុក ចូលកាន់កាប់ដែនកោះមួយនេះ ប្រសិនបើក្រុងតៃប៉ិ ហ៊ានប្រកាស អំពីឯករាជភាពរបស់ខ្លួន កាត់ផ្ដាច់ចេញពីការគ្រប់គ្រងរបស់ចិន។
លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន បានប្រាប់ដល់ក្រុមអ្នកយកព័ត៌មាន ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភា លោក ស្រី Pelosi ថា «យោធាគិតថា វាមិនមែនជាគំនិតល្អ» ប៉ុន្តែសេតវិមានរបស់គាត់ បានហៅវោហារសាស្ត្ររបស់ចិន ដែលប្រឆាំងនឹងដំណើរទស្សនកិច្ចបែបនេះថា «វាជារឿងមិនមានប្រយោជន៍ និង មិនចាំបាច់»នោះឡើយ ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា លោកស្រី Pelosi មិនបានប្រកាស អំពីដំណើរទស្សនកិច្ចណាមួយនោះឡើយ ហើយវិធីសាស្ត្ររបស់សហរដ្ឋអាមេរិក ទៅកាន់កោះតៃវ៉ាន់ នៅតែមិនមានការផ្លាស់ប្តូរនោះដែរ។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក នៅរក្សានូវអ្វីដែលក្រុងវ៉ាស៊ីនតោន ហៅ «ទំនាក់ទំនងមិនផ្លូវការដ៏រឹងមាំ»ជាមួយតៃវ៉ាន់ បើទោះជាក្រុងវ៉ាស៊ីនតោន មានទំនាក់ទំនងការទូតជាផ្លូវការ ជាមួយប្រទេសចិន ហើយមិនមែនក្រុងតៃប៉ិ យ៉ាងណាក៏ដោយ។
ប្រសិនបើដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់តៃវ៉ាន់ កើតឡើងមែននោះ វានឹងធ្វើឲ្យមានភាពតានតឹង កាន់តែខ្លាំងឡើង រវាងក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង នៅក្នុងការហៅទូរស័ព្ទ រវាងប្រធានាធិបតីអាមេរិក Joe Biden និង មេដឹកនាំចិន ស៊ី ជិនពីង (Xi Jinping)នាពេលខាងមុខផងដែរ៕