Tag: ឥណ្ឌា
ប្រជាជនឥណ្ឌាផ្ទុះកំហឹងរឿងស្រាបៀហនុមានខ្មែរយកឈ្មោះព្រះអាទិទេពរបស់ខ្លួនប្រើ
ស្រាបៀហនុមាន ជាស្រាបៀមួយកំពុងពេញនិយមនៅកម្ពុជា ហើយក៏ទើបឈានជើងចូលទីផ្សារឥណ្ឌាប៉ុន្មានខែមុននេះដែរ។ ផ្ទុយពីការសរសើរ ប្រជាជនឥណ្ឌាបាននាំគ្នារិះគន់ទៅតាមបណ្តាញសង្គម ចំពោះការរចនារូប និងដាក់ឈ្មោះហនុមានដែលជាព្រះអាទិទេពមួយអង្គប្រជាជនឥណ្ឌាគោរពបូជាខ្លាំងផងដែរ។ យោងទៅតាមការផុសនៅលើបណ្តាញសង្គម Twitter ប្រជាជនឥណ្ឌាចាត់ទុកនេះជាការប្រមាថទៅលើ សាសនា និងការគោរពរបស់ខ្លួន រហូតមានការសំណូមពរទៅកាន់ស្ថានទូតឥណ្ឌាឲ្យស្នើសុំមកកាន់ប្រទេសកម្ពុជាដើម្បីផ្លាស់ប្តូរឈ្មោះ និងការរចនាសំបកកំប៉ុងថ្មី។ គួរបញ្ជាក់ផងដែរថា ការគោរពបូជាហនុមាន ជាព្រះអាទិទេពមានមុនការតែងរឿងរាមកេរ្តិ៍ទៅទៀត ជាជំនឿក្នុងតំបន់ ព្រោះមនុស្សចាប់ផ្តើមឡើងដោយការគោរពធម្មជាតិ។ ក្រោយមកនៅពេលដែលឥទ្ធិពលរបស់អាទិទេពធំៗ ដូចជាព្រះវិស្ណុជាដើមពង្រីកមកដល់ ការបង្រួបបង្រួមសាសនាគឺជាការចាំបាច់ ហេតុនេះហើយបានជាហនុមានក្លាយជាតួអង្គវីរបុរសដ៏សំខាន់ក្នុងរឿងរាមាយណៈ និងត្រូវ...
មេដឹកនាំអាមេរិកទៅឥណ្ឌា លក់អាវុធដាច់៣ពាន់លានដុល្លារ
មេដឹកនាំអាមេរិក កាលពីថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២០បានទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសឥណ្ឌា រយៈពេល២ថ្ងៃ ដោយបានបញ្ចុះបញ្ចូលឥណ្ឌាឲ្យទិញអាវុធរបស់ខ្លួន មានតម្លៃ រហូតដល់៣ពាន់លានដុល្លារអាមេរិក។ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានថ្លែង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ថា រដ្ឋាភិបាលឥណ្ឌា នឹងចុះកិច្ចព្រមព្រៀងទិញគ្រឿងសឹកជាច្រើនពីអាមេរិក មានតម្លៃ រហូតដល់៣ពាន់លានដុល្លារ ក្នុងនោះមាន ឧទ្ធម្ភាគចក្រ SeaHawk ...
កុបកម្មប្រឆាំងច្បាប់សញ្ជាតិ ស្លាប់និងរបួសជិត៣០០នាក់
ក្រុមបាតុករនៅប្រទេសឥណ្ឌា បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការធ្វើវិសោធនកម្មច្បាប់សញ្ជាតិថ្មីរបស់ប្រទេសនេះ ចាប់តាំងពីមុន និងក្រោយថ្ងៃ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រហូតបង្កឲ្យមានការប៉ះទង្គិចគ្នា បណ្ដាលឲ្យចំនួនអ្នកស្លាប់កើនឡើង ២៤នាក់ និងរបួសជាង២៥០នាក់។បណ្ដាញផ្សព្វផ្សាយរបស់ឥណ្ឌា បានឲ្យដឹងថា ក្រុមបាតុករ បានចាប់ផ្ដើមធ្វើបាតុកម្ម ចាប់តាំងពីថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២០ ពោលគឺមុនពេលលោកប្រធានាធិបតីអាមេរិក មកបំពេញទស្សនកិច្ច រយ:ពេល២ថ្ងៃ ហើយរហូតមកដលថ្ងៃទី២៦ ខែកុម្ភ: ពួកគេក៏នៅតែបន្ដធ្វើបាតុកម្មដដែល។...